នៅក្នុងផ្នែកហិរញ្ញប្បទានទ្រព្យសកម្មនៃធនាគារ អ្នកជំនាញផ្នែកភតិសន្យារបស់យើងធ្វើការជា មួយអតិថិជនដើម្បីជួយជំរុញសម្រេចគោលដៅ អាជីវកម្មរបស់អតិថិជន។
នេះគឺជាកិច្ចការអាជីវកម្មរបស់យើងខ្ញុំ ក្នុងការបង្កើតទំនាក់ទំនងដៃគូជាមួយអតិថិជនតាមរយៈ
រៀបចំដំណោះស្រាយមួយជាក់លាក់ឲ្យត្រូវតាមតម្រូវការផ ្សេងៗនៃអាជីវកម្មរបស់លោកអ្នក
អ្នកឯកទេសឥណទានដ៏ស្ទាត់ជំនាញ
អ្នកឯកទេសឥណទានមានបទពិសោធន៍ និងមានភាពស្ទាត់ជំនាញ
អ្នកជំនាញខាងវិស័យឧស្សាហកម្ម និងបច្ចេកទេស គឹជាអ្នកពូកែបំផុតក្នុងការងាររបស់ខ្លួន ។
ភាពពិសេសក្នុងការបម្រើសេវាកម្ម។
បង្ការ ទប់ស្កាត់បញ្ហាក្នុងការផ្តល់ដំណោះស្រាយអាជីវកម្មដែលបង្កើនចំណូល។
ផ្តល់ដំណោះស្រាយ មិនមែនត្រឹមតែផលិតផលទេ
ប្រសិនបើលោកអ្នកកំពុងតែស្វែងរកបរិក្ខារ និងគ្រឿងចក្រធ្វើអាជីវកម្ម អ្នកឯកទេសរបស់យើងខ្ញុំ អាចជួយលោកអ្នកបាន។ ពួកគេនឹងធ្វើការជាមួយ លោកអ្នក ដើម្បីបង្កើតដំណោះស្រាយហិរញ្ញវត្ថុមួយ ដែលនឹងបំពេញផែនការអាជីវកម្មជាក់លាក់ របស់លោកអ្នកបាន។
នៅក្នុងប្រទេសកម្ពុជា ហិរញ្ញប្បទានទិញសម្ភារៈ ជាមធ្យោបាយកែលម្អថ្មីមួយដើម្បីរកបានគ្រឿងចក្រ បរិក្ខារក្នុងគោលបំណងធ្វើអាជីវកម្ម។ ដោយសម្របតាមតម្រូវការជាក់លាក់របស់លោកអ្នក ដំណោះស្រាយរបស់យើងខ្ញុំអាចជួយសម្រួលលោកអ្នកឲ្យទទួលបានហិរញ្ញវត្ថុ ឬទទួលបាន សម្ភារៈដោយមិនចាំបាច់មានរបស់ធានា។
អត្ថប្រយោជន៍ចំពោះអាជីវកម្ម
សន្សំប្រាក់ ដោយមិនចាំបាច់ចំណាយទិញបរិក្ខារ ហើយបង្វែទុកប្រើធ្វើជាដើមទុនបង្វិល ឬប្រើសម្រាប់គោលបំណងវិនិយោគទុនផ្សេងទៀត។
ការគ្រប់គ្រងចំណូលចំណាយបានត្រឹមត្រូវ ហើយការធ្វើផែនការចំណាយជាក់លាក់តាមរយៈចំណាយថេរ។
មានភាពបត់បែនដើម្បីរៀបចំបែបបទចំណាយឲ្យកាន់តែស មស្របនឹងសកម្មភាពអាជីវកម្ម។
ធនាគារយើងខ្ញុំ កំណត់ថ្លៃដោយប្រកួតប្រជែងជាមួយធនាគារដទៃទៀត។
ភាពបត់បែន
ដោយមានការប្រឹក្សាយោបល់ជាមួយអ្នកឯកទេសផ្នែកជួលនៃធនាគារ ANZ Royal ក្រុមហ៊ុនអាជីវកម្មលោកអ្នកអាចដើរតាមទម្រង់ផ្សេងៗ នៃការជួល និងហិរញ្ញប្បទានទិញសម្ភារៈ ដើម្បីបំពេញតម្រូវការរៀងខ្លួនចំពោះអាជីវកម្មនិមួយៗ។ មានសេវាកម្មអតិថិជនមួយចំនួនទៀត រួមទាំងប្រតិបត្តិការលក់ និងជួល ដែលជួយលោកអ្នកក្នុងការលក់ទ្រព្យសកម្មរបស់លោកអ្នក ដូរយកជាប្រាក់ហើយនៅតែអាចប្រើប្រាស់ទ្រព្យសកម្មនេះ តាមរូបភាពជួលពីយើងខ្ញុំវិញ។