សេវាកម្មធនាគារអេទ្បិចត្រូនិក និងធនាគារតាមអ៊ីនធឺណិត eBiz
ឥឡូវនេះ លោកអ្នកអាចរៀបចំចាត់ចែងហិរញ្ញវត្ថុ
សំរាប់អាជីវកម្មរបស់លោកអ្នកនៅលើតុលោកអ្នកផ្ទាល់ ធនាគារតាមអ៊ីនធឺណិត eBiz របស់ធនាគារ ANZ Royal គឺជាដំណោះស្រាយផ្នែកអ៊ិនធើណិតឈានមុខគេដែលផ្តល់ជូនផ្តាច់មុខដោយ ធនាគារ ANZ Royal ដែលភ្ជាប់ប្រតិបត្តិការធនាគារមកកុំព្យូទ័រ របស់លោកអ្នក។ លោកអ្នកអាចធ្វើប្រតិបត្តិ ការធនាគារបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ទូទាំងពិភពលោកតាមរយៈបណ្ដាញអ៊ិនធើណិត ។
អត្ថប្រយោជន៍
-
ធានាបាននូវសុវត្ថិភាពរាល់ប្រតិបត្តិការដែលបានធ្វើឡើង ព្រោះមានតែបុគ្គលិកមានសិទ្ឋិអំណាចពីររូបដែល អាចដកសាច់ប្រាក់នេះបាន
-
មិនចាំបាច់ចំណាយលើតម្រូវការផ្សេងៗនិងតម្លៃចេញមូលប្បទានបត្រ
-
សន្សំពេលវេលា និងថវិកាដោយមិនចាំបាច់កាន់សាច់ប្រាក់ដ៏ច្រើន ឬមកធនាគារដោយផ្ទាល់ឡើយ
-
មានភាពងាយស្រួល និងបំរើសេវា ២៤ ម៉ោង ក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍
-
អាចផ្ទៀងផ្ទាត់សមតុល្យគណនីប្រចាំថ្ងៃតាមរយៈរបា យការណ៍ដែលមាននៅលើបណ្ដាញអ៊ិនធើណិត
-
លទ្ធភាពក្នុងការផ្ទេរទឹកប្រាក់ទៅកាន់គណនីផ្សេង ៗនៅទូទាំងពិភពលោកតាមរយៈប្រព័ន្ឋអេឡិចត្រូនិច ។
លក្ខណៈពិសេស
-
សាមញ្ញ និងងាយស្រួលប្រើប្រាស់
-
ពិនិត្យមើលសមតុល្យគណនី និងប្រតិបត្តិការគណនីពីការិយាល័យរបស់លោកអ្នកផ្ទាល់
-
អាចផ្ទេរសាច់ប្រាក់ពីគណនីមួយទៅគណនីមួយផ្សេងទៀត
-
ទូទាត់ប្រាក់ខែជូនបុគ្គលិក និងអតិថិជនផ្សេងៗ
-
អ្វីដែលលោកអ្នកត្រូវធ្វើ គឺត្រូវភ្ជាប់បណ្ដាញអ៊ិនធឺណិតល្បឿនលឿន Broadband ទៅនឹងកុំព្យូទ័រ PC របស់លោកអ្នក ។
សេវាកម្មបើកប្រាក់បៀវត្សរ៍
តើលោកអ្នកមានចំណាយប្រាក់ចំនួនច្រើន ទៅកាន់ម្ចាស់បំណុល និងបុគ្គលិកជាប្រចាំដែរឬទេ? Diskpay គឺជាកម្មវិធីកុំព្យូទ័រមួយដែលជួយ លោកអ្នកក្នុងការទូទាត់ប្រាក់ដែលមានចំនួនច្រើនទៅកាន់និយោជិក ម្ចាស់ឥណទាន ឬភាគីជាច្រើនទៀតជាមួយគណនីធនាគាររបស់អ្នក ដោយបញ្ចូលទឹកប្រាក់ទៅកាន់ពួកគេដោយប្រព័ន្ឋអេឡិចត្រូនិច ។ ធនាគារ ANZ Royal ធានាថារាល់ការទូទាត់របស់លោកអ្នកនឹងត្រូវបានបញ្ជូនត្រឹមត្រូវ ទោះបីត្រូវទូទាត់ទៅធនាគារណាមួយក៏ដោយក្នុងប្រទេសកម្ពុជា ។
អត្ថប្រយោជន៍
-
បញ្ជូនប្រតិបត្តិការតែមួយមកធនាគារ ធនាគារនឹងធ្វើប្រតិបត្តការទូទាត់ទៅភាគីជាច្រើនតាមល័ក្ខខ័ណ្ឌដែលបានស្នើ
-
សន្សំប្រាក់ និងពេលវេលារបស់លោកអ្នក និងក្រុមហ៊ុនលោកអ្នក
-
ដកប្រាក់ដោយផ្ទាល់ (ឥណពន្ឋផ្ទាល់) ពីគណនីរបស់លោកអ្នក ដូច្នេះលោកអ្នកមិនចាំបាច់សរសេរមូលប្បទានប័ត្រទេ
-
ធ្វើឲ្យប្រតិបត្តិការរបស់លោកអ្នកមានភាពសាមញ្ញ និងងាយស្រួល
-
កាត់បន្ថយកំហុសឆ្គង ឬការក្លែងបន្លំ
-
កាត់បន្ថយការបើកសាច់ប្រាក់ដ៏ច្រើនសន្ឋឹកសន្ឋាប់សំរាប់ប្រាក់បៀវត្សរ៍បុគ្គលិក និងម្ចាស់បំណុល
លក្ខណៈពិសេស
-
ឯកសារសំរាប់ការចំណាយទាំងអស់ត្រូវបានបញ្ចូលទៅក្នុង Disk ហើយបញ្ជូនទៅធនាគារ ANZ Royal
-
ទូទាត់ទៅឲ្យភាគីជាច្រើនផ្សេងគ្នា
-
ក្រុមហ៊ុនត្រូវមានកុំព្យូទ័រ ដែលមានទំហំ Hard Disk យ៉ាងហោចណាស់ ២ MB និង Floopy Disk Drive ទំហំ ៣.៥៉ ។