ធនាគារ ANZ Banking Group បានធ្វើការបម្រើអតិថិជនដែលមានតម្រូវការស្មុគ្រស្មាញទូទាំងពិភពលោកតាំងពីឆ្នាំ ១៨៨៦ មក។ យើងមានបុគ្គលិក អាជីពតាមបណ្ដាវិស័យអាជីវកម្មផ្សេងៗ ដែលយល់ដឹងអំពីមុខទំនិញនានាក្នុងពិភពលោកនិងអំពីទីផ្សារហិរញ្ញវត្ថុ។
ធនាគារ ANZ ចូលរួមក្នុងអាជីវកម្មរ៉ែ និងថាមពលទាំងអស់រាប់ចាប់ពីប្លាទីនរហូតដល់ធ្យូងថ្ម ប្រេងឥន្ឋនៈ និងឧស្ម័នធម្មជាតិ ហើយយើងខ្ញុំមានអ្នកតំណាងពូកែៗក្នុងប្រទេសសិង្ហបុរី ទីក្រុងហុងកុង ឥណ្ឌូណេស៊ី ទីក្រុងមែលប៊ន ស៊ីដនី ប្រ៊ីសបេន ភើតស៍ អូកទ្បិន ទីក្រុងទ្បុងដ៍ និងញូវយ៉ក។
បទពិសោធន៍របស់យើងខ្ញុំ ផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មលោកអ្នក ៖
- ចំណេះដឹង និងបទពិសោធន៍ទូលំទូលាយ អំពីរបៀបអនុវត្តការងារឲ្យបានល្អបំផុត ដំណោះស្រាយកែលំអដែលត្រូវប្រើក្នុងស្ថាប័ន និងអង្គភាពនានា។
- សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ឋ ដំណោះស្រាយនានាត្រូវបានបង្កើតទ្បើងសម ស្របនឹងបរិបទនៃការយល់ដឹងស៊ីជម្រៅចំពោះបញ្ហា និងបរិយាកាសនៃអង្គការ ក្រុមហ៊ុន និងវិស័យអាជីវកម្មរបស់លោកអ្នក។
- ដំបូន្មានពីទីប្រឹក្សាដែលអាចទុកចិត្តបាន អតិថិជនដែលនាំមុខគេក្នុងវិស័យអាជីវកម្មពឹងផ្អ ែកទៅលើសមត្ថភាពជាក់ស្តែងរបស់យើងខ្ញុំ ក្នុងកិច្ចការផ្តល់ និងអនុវត្តគំនិតយោបល់។
ព័ត៌មានពិស្តារអំពីប្រតិបត្តិការអាជីវកម្មក្នុងស្រុកខ្នាតធំរបស់ធនាគារ ANZ