ឱកាសការងារយូរអង្វែងនិងជាលក្ខណៈអន្តរជាតិ

ឱកាសការងារយូរអង្វែងនិងជាលក្ខណៈអន្តរជាតិ

យោងតាមការរីកចម្រើនគួរឲ្យកត់សម្គាល់ របស់ធនាគារ ANZ Royal និងក៏ដូចជា ទំនាក់ទំនងរបស់ធនាគារនេះ ជាមួយ ANZ Group បុគ្គលិករបស់យើងអាចទទួលបាន ឱកាសយ៉ាងច្រើនទាំងក្នុងស្រុក និងក្រៅ ស្រុកដើម្បីអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ខ្លួន។

ដើម្បីបន្តកិច្ចប្រឹងប្រែងរបស់យើងក្នុងការផ្តល់នូវឱកាសការងារជាច្រើនសម្រាប់ការអភិវឌ្ឍន៍ ជំនាញវិជ្ជាជីវៈ យើងបានរៀបចំផែនការអភិវឌ្ឍន៍និងបន្តវេនយ៉ាងម៉ត់ចត់ ដើម្បីបង្កើន សមត្ថភាពបុគ្គលិកក្នុងស្រុក។ ផែនការនេះកំពុងបន្តឈានទៅមុខតាមរយៈការបញ្ជូន បុគ្គលិកក្នុងស្រុករបស់យើងទៅធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបាននូវបទពិសោធន៍ និងការយល់ដឹងអំពីបទដ្ឋានការងារអន្តរជាតិ និងឱកាសពង្រីកបណ្ដាញការងារ។.