ប្រតិបត្តិការធនាគារ - ផលិតផល និងសេវាកម្ម
ប្រតិបត្តិការធនាគារ
គណនីចរន្តជាគណនីដែលបង្កើតឡើងសម្រាប់ក្រុម
ហ៊ុនអាជីវកម្មដែលត្រូវការចំណាយសាច់ប្រាក់ជារៀងរាល់ថ្ងៃ។
អត្ថប្រយោជន៍
- មានភាពងាយស្រួល ព្រោះគណនីចរន្តនេះអាចធ្វើប្រតិបត្តិការគ្រប់ពេល តាមរយៈបណ្ដាញអ៊ិនធឺណិត eBiz តាមរយៈមូលប្បទានប្រ័ត ឬតាមសាខាធនាគារ ANZ Royal ទាំងអស់ ឬតាមបណ្ដាញសាខារបស់ធនាគារ ANZ Royal ដទៃទៀត។
- របាយការណ៍គណនី មានភាពសាមញ្ញ ងាយស្រួលក្នុងការតាមដានពិនិត្យមើលគណនីរបស់លោកអ្នក
- លោកអ្នកអាចដាក់លិខិតបង្គាប់ការតែមួយដងគត់ ដើម្បីឲ្យធនាគារធ្វើការផ្ទេរប្រាក់ជាស្វ័យប្រវត្តិ ទៅតាមល័ក្ខខ័ណ្ឌដែលបានកំណត់
- ជាគណនីមួយដែលអាចជួយលោកអ្នកក្នុងការចាត់ចែង តម្រូវការសេវាកម្មធនាគារប្រចាំថ្ងៃសម្រាប់អាជីវកម្មរបស់លោកអ្នក។
- លក្ខណៈពិសេស
- សៀវភៅមូលប្បទានប័ត្រត្រូវបានផ្តល់ជូន
- ងាយស្រួលផ្ទេរសាច់ប្រាកទៅគ្រប់ទីកន្លែង ទោះនៅក្នុងប្រទេស ឬក្រៅប្រទេសកម្ពុជាក៏ដោយ
- អាចបើកគណនីបានទាំងជាដុល្លារអាមេរិក និងជាប្រាក់រៀល
- អាចធ្វើប្រតិបត្តិការគណនីរបស់លោកអ្នក តាមរយៈបណ្ដាញអ៊ីនធឺណេត eBiz របស់ធនាគារ ANZ Royal
- ផ្តល់ជូនរបាយការណ៍គណនីជាប្រចាំ
- អាចធ្វើប្រតិបត្តិការតាមរយៈមូលប្បទានប័ត្រ តាមរយៈបណ្ដាញអ៊ីធឺណិត eBiz របស់ធនាគារ ANZ Royal និងតាមរយៈសាខាធនាគារ
- សាខាធនាគារ ANZ Royal ទាំងអស់បានភ្ជាប់បណ្ដាញអ៊ីនធឺណិត ដែលផ្តល់ភាពងាយស្រួលក្នុង ការប្រតិបត្តិការសាច់ប្រាក់តាមអ៊ីធឺណិត។
ប្រតិបត្តិការធនាគារយើងខ្ញុំ រួមមានៈ