វប្បធម៌ផ្អែកលើការបំពេញការងារជាក់ស្តែងដែលជម្រុញឲមានការរីកចំរើន

វប្បធម៌ផ្អែកលើការបំពេញការងារជាក់ស្តែងដែលជម្រុញឲមានការរីកចំរើន
កម្មវិធីលើកទឹកចិត្តរបស់យើងត្រូវបានរៀប ចំឡើងដើម្បីផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំ រវាងការបំពេញការងារ និងរង្វាន់លើកទឹក ចិត្ត។ កម្មវិធីនេះផ្អែកទៅលើសមិទ្ធិផលនៃ ការសម្រេចគោលដៅបំពេញការងារ ជាលក្ខណៈបុគ្គល និងសម្រាប់ធនាគារ ANZ Royal។ ភាពសុក្រិត តម្លាភាព និងភាពត្រឹមត្រូវឥតលម្អៀង ត្រូវបានយកចិត្តទុកដាក់ តាមរយៈដំណើរការវាយតម្លៃ

ការបំពេញការងារប្រចាំឆ្នាំ ដែលតាមរយៈនេះការបំពេញ ការងាររបស់បុគ្គលិកម្នាក់ៗ ត្រូវបានត្រួតពិនិត្យនិងវាយតម្លៃឡើងវិញដោយអ្នកគ្រប់គ្រង ថ្នាក់ក្រោមបន្ទាប់មកត្រូវ បានវាយតម្លៃធៀបនឹងបុគ្គលិកដូចគ្នា ដោយនាយកគ្រប់គ្រង អង្គភាព(BU)ដទៃទៀត ហើយចុងក្រោយត្រូវបាន បញ្ជាក់ដោយអ្នកគ្រប់គ្រងជាន់ខ្ពស់ ដែលជាធម្មតាមាន ឋានានុក្រម ខ្ពស់ជាងអ្នកគ្រប់គ្រងថ្នាក់ក្រោមចំនួន ២ថ្នាក់។.

ការត្រួតពិនិត្យឡើងវិញលើបៀវត្សន៏ ត្រូវបានធ្វើជាប្រចាំឆ្នាំ ដើម្បីធានាបាននូវភាពសម ស្របទៅនឹងអតិផរណា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់(CPI) និងដើម្បីផ្តល់រង្វាន់លើក ទឹកចិត្តដល់បុគ្គលិកដែលមានស្នាដៃល្អ។.