សហគ្រាសសង្គមហ្វារ (Phare)

ធនាគារ ANZ Royal និងសហគ្រាសសង្គមហ្វារបានចាប់ជាដៃគូចាប់តាំងពីឆ្នាំ២០១៤ ដើម្បី
អភិវឌ្ឍវិស័យសិល្បៈក្នុងសហគមន៍កម្ពុជាក៏ដូចជាការផ្តល់នូវឱកាសសម្រាប់យុវជនក្រីក្រចូល
រួមសកម្មភាពវប្បធម៌ឲ្យបានកាន់តែច្រើន។

តាមរយៈភាពជាដៃគូនេះ ធនាគារ ANZ Royal និងសហគ្រាសសង្គមហ្វារនឹងសហការគ្នា
ដូចតទៅ៖

ការរៀបចំសិក្ខាសាលាសៀកមួយសម្រាប់កុមារតូចៗ ដែលមកពីអង្គការមិនមែន
រដ្ឋាភិបាលនានា រួមជាមួយនិង បុគ្គលិកធនាគារ ANZ Royal ផងដែរ។