កាតឥណពន្ធវីសាធនាគារ ANZ Royal

កាតឥណពន្ធវីសាធនាគារ ANZ Royal

កាតឥណពន្ធដែលត្រូវបានរចនាឡើងដើម្បីផ្តល់
ជូនលោកអ្នកនូវភាពងាយស្រួលក្នុងការទូទាត់ទំ
និញដោយមិនចាំបាត់យកប្រាក់តាមខ្លូន។
ទឹកប្រាក់ដែលលោកអ្នកបានចំណាយក្នុងការទី
ញទំនឹញនឹងត្រូវទូទាត់ពីគណនីរបស់លោកអ្នក
បានយ៉ាងភាពងាយស្រួលក្នុងថ្ងៃតែមួយ។

អាចដកប្រាក់បានគ្រប់ពេលវេលា

អាចដកប្រាក់បានគ្រប់ពេលវេលា

ដកសាច់ប្រាក់តាមរយៈម៉ាស៊ីនATM ជាង ១០០ កន្លែងទូទាំង
ប្រទេស និងម៉ាស៊ីន Visa និង PLUS ជាង ២លានគ្រឿងទូទាំងពិ
ភពលោក។

ទិញទំនិញកាន់តែមានភាពងាយស្រួល

ទិញទំនិញកាន់តែមានភាពងាយស្រួល

លោកអ្នកអាចប្រើប្រាស់កាតឥណពន្ធវីសាធនាគារ ANZ
Royal  ដើម្បីធ្វើការទិញទំនិញជាមួយហាងទំនិញដែលមាន Visa
និង PLUS ជាង ២លានកន្លែងទូទាំងពិភពលោក។ លោកអ្នកក៏អា
ចប្រើកាតឥណពន្ធវីសារបស់លោកអ្នកដើម្បីទិញទំនិញតាម
ប្រព័ន្ធអ៊ីនធើណែតផងដែរ។

ធ្វើប្រតិបត្តការទិញទំនិញប្រកបដោយសុវត្ថិភាព

ធ្វើប្រតិបត្តការទិញទំនិញប្រកបដោយសុវត្ថិភាព

កាតឥណពន្ធវីសាធនាគារ ANZ Royal ត្រូវបានរចនាឡើង
ដោយមានភ្ជាប់ជាមួយនឹងប្រព័ន្ធ Smart
Chip ដែលធ្វើឲ្យកាតរបស់លោកអ្នកកាន់តែមានសុវត្ថិភាព។

ស្វែងរកពិភពកាន់តែសំបូរបែប

ស្វែងរកពិភពកាន់តែសំបូរបែបដែលសាកសម
នឹងបែបផែននៃការរស់នៅរបស់លោកអ្នក

ចាប់ផ្តើមរីករាយជាមួយការបច្ចុះតម្លៃ និងការផ្តល់ជូនកាន់តែ អស្ចារ្យ ដោយប្រើប្រាស់ កាតឥណពន្ធវីសាធនាគារ ANZ Royal  ដែលលោកអ្នកអាចទទួលការផ្តល់ជូនដ៏ពិសេសជាមួយ
គំរោង ANZ SPOT។

អត្ថប្រយោជន៍របស់កាតឥណពន្ធវីសាធនាគារ ANZ Royal
អត្ថប្រយោជន៍ កាត ATM កាតឥណពន្ធវីសាធនាគារ ANZ
ដកសាច់ប្រាក់ពីម៉ាស៊ីន ATM
ទូទាំងប្រទេសកម្ពុជា និងពិភពលោក។
Check Mark Check Mark
ធ្វើការទិញទំនិញជាហាងទំនិញ
ដែលមានស្លាកសញ្ញា Visa
ជាង ២លានកន្លែងទូទាំងពិភពលោក។
  Check Mark
មានសុវត្ថិភាពកាន់តែខ្ពស់តាម
រយៈការធ្វើប្រតិបត្តការទិញ
ទំនិញជាមួយ ប្រព័ន្ធ EMV Smart Chip។
  Check Mark

 

សំនួរដែលសួរជាញឹកញាប់

 1. តើអ្វីទៅជាកាតឥណពន្ធវីសារបស់ធនាគារ ANZ Royal ?
 2. តើកាតឥណពន្ធវីសារបស់ធនាគារ ANZ Royal អាចប្រើប្រាស់បានយ៉ាងដូចម្តេច?
 3. អ្វីទៅជាលក្ខណៈពិសេសនៃសុវត្ថិភាពកាតឥណពន្ធវីសារបស់ធនាគារ ANZ Royal ?
 4. តើគណនីណាខ្លះដែលអាចប្រើប្រាស់ជាមួយកាតឥណពន្ធវីសារបស់  ធនាគារ ANZ Royal?
 5. តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើកាតឥណពន្ធវីសាធនាគារ ANZ Royal របស់ខ្ញុំត្រូវបានបាត់ ឬលួច ឬប្រសិនបើលេខសម្ងាត់របស់ខ្ញុំត្រូវបានគេដឹង?
 6. តើមានការកំណត់លើចំនួនទឹកប្រាក់ដែលអាចចំណាយ សម្រាប់កាតឥណពន្ធវីសារធនាគារ ANZ Royal របស់ខ្ញុំ ដែរឫទេ?
 7. ខ្ញុំបានបាត់កាតឥណពន្ធវីសារបស់ខ្ញុំ ហើយបានទទួលកាតថ្មីជំនួស  តើកាតនេះនឹងត្រូវបានធ្វើឱ្យដូចលំនាំដើមរបស់កាតមុនដែរឬទេ ដូចជាការដកសាច់ប្រាក់ក្រៅប្រទេស និងកម្រិតប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ម៉ាស៊ីនឆូតកាត?
 8. នៅពេលដែលខ្ញុំបានទទួលកាតឥណពន្ធវិសាថ្មីជំនួសកាត
  ឥណទានត្បូងមរកតចាស់របស់ខ្ញុំ
  តើវានឹងត្រូវបានធ្វើឱ្យដូចលំនាំដើមជាមួយនឹងការបង់ប្រាក់ទៀង
  ទាត់ទៅ ធានារ៉ាប់រង ការវិនិយោគ និងវិក័យប័ត្រដែលត្រូវបានបង្កើត
  ឡើងនៅលើកាតចាស់របស់ខ្ញុំដែរឫទេ?

១. តើអ្វីទៅជាកាតឥណពន្ធវីសារបស់ធនាគារ ANZ Royal ?

កាតឥណពន្ធវីសារបស់ធនាគារ ANZ Royal គឺជាកាតឥណពន្ធស្តង់ដាមួយសម្រាប់
គណនីរបស់ធនាគារ ANZR ដែលមានដូចជា គណនីបង្កើនភាពងាយស្រួល គណនី
ប្រាក់សន្សំ គណនីមូលប្បទានប័ត្រផ្ទាល់ខ្លួន គណនី Priority និងគណនី Priority Plus។
អតិថិជនអាចទទួលបានភាពងាយស្រួលក្នុងការប្រើប្រាស់បណ្តាញដែលមានស្លាក
សញ្ញាវីសាទូទាំងពិភពលោក និងអាចឲ្យអថិតិជនទិញទំនិញតាមប្រពន្ធ័
អ៊ីនធឺណែត  ក្រៅប្រទេស ឬតាមរយៈប្រព័ន្ធទូរស័ព្ទជាមួយសាច់ប្រាក់ដែលមាន។
លោកអ្នកអាចប្រើប្រាស់សាច់ប្រាក់ដោយផ្ទាល់ពីគណនីប្រតិបត្តិការរបស់លោកអ្នក
ដែលអាចផ្តល់ដល់អតិថិជននូវការគ្រប់គ្រងហិរញ្ញវត្ថុបានកាន់តែប្រសើរលើរាល់ការ
ចំណាយ។

ប្រភេទកាតៈ
អតិថិជនអាចជ្រើសរើសប្រភេទកាត ២ផ្សេងគ្នាដោយផ្អែកទៅលើប្រភេទនៃគណនី៖

 • កាតឥណពន្ធវីសាធនាគារ ANZ Royal  (ពណ៌ខៀវ)
 • កាតឥណពន្ធវីសា Priority (ពណ៌ខ្មៅ)
កាតឥណពន្ធវីសាធនាគារ ANZ Royal  (ពណ៌ខៀវ)
កាតឥណពន្ធវីសា Priority (ពណ៌ខ្មៅ)

២. តើកាតឥណពន្ធវីសារបស់ធនាគារ ANZ Royal អាចប្រើប្រាស់បានយ៉ាងដូចម្តេច?

កាតឥណពន្ធវីសារបស់ធនាគារ ANZ Royal អាចប្រើប្រាស់បានដូចខាងក្រោមៈ

 • ដកសាច់ប្រាក់ជាមួយម៉ាស៊ីន ATM  របស់ធនាគារ ANZ ហើយបន្ថែមពីនេះទៀត វាអាចប្រើបានសំរាប់ៈ
 • ដកសាច់ប្រាក់ជាមួយនឹងម៉ាស៊ីន ATM ដែលមានស្លាកសញ្ញាVisa/Plus (ម៉ាស៊ីន ATM របស់ធនាគារដ៏ទៃទៀត) ជុំវិញពិភពលោក
 • មានហត្ថលេខា និងលេខសម្ងាត់ជាមូលដ្ឋានសម្រាប់ការទិញទំនិញក្នុងស្រុក និងក្រៅប្រទេសជាមួយនឹងម៉ាស៊ីនឆូតកាត និង
 • ធ្វើប្រតិបត្តិការដោយមិនចាំបាច់បង្ហាញកាត
  (រួមមានបញ្ចាទិញតាមប្រពន្ធ័អ៊ីនធឺណែត អ៊ីម៉ែល
  និងការបញ្ជាទិញតាមប្រព័ន្ធទូរស័ព្ទ) ជាមួយនឹងអ្នកលក់ដែល
  មានស្លាកសញ្ញាវិសារាប់លានកន្លែងទូទាំងពិភពលោក
  ចំនួនទឹកប្រាក់នៃប្រតិបត្តិការរបស់អ្នកនឹងត្រូវកាត់ចេញដោយផ្ទាល់
  ពីគណនីរបស់អ្នក។

៣. អ្វីទៅជាលក្ខណៈពិសេសនៃសុវត្ថិភាពកាតឥណពន្ធវីសារបស់ធនាគារ ANZ Royal ?

កាតឥណពន្ធវីសារបស់ធនាគារ ANZ Royal ផ្តល់នូវសុវត្ថិភាពយ៉ាងពិសេសដូចខាងក្រោម៖

 • កាន់តែមានភាពប្រសើឡើងលើប្រព័ន្ធ EMV-Dynamic ផ្ទៀងផ្ទាត់ទិន្នន័យជាមួ Smart Chip ធ្វើអោយកាតរបស់លោកអ្នកកាន់តែមានសុវត្ថិភាព ។
 • បន្តការត្រួតពិនិត្យលើការលួចបន្លំដើម្បីស្វែងរកសកម្មភាពដែលគួរឱ្យសង្ស័យណាមួយ ព្រមទាំងជួយការពារនូវប្រតិបត្តិការដែលគ្មានការអនុញ្ញាតត្រឹមត្រូវ។
 • ដោយសារកាតឥណពន្ធ មានហានិភ័យចំពោះប្រតិបតិ្តការដែលពុំមានការអនុញ្ញាត តាមរយៈការប្រើប្រាស់ហត្ថលេខាជាមូលដ្ឋាន កាតថ្មីនិងកាតដែលត្រូវបានផ្លាស់ប្តូរនឹងត្រូវផ្ញើចេញ ជាកាតដែលមិនទាន់អាចប្រើប្រាស់បាន (ផ្អាកដំណើរការបណ្តោះសន្ន)។ លោក អ្នកអាចស្នើសុំឲ្យដំណើរការកាតរបស់លោកអ្នកបានយ៉ាងងាយស្រួល និងឆាប់រហ័សដោយគ្រាន់តែទូរស័ព្ទមកកាន់ផ្នែកសេវាបម្រើអតិថិជនរបស់យើងខ្ញុំ ដែលបម្រើសេវា ២៤ ម៉ោង តាមរយៈលេខទូរស័ព្ទ៖ +855 23 999 000

៤. តើគណនីណាខ្លះដែលអាចប្រើប្រាស់ជាមួយកាតឥណពន្ធវីសារបស់  ធនាគារ ANZ Royal?

គណនីខាងក្រោមនេះគឺជាគណនីប្រតិបត្តិការ ដែលអាចស្នើសុំប្រើជាមួយកាតឥណពន្ធវីសារបស់ធនាគារANZ Royal:
ឈ្មោះផលិតផល ប្រភេទនៃកាតឥណពន្ធវីសា
គណនីបង្កើនភាពងាយស្រួល កាតឥណពន្ធវីសាធនាគារ ANZ Royal
គណនីប្រាក់សន្សំ កាតឥណពន្ធវីសាធនាគារ ANZ Royal
គណនីមូលប្បទានប័ត្រផ្ទាល់ខ្លូន កាតឥណពន្ធវីសាធនាគារ ANZ Royal
គណនី Priority កាតឥណពន្ធវីសា Priority
គណនី Priority Plus កាតឥណពន្ធវីសា Priority

សម្រាប់អតិថិជនរបស់ធនាគារក៏អាចស្នើសុំប្រើប្រាស់កាតឥណពន្ធវីសារបស់ធនាគារ ANZ Royal ដើម្បីភ្ជាប់ជាមួយគណនីប្រតិបត្តិការផងដែរ។

៥. តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើកាតឥណពន្ធវីសាធនាគារ ANZ Royal របស់ខ្ញុំត្រូវបានបាត់ ឬលួច ឬប្រសិនបើលេខសម្ងាត់របស់ខ្ញុំត្រូវបានគេដឹង?

សូមជូនដំណឹងមកកាន់ធនាគារជាបន្ទាន់ដោយហៅមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជន របស់យើងខ្ញុំ ដែលបម្រើសេវាកម្ម២៤ម៉ោង តាមរយៈទូរស័ព្ទលេខ +855 023 999 000

៦.តើមានការកំណត់លើចំនួនទឹកប្រាក់ដែលអាចចំណាយ សម្រាប់កាតឥណពន្ធវីសារធនាគារ ANZ Royal របស់ខ្ញុំ ដែរឫទេ?

ប្រសិនបើលោកអ្នកពុំបានធ្វើការរៀបចំស្នើសុំតម្លើង ឬបន្ថយចំនួនទឹកប្រាក់ប្រើប្រាស់
មកធនាគារ ANZ Royal នោះទេ កម្រិតទឹកប្រាក់រួមប្រចាំថ្ងៃដែលលោក
អ្នកអាចប្រើប្រាស់បានសម្រាប់ការដកប្រាក់ពីម៉ាស៊ីន ATM ANZ Royal  គឺមានចំនួន
USD2,000 សម្រាប់ប្រតិបត្តការធនាគារទូទៅ និង សម្រាប់អតិថិជនធនាគារជាន់
ខ្ពស់ មានចំនួន USD4,000 ។
សូមបញ្ជាក់ផងដែរថាការកំណត់ខាងលើនេះ នឹងត្រូវផ្អែកទៅលើសមតុល្យក្នុងគណនី
របស់អ្នកដែលបានភ្ជាប់ជាមួយនឹងកាតរបស់លោកអ្នក។

៧. ខ្ញុំបានបាត់កាតឥណពន្ធវីសារបស់ខ្ញុំ ហើយបានទទួលកាតថ្មីជំនួស  តើកាតនេះនឹងត្រូវបានធ្វើឱ្យដូចលំនាំដើមរបស់កាតមុនដែរឬទេ ដូចជាការដកសាច់ប្រាក់ក្រៅប្រទេស និងកម្រិតប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ម៉ាស៊ីនឆូតកាត?

កាតជំនួសថ្មីនឹងមិនត្រូវបានធ្វើឱ្យដូចលំនាំដើមនោះទេ លុះត្រាតែបានបញ្ជាក់នៅក្នុងពេលនៃការស្នើសុំកាតថ្មី។ កំរិតប្រើប្រាស់ធម្មតាប្រចាំថ្ងៃលើប្រតិបត្តិការអេឡិចត្រូនិក សម្រាប់អតិថិជនប្រតិបត្តការធនាគារទូទៅ  មានចំនួន USD 9,999 និង USD 30,000 សម្រាប់អតិថិជនធនាគារជាន់ខ្ពស់។

៨.នៅពេលដែលខ្ញុំបានទទួលកាតឥណពន្ធវិសាថ្មីជំនួសកាត
ឥណទានត្បូងមរកតចាស់របស់ខ្ញុំ
តើវានឹងត្រូវបានធ្វើឱ្យដូចលំនាំដើមជាមួយនឹងការបង់ប្រាក់ទៀង
ទាត់ទៅ ធានារ៉ាប់រង ការវិនិយោគ និងវិក័យប័ត្រដែលត្រូវបានបង្កើត
ឡើងនៅលើកាតចាស់របស់ខ្ញុំដែរឫទេ?

ទេ ប្រតិបត្តិការរបស់កាតថ្មីនេះនឹងត្រូវធ្វើឡើងទៅតាមលក្ខណៈធម្មតា។ប្រសិនបើលោក អ្នកបានកំណត់ការទូទាត់ដោយស្វ័យប្រវត្តិណាមួយ សម្រាប់កាតចាស់
របស់ លោកអ្នក នោះ លោកអ្នកត្រូវផ្តល់នូវពត៌មានលម្អិតទាំងនោះ
ដល់ពាណិជ្ជករដែលពាក់ពន្ធ័។