ធនាគារ ANZ Royal បន្តផ្តល់ជូននូវដំណោះស្រាយ អាជីវកម្មល្អប្រសើរបែបទំនើប ដោយនាំមកជូននូវម៉ាស៊ីន ឆូតកាតថ្មី ។ ម៉ាស៊ីនឆូតកាតរបស់ ធនាគារ ANZ Royal ផ្តល់ជូននូវទំនុកចិត្តភាពងាយស្រួល និងរហ័សទាន់ចិត្ត ដែលចាំបាច់សំរាប់អាជីវកម្មរបស់លោកអ្នក ។ តាមរយៈម៉ាស៊ីនឆូតកាត Blue Spot របស់ធនាគារ ANZ Royal រាល់ការទូទាត់សាច់ប្រាក់ ត្រូវបានធ្វើឡើងដោយម៉ាស៊ីនស្វ័យប្រវត្តិយ៉ាងសាមញ្ញ និងមានសុវត្ថិភាពខ្ពស់ ដែលត្រូវបានគេទូទាត់ទៅកាន់គណនីរបស់លោកអ្នកដែលមាននៅធនាគារ ANZ Royal នៅថ្ងៃធ្វើការបន្ទាប់ ។ ក្រុមផ្នែកលក់ត្រៀមខ្លួន ផ្តល់ជូននូវ ដំណោះស្រាយប្រកួតប្រជែងមួយដើម្បីបំពេញតាមតម្រូវការរបស់លោកអ្នក ។
អត្ថប្រយោជន៍
- ផ្តល់ផលប្រយោជន៍ដល់អតិថិជន ៖ ប្រសិនបើអតិថិជនដឹងថាកាតរបស់ពួកគាត់អាចប្រើបាននៅក្នុងហាងរបស់ លោកអ្នក នោះពួកគាត់នឹងចំណាយកាន់តែច្រើននៅកន្លែងលោកអ្នក។
- អតិថិជននឹងទិញទំនិញ និងចំណាយកាន់តែច្រើននៅក្នុងហាងរបស់លោកអ្នក ព្រោះថាពួកគាត់អាចចំណាយដោយគ្មានកំណត់។
- លោកអ្នកនឹងទទួលបានអតិថិជនរបស់ធនាគារ ANZ Royal កាន់តែច្រើនឡើង។
- ផ្តល់សុវត្ថិភាព ភាពងាយស្រួល និងសាមញ្ញបំផុតដល់លោកអ្នក និងអតិថិជន។
លក្ខណៈពិសេស
- ធ្វើប្រតិបត្តិការបានឆាប់រហ័ស
- ងាយស្រួល សាមញ្ញ និងរហ័សក្នុងការផ្លាស់ប្តូរក្រដាស់សម្រាប់បោះពុម្ពវិក្កយប័ត្រ។
- បោះពុម្ពវិក្កយប័ត្រ និងរបាយការណ៍បានឆាប់រហ័ស។
- ចំណេញកន្លែង ងាយស្រួលប្រើដោយគ្រាន់ដែលដាក់កាតឆូតប៉ុណ្ណោះ។
- មានសមត្ថភាពខ្ពស់អាចការពារការលួចបន្លំនានា។
- អាចប្រើបានជាមួយកាតនានាដូចជា Visa MasterCard JCB និងកាតរបស់ធនាគារ ANZ Royal ។
- ផ្តល់ជូនរបាយការណ៍លម្អិតរួមទាំងរបាយការណ៍ទូទាត់ (ទាំងរបាយការណ៍ លម្អិត និងសង្ខេប)។
- រក្សាទុករបាយការណ៍ដើម្បីការពារពីការបាត់បង់ទិន្នន័យ។
- ធ្វើឲ្យចលនាសាច់ប្រាក់កាន់តែប្រសើរឡើងតាមរយៈការទូទា ត់សាច់ប្រាក់ទៅកាន់គណនីរបស់លោកអ្នកនៅ ក្នុងធនាគារ ANZ Royal នៅថ្ងៃធ្វើការបន្ទាប់។
១. ម៉ាស៊ីនឆូតកាតអេឡិចត្រូនិក Blue Spot
ប្រភេទនៃម៉ាស៊ីនឆូតកាតអេឡិចត្រូនិក Blue Spot
- ម៉ាស៊ីនឆូតកាតអេឡិចត្រូនិកឥតខ្សែ i7780 wireless Bluetooth POS
- ម៉ាស៊ីនឆូតកាតអេឡិចត្រូនិកមានខ្សែ i5100 Countertop
- ម៉ាស៊ីនឆូតកាតអេឡិចត្រូនិកមានខ្សែ i5310 Handover Terminal
- ម៉ាស៊ីនឆូតកាតដោយដៃ Manual Imprinter (Zip Zap)
២. លក្ខណៈពិសេស
លក្ខណៈពិសេសមានដូចជា ៖
- រាល់ម៉ាស៊ីនឆូតកាតអេឡិចត្រូនិក Blue Spot មានលក្ខណៈស្តង់ដារ
- ការអនុញ្ញាតផ្តល់សិទ្ឋិជាមុន (Pre-Authorization)
- ទទួលបានប្រាក់សេវាកម្មបន្ថែម (Tipping)
- សម្រួលការទូទាត់ដោយស្វ័យប្រវត្តិ
៣. សូមទំនាក់ទំនងឥទ្បូវនេះ
តើលោកអ្នកចង់ទទួលការទូទាត់ដោយប័ណ្ណធនាគារដែរឬទេ? ក្រុមប្រឹក្សារទំនាក់ទំនងផ្នែកអាជីវកម្មរបស់ធនាគារ ANZ Royal យើងខ្ញុំ នឹងផ្តល់ជូនលោកអ្នកនូវដំណោះស្រាយតាមតម្រូវការ។
៤. ព័ត៌មានសំខាន់ៗ សម្រាប់អាជីវករ
- កិច្ចព្រមព្រៀងជំនួញ
- អ្វីទៅជាសំណើសងដើមវិញ (Retrieval Request)?
- អ្វីទៅជាការទូទាត់ត្រឡប់វិញ (Chargeback)?
- ទប់ស្កាត់ការក្លែងបន្លំ