សារ​សំខាន់​សម្រាប់​អតិថិជន​ដែលប្រើប្រាស់សេវាកម្ម​ធនាគារ​តាមប្រព័ន្ធ​អ៊ីនធើណែត

ថ្មីៗ​នេះ អតិថិជន​នានា​ត្រូវ​បាន​គេ​ផ្ដោតជា​គោលដៅ​ភ្ជាប់​ជា​មួយសារ​អេឡិចត្រូនិក​បោក​បញ្ឆោត​ដែល​នាំ​ទៅ​ដល់​គេហ​ទំព័រ​ធនាគារ​ក្លែងក្លាយ​មួយ។ 

សារ​អេឡិចត្រូនិក​នេះ ស្នើ​សុំ​ឲ្យ​អតិថិជន​របស់​ធនាគារ ANZ Royal បញ្ជាក់​នូវ​ព័ត៌មាន​លម្អិត​អំពី​គណនី​របស់​ពួក​គេ។   នៅ​ពេល​តំណភ្ជាប់​(Link)​ដែលស្ថិត​ក្នុង​សារអេឡិចត្រូនិក ត្រូវបាន​គេ​ចុច​លើ គេហ​ទំព័រ​ក្លែងក្លាយ​អំពី​ធនាគារ​ ANZ Royal តាមប្រព័ន្ធ​អ៊ីនធើណែត​ដែល​បើក​ចូល​ទៅ​នោះ លេច​ចេញ​មក ហើយ​ព័ត៌មាន​អំពី​គណនី​អាច​នឹង​ត្រូវ​គេចាប់​យក​បាន ប្រសិន​បើព័ត៌មាន​លម្អិត​ត្រូវ​បាន​វាយ​បញ្ចូល។ 

ក្នុង​លក័្ខខ័ណ្ឌ​ណាមួយ​ដែល​លោក​អ្នក​​ចុច​លើ​តំណភ្ជាប់​នោះ ​ហើយឆ្លើយតប​ទៅ​នឹង​សារ​អេឡិចត្រូនិក ឬ ផ្ដល់​នូវ​សំណើ​ព័ត៌មាន​លម្អិត​ណា​មួយ។

ជា​និច្ចកាល ត្រូវ​​ប្រាកដថា លោក​អ្នក​ចូលក្នុង​ទំព័រ​សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធ​អ៊ីនធើណែត ដោយ​វាយ​បញ្ចូល www.anzroyal.com ទៅ​ក្នុង​របា​អាសយដ្ឋាន(address bar) ជំនួស​ការចូលតាម​តំណភ្ជាប់​(Link)នានា​ទៅកាន់គេហ​ទំព័រធនាគារ​ ANZ Royal។   ចូរ​កុំ​អនុវត្តន៏តាមសារអេឡិចត្រូនិក​ណា​មួយ​ដែល​ណែនាំ​ផ្ទុយ​ពីនេះ។ 

អតិថិជន​នានា​ដែល​បាន​ទទួល​រួច​ហើយ​នូវ​សារ​អេឡិចត្រូនិក ហើយ​នៅ​មាន​កង្វល់​អំពី​បញ្ហា​នេះ ត្រូវ​ទាក់ទងមណ្ឌលជំនួយ​ផ្នែក​សេវាកម្ម​ធនាគារ ANZ Royal +855 23 999 000.

សូម​មើល​ការការពារសន្ដិសុខ​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធើណែត​របស់​យើង​ខ្ញុំ។ 

គំរូ​សារ​អេឡិចត្រូនិក​បោក​បញ្ឆោតៈ

គំរូ​សារ​អេឡិចត្រូនិក​បោក​បញ្ឆោត