សេវា ANZ Royal Transactive គឺជាសេវាកម្មសម្រាប់ប្រតិបត្តិការធនាគារតាមបណ្តាញអ៊ិនធឺណិតដែលបានរៀបចំឡើងសម្រាប់អតិថិជននៅតាមក្រុមហ៊ុន និងស្ថាប័ននានា ដោយអាចបំពេញទាំងមុខងារសាច់ប្រាក់ និងមុខងារពាណិជ្ជកម្ម។
សេវា ANZ Royal Transactive ជួយសម្រួលសកម្មភាពសាច់ប្រាក់ និងពាណិជ្ជកម្មរបស់លោកអ្នក តាមរយៈការផ្ដល់នូវដំណោះស្រាយដែលសម្រួលដល់តម្រូវការប្រតិបត្តិការធនាគារប្រចាំថ្ងៃ។
មុខងារសាច់ប្រាក់រួមមាន ការទូទាត់ប្រាក់ (ACH/GIRO, BKT, CBFT, RTGS, BCHK, CCHK) ការទូទាត់ប្រាក់ដុំ (Bulk Payment Upload) ការផ្ទេរប្រាក់ពីគណនី (Account Funds Transfer) និងការដកប្រាក់ពីគណនីដោយផ្ទាល់ (Direct Debit)។
មុខងារពាណិជ្ជកម្មរួមមាន លិខិតបញ្ជាក់ការយល់ព្រមរបស់ធនាគារក្នុងការផ្ដល់ឥណទានសម្រាប់ការនាំទំនិញចូល (Import Documentary Credit) ការធានាលើការបង់ប្រាក់ដោយធនាគារទៅអ្នកលក់ ឬអ្នកផ្ដល់សេវា (Outward Standby LC) ការធានាលើការបង់ប្រាក់ដោយធនាគារទៅភាគីទីបីក្នុងនាមអតិថិជន (Outward Standby Guarantees) និងសារឥណទាននាំចេញ (Export LC)។
ដោយមានលក្ខណៈសមស្រប និងងាយស្រួលក្នុងការប្រើប្រាស់ សេវា ANZ Royal Transactive អាចជួយលោកអ្នកក្នុងការតាមដានសកម្មភាពជំនួញរបស់លោកអ្នក។ លោកអ្នកអាចទទួលបាននូវរបាយការណ៍តាមទម្រង់ស្តង់ដារជាច្រើនប្រភេទ ឬក៏របាយការណ៍រៀបចំធ្វើតាមតម្រូវការរបស់ក្រុមហ៊ុនលោកអ្នក។ លោកអ្នក ក៏អាចស្នើសុំរបាយការណ៍របស់សាខាក្រុមហ៊ុនលោកអ្នកផងដែរ ប្រសិនបើចាំបាច់។ ដោយមានបំពាក់នូវឧបករណ៍សុវត្ថិភាព លោកអ្នកនឹងទទួលបាននូវសុវត្ថិភាពខ្ពស់ និងអាចធ្វើការគ្រប់គ្រងប្រតិបត្តិការសាច់ប្រាក់ និងពាណិជ្ជកម្មរបស់លោកអ្នកដោយមានទំនុកចិត្ត។
សូមអញ្ជើញចុះឈ្មោះនៅថ្ងៃនេះដើម្បីប្រើប្រាស់សេវា ANZ Royal Transactive Asia ដើម្បីទទួលបាននូវភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់ និងពាណិជ្ជកម្មរបស់លោកអ្នក។
របៀបចុះឈ្មោះប្រើប្រាស់សេវា ANZ Royal Transactive
អតិថិជនក្រុមហ៊ុន និងស្ថាប័នដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា អាចចុះឈ្មោះប្រើប្រាស់សេវា ANZ Royal Transactive បាន។
សម្រាប់អតិថិជនដែលមានគណនីនៅធនាគារ ANZ Royal
លោកអ្នកអាចចុះឈ្មោះប្រើប្រាស់សេវា ANZ Royal Trasactive បានលុះត្រាតែលោកអ្នកមានគណនីជំនួញជាមួយធនាគារ ANZ Royal នៅប្រទេសកម្ពុជា និងអាចបំពេញលក្ខខណ្ឌអប្បបរមដូចខាងក្រោម ។
សម្រាប់អតិថិជនដែលមិនទាន់មានគណនីនៅធនាគារ ANZ Royal
សូមលោកអ្នកទាក់ទងធនាគារយើងខ្ញុំ ដើម្បីរៀបចំបង្កើតគណនីជំនួញ ឬទាក់ទងសាកសួរព័ត៌មានទូទៅតាមរយៈ ៖
+855 23 999 000
ម៉ោងធ្វើការៈ 24ម៉ោង ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ( រួមទំាងថ្ងែបុណ្យជាតិ)
សូមទាក់ទងផ្នែកសេវាកម្មបម្រើអតិថិជនទ្វីបអាស៊ីផ្នែកសាច់ប្រាក់, ប្រទេសកម្ពុជា។.