គណនីគ្រប់គ្រងសាច់ប្រាក់នៃធនាគារ ANZ Royal គឺជាជម្រើសវិនិយោគមួយ ដែលផ្តល់ជូនកម្ចីតាមអត្រាការប្រាក់ដែលមានភាព ប្រកួតប្រជែងនឹងធនាគារដទៃ ហើយក៏ផ្តល់ប្រាក់ទុនបានរហ័សទាន់ចិត្តផងដែរ។
ប្លែកពីគណនីវិនិយោគដ៏ទៃទៀត លោកអ្នកអាចទទួលបានប្រាក់ទុន តាមរយៈសាខាធនាគារ ANZ Royal ឬដោយប្រើបណ្ដាញ ណាមួយក្នុងចំណោមបណ្ដាញនានា ដូចខាងក្រោម ៖
ដោយប្រើគណនីគ្រប់គ្រងសាច់ប្រាក់អាជីវកម្មនៃធនាគារANZ Royal លោកអ្នកអាចចាប់ផ្តើមការវិនិយោគដំបូងតិចបំផុតគឺត្រឹមតែ ២០០០ដុល្លារអាមេរិក ហើយទទួលបានអត្ថប្រយោជន៍អត្រាការប្រាក់ខ្ពស់ ដែលកើនទ្បើងបន្តបន្ទាប់នៅពេលដែលការវិនិយោគ រីកចម្រើនទ្បើង។
សូមមើលដូចខាងក្រោម
ប្រភេទឥណទាន
គណនីវិនិយោគ
គោលបំណងឥណទាន
ផ្តល់ជូនអត្រាការប្រាក់ដែលមានលក្ខណៈប្រកួតប្រជែងនឹងធនាគារដទៃ និងមានមធ្យោបាយច្រើនដើម្បីទទួលបានប្រាក់ទុន។
ការប្រាក់
គណនាប្រចាំថ្ងៃ ទូទាត់ប្រចាំខែ
អត្រាការប្រាក់ខ្ពស់ និងកើនទៅតាមកំណើនវិនិយោគទុន
មិនមានការប្រាក់សម្រាប់សមតុល្យក្រោម ៥០០០ ដុល្លារ អាមេរិកទេ
កាលកំណត់
អាចសាកសួរតាមទូរស័ព្ទបាន
ផ្តល់សេវាប្រតិបត្តិការពីធនាគារ ANZ Royal ដោយឥតគិតថ្លៃ
ក្នុង ១ ខែ ផ្តល់ជូនសេវាប្រតិបត្តិការពីធនាគារ ANZ Royal ដោយឥតគិតថ្លៃ ចំនួន ៨ ដង តាមរយៈសាខាធនាគារ ឬបណ្ដាញអ៊ីនធឺណិត eBiz (លើកលែងតែតាមប្រព័ន្ឋ ATM របស់ធនាគារដទៃ)
មធ្យោបាយប្រើគណនី
តាមរយៈបណ្ដាញអ៊ីនធឺណិត eBiz ឬសាខាធនាគារ ANZ Royal
មានការដាក់បញ្ញើស្វ័យប្រវត្តិ និងមានឥណទានសងតាមវិក្កយបត្រ
កម្រៃ និងថ្លៃសេវាកម្ម
កម្រៃ និងថ្លៃសេវាកម្មត្រូវបានគិត។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹង កម្រៃ និងថ្លៃសេវាកម្មនេះ សូមទំនាក់ទំនងមកបុគ្គលិកធនាគារ ANZ Royal ។
ល័ក្ខខ័ណ្ឌផ្សេងៗ និងផ្តល់ជូនតាមការស្នើសុំ ។ កម្រៃ និងថ្លៃសេវាកម្មត្រូវបានគិត។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកផ្នែកបម្រើអតិថិជន ២៤ម៉ោង ធនាគារ ANZ Royal ។