ប្រភេទនៃការលួចបន្លំ

ក្នុងនាមជាអតិថិជន លោកអ្នកគឺជាគោលដៅសម្រាប់សកម្មភាពក្លែងបន្លំ នានា។ ទោះយ៉ាងណាក៏ដោយ ការការពារខ្លួនលោកអ្នកជាមួយព័ត៌មាន និង ឧបករណ៍នានា លោកអ្នកអាចរួចផុតពីការក្លាយខ្លួនជាជនរងគ្រោះ ដោយសារការក្លែងបន្លំ។

ការក្លែងបន្លំធំៗដែលលោកអ្នកអាចជួបប្រទះ

ការលួចបន្លំតាមប្រព័ន្ធអេឡិចត្រូនិក

អ៊ីម៉ែលប្រើល្បិចលួចបន្លំប្រាក់ និងគេហទំព័រក្លែងក្លាយ

អ្នកប្រើប្រាស់អ៊ីនធើណែតមួយចំនួនបានទទួលអ៊ីម៉ែលដែលអះអាងថាផ្ញើមកពីស្ថាប័នហិរញ្ញវត្ថុ ឬស្ថាប័នស្របច្បាប់ផ្សេងទៀត។

អ៊ីម៉ែលខ្លះបានបញ្ជាក់ប្រាប់អ្នកទទួលថាលេខសម្ងាត់ និងប្រព័ន្ធការពារ សុវត្ថិភាពរបស់គាត់ត្រូវធ្វើទំនើបកម្មដោយត្រូវចូលទៅក្នុងគេហទំព័រ ជាក់លាក់មួយ តែតាមពិតជាគេហទំព័រក្លែងក្លាយ។ គោលបំណងនៃ គេហទំព័រទាំងនេះគឺដើម្បីលួចយកទិន្នន័យចូលប្រើគណនីធនាគារតាមប្រព័ន្ធអ៊ីនធើណែត របស់លោកអ្នក ដូចជា លេខកូដសម្ងាត់ លេខចុះឈ្មោះអតិថិជន លេខសម្ងាត់។

អ៊ីម៉ែលផ្សេងទៀតអាចមានសារអំពីសុវត្ថិភាព ឬឯកសារភ្ជាប់ណាមួយ ដើម្បីឱ្យលោកអ្នកទាញយក។ ប្រសិនបើអ៊ីម៉ែលផ្ញើមកពីប្រភពដែលលោកអ្នក មិនស្គាល់ច្បាស់ ឬក៏ប្រសិនបើលោកអ្នកមានការសង្ស័យ សូមលុបចោលជាបន្ទាន់។ មិនត្រូវបើកឯកសារភ្ជាប់ ឬក៏បញ្ចូលកម្មវិធីណាមួយដែលបាន ផ្ញើមកឡើយ។
ដើម្បីប្រាកដថាលោកអ្នកតែងតែពិនិត្យមើល និងធ្វើប្រតិបត្តិការនៅលើ គេហទំព័រ ANZ Royal ដែលត្រឹមត្រូវតាមច្បាប់ សូមចូលប្រើប្រាស់សេវាកម្ម ធនាគារតាមប្រព័ន្ធអ៊ីនធើណែតរបស់ធនាគារ ANZ Royal ដោយវាយ “anzroyal.com” នៅក្នុង ប្រអប់អាសយដ្ឋានឱ្យបានត្រឹមត្រូវ។ មិនត្រូវចុចភ្ជាប់សេវាកម្មធនាគារតាមប្រព័ន្ធ អ៊ីនធើណែតពីអាសយដ្ឋានដែលមាននៅក្នុងអ៊ីម៉ែលឡើយ។

ប្រសិនបើលោកអ្នកមានបញ្ហាណាមួយ សូមទាក់ទងមកមណ្ឌលគាំទ្រសេវាកម្ម ធនាគារតាមប្រព័ន្ធអ៊ីនធើណែតនៅក្នុងប្រទេសរបស់លោកអ្នក (ភ្ជាប់មកទំព័រ ទំនាក់ទំនងមកយើងខ្ញុំ)

Email hoax example

នេះគ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះ មាតិកា និងទ្រង់ទ្រាយនៃអ៊ីម៉ែលអាចផ្លាស់ប្តូរ។

ការងារបោកបញ្ឆោតលួចប្រាក់

ធនាគារ ANZ Royal ជូនដំណឹងចំពោះអតិថិជន និងសាធារណជនទាំងអស់ឱ្យ មានការប្រយ័ត្នប្រយែងចំពោះការងារបោកបញ្ឆោតលួចប្រាក់នានាដែលមាន ផ្សាយតាមអ៊ីនធើណែត។

ក្រុមហ៊ុនបរទេសក្លែងក្លាយជាច្រើនបានទាក់ទាញជនរងគ្រោះមិនឱ្យដឹងខ្លួនជាមុនដោយឱ្យធ្វើជា “ភ្នាក់ងារផ្ទេរប្រាក់” ក្នុងការលក់ទំនិញ និង សេវាកម្ម តាមវិធីផ្សេងៗដូចជា ការផ្សាយដំណឹងជ្រើសរើសបុគ្គលិក អ៊ីម៉ែលវិភាគទាន និងបណ្តាញជជែកតាមអ៊ីនធើណែត។

“បុគ្គលិកដែលចង់ធ្វើការងារនេះ” ត្រូវបានស្នើសុំឱ្យប្រើគណនីផ្ទាល់ខ្លួន ដើម្បីធ្វើការផ្ទេរប្រាក់ទៅបរទេស។ ក្នុងករណីភាគច្រើន ជនរងគ្រោះត្រូវ បានណែនាំឱ្យផ្ញើប្រាក់ទាំងនោះទៅបរទេស ដោយសន្យាផ្តល់ជាកម្រៃ ជើងសារជាភាគរយនៃការផ្ទេរប្រាក់។

គេហទំព័រផ្សាយដំណឹងជ្រើសរើសបុគ្គលិកមើលទៅមានលក្ខណៈវិជ្ជាជីវៈ និងគួរឱ្យជឿទុកចិត្ត។ សូមចំណាំថាការផ្សាយដំណឹងជ្រើសរើសបុគ្គលិក មានមេរោគ trojan horses ដែលធ្វើឱ្យអ្នកផ្សាយដំណឹងការងារនោះអាច ទាញយកព័ត៌មានផ្ទាល់ខ្លួននៅក្នុងកុំព្យូទ័ររបស់លោកអ្នករួមទាំងព័ត៌មាន គណនីធនាគារផងដែរ។ សូមប្រុងប្រយ័ត្នប្រសិនបើលោកអ្នកទទួលអ៊ីម៉ែល ណាមួយពីបុគ្គលណាម្នាក់ ឬក្រុមហ៊ុនណាមួយដែលស្នើសុំព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានប្រតិបត្តិការធនាគាររបស់លោកអ្នក។

ប្រសិនបើវាមើលទៅល្អពេកប៉ុន្តែប្រហែលជាយើងមិនអាចជឿជាក់បានទេ។

ការលួចបន្លំតាមប្រព័ន្ធអេឡិចត្រូនិក

ការលួចបន្លំតាមប្រព័ន្ធអេឡិចត្រូនិកគឺជាស្ថាប័ន ឬបុគ្គលមិនស្មោះត្រង់ដែល ប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដើម្បីកេងចំណេញផ្នែកហិរញ្ញវត្ថុ និង ផលប្រយោជន៍ផ្សេងទៀត ដោយធ្វើឱ្យម្ចាស់អត្តសញ្ញាណនោះជាប់បំណុល យ៉ាងច្រើន មានប្រវត្តិឥណទានមិនល្អ និងក្នុងករណីខ្លះមានការប្រឈមមុខ នឹងច្បាប់ទៀតផង។

ព័ត៌មានរបស់លោកអ្នកអាចត្រូវបានគេលួចបន្លំតាមវិធីផ្សេងៗ ៖

ខាងក្រោមនេះត្រូវបានចាត់ទុកថាជាទិន្នន័យអត្តសញ្ញាណរបស់លោកអ្នកៈ

វិធីដែលលោកអ្នកអាចការពារអត្តសញ្ញាណរបស់លោកអ្នក ៖

ការលួចបន្លំកាតឥណទាន/ឥណពន្ធ 

មានវិធីជាច្រើនដែលការលួចបន្លំអាចកើតចំពោះគណនីកាតឥណទាន ឬឥណពន្ធ។

“Skimming” គឺជាបច្ចេកទេសលួចយកព័ត៌មានដែលផ្ទុកនៅខ្សែឆ្នូត ម៉ាញេទិកនៅពេលកាតរបស់លោកអ្នកត្រូវបានឆូតក្នុងពេលធ្វើប្រតិបត្តិការ ទិញទំនិញ។ ព័ត៌មានដែលលួចយកពីកាតរបស់លោកអ្នកអាចត្រូវបានគេប្រើ ដើម្បីផលិតកាតថ្មីមួយទៀត។ កាតថ្មីក្លែងក្លាយនេះអាចត្រូវបានគេប្រើដើម្បី ទិញទំនិញដោយប្រើបណ្តាញឥណទានរបស់លោកអ្នក។

ភ្នាក់ងារពាណិជ្ជករដែលមិនស្មោះត្រង់អាចមិនគ្រាន់តែលួចទិន្នន័យកាតរបស់ លោកអ្នកទេ ប៉ុន្តែថែមទាំងធ្វើប្រតិបត្តិការដែលមិនមានការអនុញ្ញាត ដោយប្រើព័ត៌មានកាតរបស់លោកអ្នកទៀត។

កាតអាចបាត់បង់ ឬមានគេលួចក្នុងពេលបញ្ជូនមកផ្ទះរបស់លោកអ្នក។ ដើម្បីការពារសុវត្ថិភាព លោកអ្នកនឹងត្រូវទទួលកាតធនាគារ ANZ Royal របស់ លោកអ្នក និងលេខកូដសម្ងាត់របស់លោកអ្នកដាច់ដោយឡែកពីគ្នា។ លោកអ្នកអាចទទួលបានតែមួយក្នុងចំណោមពីរនេះ ហើយមួយផ្សេងទៀត ដែលនៅសល់ លោកអ្នកត្រូវមកទទួលយកនៅសាខាក្នុងស្រុក របស់លោកអ្នក។

ការលួចបន្លំកាតឥណទាន ឬកាតឥណពន្ធអាចកើតមានផងដែរនៅពេល កាតរបស់លោកអ្នកបាត់បង់ ឬចោរលួច និងត្រូវបានប្រើប្រាស់ដោយភាគី ទីបីក្នុងការទិញទំនិញ ឬដកសាច់ប្រាក់តាមរយៈកាត។ ពិតជាសំខាន់ណាស់ ដែលលោកអ្នកត្រូវរាយការណ៍ជាបន្ទាន់មកធនាគារ ANZ Royal អំពីកាតដែលបានបាត់បង់ ឬលួចបន្លំ ដូច្នេះលោកអ្នកនឹងត្រូវបានផ្តល់ជូនលេខកាតថ្មី។

ការការពារកាតឥណទាន/ឥណពន្ធរបស់លោកអ្នក

ការលួចបន្លំមូលប្បទានប័ត្រ

និយមន័យៈ

ការក្លែងបន្លំមូលប្បទានប័ត្រគឺជាការប្រើមូលប្បទានប័ត្រដើម្បីកេងយក ផលចំណេញហិរញ្ញវត្ថុដោយ ៖

ការក្លែងបន្លំមូលប្បទានប័ត្រអាចត្រូវបានធ្វើឡើងចំពោះគណនីរបស់ លោកអ្នកដោយភាគីនៅផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។

វិធីការពារខ្លួនលោកអ្នកពីការក្លែងបន្លំមូលប្បទានប័ត្រ

ធ្វើការកែសម្រួលគណនីរបស់លោកអ្នក

ការចុះហត្ថលេខាលើមូលប្បទានប័ត្រ

ការរៀបចំ

ការស្នើសុំមូលប្បទានប័ត្របន្ថែម និងការថែរក្សា

ការទូទាត់

ការការពារមូលប្បទានប័ត្រ

តើត្រូវធ្វើដូចម្តេចប្រសិនបើលោកអ្នកសង្ស័យថាលោកអ្នកជាជនរងគ្រោះ ដោយសារការលួចបន្លំមូលប្បទានប័ត្រ?

ប្រសិនបើលោកអ្នកសង្ស័យថា លោកអ្នកគឺជាជនរងគ្រោះដោយសារការ លួចបន្លំមូលប្បទានប័ត្រ ឬប្រសិនបើលោកអ្នករកឃើញភាពមិនប្រក្រតី ណាមួយនៅពេលធ្វើការកែសម្រួលកំណត់ត្រាគណនី លោកអ្នកត្រូវទាក់ទង មកធនាគារ ANZ Royal ជាបន្ទាន់។

ល័ក្ខខ័ណ្ឌ និងអត្ថបទទាក់ទងនឹងផលិតផល

ពិតជាមានសារៈសំខាន់ណាស់ដែលលោកអ្នកត្រូវដឹងពីសិទ្ធិ និងការទទួល ខុសត្រូវរបស់លោកអ្នកទាក់ទងនឹងគណនីរបស់លោកអ្នក។ ព័ត៌មានបន្ថែម សូមពិនិត្យមើលល័ក្ខខ័ណ្ឌ ឬអត្ថបទទាក់ទងនឹងផលិតផលនីមួយៗ (ប្រទេសនីមួយៗត្រូវបញ្ជាក់ប្រាប់ និងផ្តល់នូវល័ក្ខខ័ណ្ឌ ឬអត្ថបទទាក់ទងនានា)។