កម្មវិធីប្រកួតគម្រោងអាជីវកម្ម​ ​– ANZ Royal $២០ Challenge

កម្មវិធីប្រកួតគម្រោងអាជីវកម្ម​ ​– ANZ Royal $២០ Challenge

ក្នុងគោលការណ៍ជំរុញអោយទទួលបាននូវជេរភាពចាប់តាំងពីឆ្នាំ២០១០ ធនាគារ ANZ
Royal បានបង្កើតនូវកម្មវិធីប្រកួតគម្រោងអាជីវកម្មសម្រាប់ជួយដល់យុវជនអោយចេះ
បណ្ដុះគំនិតអាជីវកម្ម ហើយក៏ជាឱកាសអនុវត្តក្នុងការធ្វើជំនួញ។ ជាមួយថវិកាមួយចំនួន
តូចប៉ុណ្ណោះកម្មវិធីនេះតម្រូវអោយអ្នកចូលរួមប្រកួតស្វែងរកចំណូលអោយបានច្រើនអស់ពី
លទ្ធភាពក្នុងរយៈពេល ៨សប្តាហ៍។

គោលបំណងរបស់កម្មវិធីនេះគឺផ្តល់ដល់អោយនិស្សិតនូវការអនុវត្តផ្ទាល់និងមានទំនុកចិត្ត
ក្នុងការកសាងនិងអភិវឌ្ឍន៍អាជីវកម្មខ្នាតតូចប្រកបដោយជេរភាពដើម្បីទ្រទ្រង់ជីវិតរបស់ពួក
គេនិងបុគ្គលផ្សេងទៀតនាពេលអនាគត។

ក្នុងវគ្គថ្មីនេះ ធនាគារ ANZ Royal បានផ្ដល់ថវិការទៅដល់និស្សិតដែលកំពុងសិក្សាក្នុងឆ្នាំទី១
និងទី២ ចំនួន២០ក្រុមដើម្បីបង្កើតអាជីវកម្មខ្នាតតូចរបស់ពួកគេដែលមាន ផលិតផលដូចជា
ចំនីអាហាររឺវត្ថុអនុស្សាវរីយកែច្នៃ។ ជាមួយថវិកាចំនួន២០ដុល្លារក្រុមមួយក្នុងចំណោមអ្នកឈ្នះ
ទាំងបីក្រុមបានស្វែងរកចំណូលចំនូន១៧ដងនៃថវិកាដែលបានផ្តល់អោយ។ ឥឡូវនិស្សិត
ចំនួនពាក់កណ្ដាលបាននឹងបន្តការធ្វើអាជីវកម្មរបស់ពួកគាត់ក្រោយពេលការប្រកួត។