ការវិនិយោគទៅលើការអភិវឌ្ឍ សមត្ថភាពបុគ្គលិកតាមរយៈការ បណ្តុះបណ្តាលនិងបង្ហាត់បង្រៀន

ការវិនិយោគទៅលើការអភិវឌ្ឍ សមត្ថភាពបុគ្គលិកតាមរយៈការ បណ្តុះបណ្តាលនិងបង្ហាត់បង្រៀន

ធនាគារ ANZ Royal មានឆន្ទៈមុតមាំក្នុង ការផ្តល់ការគាំទ្រល្អបំផុត ដល់បុគ្គលិកទាំង ឡាយដែលជាធនធាន ដ៏មានតំលៃបំផុត របស់យើង តាមរយៈកម្មវិធីសិក្សានិងអភិ- វឌ្ឍន៍ជាច្រើន។ យើងមានគោលបំណង អភិវឌ្ឍធនធានមនុស្ស របស់យើងអោយ ទទួលបានភាពជោគជ័យ ដោយធានាថា 

អ្នកមានជំនាញនិងចំណេះពិតប្រាកដអាចឈាន ទៅរកជោគជ័យជាលំដាប់និងបំពេញ តួនាទីរបស់ខ្លួនបានកាន់តែល្អ ស្របពេលដែលយើងកំពុងផ្តល់ឱកាសសិក្សានិងអភិវឌ្ឍន៍ ដើម្បីអាជីពការងាររបស់បុគ្គលិកជាមួយធនាគារ ANZ Royal ។.

ការអភិវឌ្ឍសមត្ថភាពគឺជាអាទិភាពចម្បងរបស់យើង ដែលធនាគារ ANZ Royal ធ្វើការ វិនិយោគយ៉ាងច្រើនលើការបណ្ដុះបណ្ដាលបុគ្គលិកជារៀងរាល់ឆ្នាំ។ វគ្គបណ្តុះបណ្តាល ជាច្រើនត្រូវបានបង្កើតឡើង រួមមានការសិក្សាក្នុងថ្នាក់រៀន ការសិក្សាតាមប្រព័ន្ធ អ៊ិនធឺណិត ការហ្វឹកហាត់ពីអ្នកជំនាញ បណ្តុះបណ្តាលលើការងារផ្ទាល់ និងការផ្ទេរ ទៅបម្រើការនៅនៅបរទេសផងដែរ។ ការបណ្តុះបណ្តាលទាំងនេះរួមបញ្ចូលនូវជំនាញ និងសមត្ថភាពផ្សេងៗ ចាប់តាំងពីការណែនាំឲ្យស្គាល់ប្រព័ន្ឋការងារធនាគារ ការលក់និង សេវាកម្ម ប្រព័ន្ធ ផលិតផល ជំនាញឥណទាន ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ រហូតដល់វគ្គសិក្សាអភិវឌ្ឍន៍វិជ្ជាជីវៈ។.

ក្រៅពីកម្មវិធីបណ្តុះបណ្តាល នៅកន្លែងការងារដែលយើងមាននៅក្នុងប្រទេស ធនាគារ ANZ Royal ក៏បានបន្ថែមជារបៀបវារៈដ៏សំខាន់មួយទៀតនូវការបណ្តុះបណ្តាល និងការ ផ្ទេរបុគ្គលិកទៅបម្រើការនៅបរទេស។ នេះជាការផ្តល់ឱកាសយ៉ាងច្រើនដល់បុគ្គលិកក្នុង ការទទួលបានបទពិសោធន៍ និងមានការយល់ដឹងអំពីទីផ្សារជាច្រើនដែលធនាគារ ANZ បានប្រតិបត្តិការ និងនៅទីបំផុត នាំយកជំនាញនិងចំណេះដឹងជាលក្ខណៈអន្តរជាតិ ត្រលប់ មកបំរើការងារនៅក្នុងប្រទេសវិញ។ ជាក់ស្តែង យើងបានបញ្ជូនបុគ្គលិករបស់ យើងទៅប្រទេសជាច្រើន សម្រាប់ការបណ្តុះបណ្តាលនៅក្រៅប្រទេស និងការការផ្ទេរ ទៅបម្រើការ នៅទូទាំងតំបន់ ដូចជាប្រទេសអូស្រ្តាលី សឹង្ហបូរី ចិន វៀតណាម ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីន។.

កម្មវិធីគាំទ្រដល់ការសិក្សានៅខាងក្រៅ ក៏ត្រូវបានផ្តល់ទៅអោយបុគ្គលិករបស់យើង ផងដែរ ដើម្បីបន្តការសិក្សានៅថ្នាក់ក្រោយឧត្តម។ យើងជឿជាក់ថា ការអប់រំនៅថ្នាក់ ក្រោយឧត្តម ដើរតួនាទីសំខាន់ណាស់ក្នុងការឈានទៅរកជោគជ័យរបស់ធនាគារ ANZ Royal និងមានសារៈសំខាន់សម្រាប់ការរីកចំរើនផ្ទាល់ខ្លួន និងផ្នែកវិជ្ជាជីវៈរបស់បុគ្គលិក យើង។ ជារៀងរាល់ឆ្នាំ យើងបានឧបត្ថម្ភដល់បុគ្គលិករបស់យើងទៅសិក្សានៅគ្រឹះស្ថាន សិក្សាថ្នាក់ក្រោយឧត្តមដែលបុគ្គលិកជ្រើសរើស ដើម្បីទទួលបានគុណវឌ្ឍិពីការសិក្សា ជំនាញវិជ្ជាជីវៈ រួមមានកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិត និង ACCA ។.