អង្គការដើម្បីភាពញញឹមនៃកុមារ (PSE)

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ជាអង្គការមួយក្នុងចំណោមអង្គការច្រើនទៀតដែល
មិនស្វែងរកប្រាក់ចំណេញ ដែលធនាគារ ANZ Royal បានបង្កើតភាពជាដៃគូរជាមួយ ហើយ
ផ្តល់ការគាំទ្រស្តែងតាមរយៈជំនួយឧបត្ថម្ភ សំភារៈ និងពេលវេលា។ ភាពជាដៃគូរនេះ បានចាប់
ផ្តើមតាំងពីឆ្នាំ ២០០៨ និងនៅតែបន្តរភាពរឹងមាំ។ ធនាគា ANZ Royal បានជួយអោយយើងបាន
អនុវត្តន៍ការប្តេជ្ញាចិត្តយ៉ាងខ្លាំងទៅលើសហគមន៍ដែលយើងរស់នៅនិងធ្វើការ។ ជាពិសេស
គោលការណ៍ចំបងមួយក្នុងគោលការណ៍ទាំងអស់នៃទំនួលខុសត្រូវសង្គមរបស់យើងគឺជួយជំរុញ
អោយទទួលបាននូវចីរភាពតាមរយៈការអប់រំជាពិសេសការទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
កម្មវិធី ANZ Royal $២០ Challenge បានជួយយុវជនជាច្រើនសមក្ដីប្រាថ្នាធ្វើអាជីវកម្ម។

សម្រាប់ពត៌មានសូមចូលទៅគេហទំព័៖ Pour Sourire d’Enfant (PSE)

ព្រឹត្តិការណ៍សំខាន់
Date Title
២០០៨ ធានាគារ ANZ Royal និងអង្ការ PSE ចាប់ដៃគូរជាមួយគ្នា
២០០៩ ឧបធ្ថម្ភមួកការពារ និងកង់ចំនួន១០០ ដល់និស្សិត
២០១០ ធនាគារ ANZ Royal បានបង្កើតនូវកម្មវិធីប្រកួតគម្រោងអជីវកម្មជំនាន់ទី១ - ANZ Royal $៥ Challenge
២០១១ បើកការប្រកួតគម្រោងអាជីវកម្មជំនាន់ទី២ - ANZ Royal $៥ Challenge
២០១៤

ឧបត្ថម្ភសៀវភៅអាន​ ទីកន្លែងលេង និងសួនបន្លែធម្មជាតិដល់អង្គការ PSE នៅខេត្តកំពង់សោម

បើកការប្រកួតគម្រោងអាជីវកម្មជំនាន់ទី៣ - ANZ Royal $២០ Challenge

២០១៥ ឧបត្ថម្ភបណ្ណាល័យទី២ដល់អង្គការ PSE នៅក្រុងភ្នំពេញ