ដំបូន្មាន និង ការណែនាំ

ធនាគារ ANZ Royal មានប្រព័ន្ធការពារសុវត្ថិភាពដើម្បីធានាថាប្រតិបត្តិការ និង ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកមានសុវត្ថិភាព។ ទោះយ៉ាងណាក៏ដោយ លោកអ្នកក៏មានតួនាទីសំខាន់ក្នុងការការពារព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មាន ប្រតិបត្តិការធនាគាររបស់លោកអ្នកផងដែរ។

ដើម្បីជួយលោកអ្នក យើងខ្ញុំបានរៀបចំដំបូន្មាន និងការណែនាំ ដែលទាក់ទងនឹងចំណុចមួយចំនួន ៖

ការការពារសុវត្ថិភាពអ៊ីនធើណែត

ត្រូវប្រាកដថាមានសុវត្ថិភាពនៅពេលប្រើសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត នៅតាមទីសាធារណៈ

  • ត្រូវប្រយ័ត្នអំពីអ្វីៗដែលនៅជុំវិញខ្លួនលោកអ្នក និងត្រូវប្រាកដថាមិនមាន អ្នកណាម្នាក់កំពុងសង្កេតមើលលោកអ្នកនៅពេលកំពុងបញ្ចូលអត្តលេខអ្នកប្រើប្រា
    ស់ឬលេខកូដសម្ងាត់ឡើយ។

  • មិនត្រូវចុចភ្ជាប់ផ្ទាល់ពីអាសយដ្ឋានគេហទំព័រដែលមាននៅក្នុងអ៊ីម៉ែលឡើយ ត្រូវចូលគេហទំព័រដោយវាយអាសយដ្ឋានគេហទំព័រនៅប្រអប់អាសយដ្ឋាន ឱ្យបានត្រឹមត្រូវ។

  • ត្រូវប្រាកដថាមានសញ្ញារូបសោនៅជ្រុងខាងស្តាំផ្នែកខាងក្រោមនៃផ្ទាំង រុករក(browser)របស់លោកអ្នក។

  • មិនត្រូវចុចប៊ូតុង រក្សាទុក(save)លេខសម្ងាត់/ព័ត៌មានលម្អិត ឡើយនៅពេលមានការស្នើសុំ។

  • មិនត្រូវប្តូរព័ត៌មានសុវត្ថិភាពរបស់លោកអ្នកដូចជា លេខកូដសម្ងាត់ 
    នៅតាមទីកន្លែងសាធារណៈឡើយ (ឧទាហរណ៍ ហាងអ៊ីនធើណែតកាហ្វេ)។

  • មិនត្រូវទុកកុំព្យូទ័រចោលដោយធ្វេសប្រហែសក្នុងរយៈពេលយូរឡើយ។

  • ត្រូវចាកចេញពីសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណែតឱ្យបានត្រឹមត្រូវនៅពេលបញ្ចប់ និងត្រូវបិទកម្មវិធីអ៊ីនធើណែតរបស់លោកអ្នក។

  • ត្រូវចូលប្រើសេវាកម្មធនាគារអ៊ីនធើណែតជាមួយកុំព្យូទ័រណាដែលមានកម្មវិធី កម្ចាត់មេរោគត្រឹមត្រូវ។

ត្រូវការពារកុំព្យូទ័រពីមេរោគនានាដោយត្រូវមានកម្មវិធីកម្ចាត់មេរោគ ដែលទំនើបចុងក្រោយបំផុត។

មេរគកុំព្យូទ័រគឺជាកម្មវិធីមួយដែលភ្ជាប់ខ្លួនវាទៅនឹងកម្មវិធីផ្សេងទៀតដោយ ធ្វើការផ្លាស់ប្តូរដំណើរការកម្មវិធីនោះដើម្បីអាចឱ្យមេរោគពង្រីកខ្លួនបាន។ មេរោគមានចាប់ពីប្រភេទមេរោគដែលមិនបង្កការខូចខាតរហូតដល់មេរោគ ដែលអាចបំផ្លាញ និងបញ្ឈប់ដំណើរការកុំព្យូទ័រ។

មេរោគ Trojan horse ជាប្រភេទមេរោគដែលមើលទៅមិនបង្កគ្រោះថ្នាក់ ដូចជាហ្គេម ឬផ្ទាំងកញ្ចក់រង់ចាំ (Screen saver) ប៉ុន្តែការពិតវាមានបង្កប់ លេខកូដដែលអាចធ្វើឱ្យអ្នកផ្សេងអាចគ្រប់គ្រងកុំព្យូទ័ររបស់លោកអ្នកដោយ មិនដឹងខ្លួន។

កម្មវិធីកម្ចាត់មេរោគត្រូវបានរៀបចំឡើងដើម្បីការពារកុំព្យូទ័ររបស់លោកអ្នក ពីពពួកមេរោគដូចជា viruses, worms និង trojan horses ។

ទទួលបានការការពារមានន័យថា ៖
១-មានកម្មវិធីកម្ចាត់មេរោគការពារកុំព្យូទ័ររបស់លោកអ្នក។
២-មានការធ្វើបច្ចុប្បន្នភាពប្រព័ន្ធសុវត្ថិភាព និងកម្មវិធីកម្ចាត់មេរោគនៅក្នុង កុំព្យូទ័ររបស់លោកអ្នកបានទៀងទាត់។
៣-ធ្វើការស្កែនឯកសារទាំងអស់នៅក្នុងកុំព្យូទ័ររបស់លោកអ្នកឱ្យបា នទៀងទាត់រួមទាំងអ៊ីម៉ែលផ្ញើចូល និងផ្ញើចេញ។ ព័ត៌មានបន្ថែម សូមមើលចំណុច កម្មវិធីសុវត្ថិភាព

ត្រូវប្រើ Firewall ដើម្បីជួយធ្វើជារបាំងការពាររវាងកុំព្យូទ័ររបស់លោកអ្នក និងអ៊ីនធើណែត

Firewall គឺជាផ្នែកមួយនៃកម្មវិធី ឬគ្រឿងកុំព្យូទ័រដែលធ្វើជារបាំងការពារ មេរោគរវាងកុំព្យូទ័ររបស់លោកអ្នក និងអ៊ីនធើណែត។ វាមានមុខងារហាមឃាត់ និងអនុញ្ញាតចរាចរណ៍អ៊ីនធើណែតចេញចូលកុំព្យូទ័ររបស់លោកអ្នក។ លោកអ្នកអាចប្រើ Firewall ដើម្បីការពារកុំព្យូទ័ររបស់លោកអ្នកពីការរំខាន នានាពីសំណាក់គេហទំព័រ ស្ពែម (Spam) និងការជ្រៀតចូលណាមួយ ដោយគ្មានការអនុញ្ញាត។

Firewall

Firewall មានសារៈសំខាន់ចំពោះអ្នកទាំងឡាយណាដែលមានកុំព្យូទ័រភ្ជាប់ បណ្តាញអ៊ីនធើណែត។

ព័ត៌មានបន្ថែម សូមមើលផ្នែកកម្មវិធីសុវត្ថិភាព

ត្រូវទាញយកប្រព័ន្ធការពារសុវត្ថិភាពទំនើបចុងក្រោយបំផុតសម្រាប់កុំព្យូទ័រ របស់លោកអ្នកឱ្យបានទៀងទាត់

ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធសុវត្ថិភាពសម្រាប់កុំព្យូទ័ររបស់លោកអ្នកពិតជាមាន សារៈសំខាន់ក្នុងការការពារព័ត៌មានរបស់លោកអ្នកតាមអ៊ីនធើណែត។ ដើម្បីអាចធ្វើបច្ចុប្បន្នភាពបាន សូមចូលគេហទំព័ររបស់អ្នកផ្គត់ផ្គង់កម្មវិធី ដើម្បីធ្វើបច្ចុប្បន្នភាព ឬក៏រៀបចំកុំព្យូទ័ររបស់លោកអ្នកដើម្បីធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិជាទៀងទាត់។

សូមប្រយ័ត្ន! មិនត្រូវបើកមើលឯកសារភ្ជាប់តាមអ៊ីម៉ែលណាដែលលោកអ្នក មិនស្គាល់ប្រភពច្បាស់ឡើយ។

អ៊ីម៉ែលគឺជាយានចម្លងមេរោគដ៏ចម្បងមួយ។ ដូច្នេះត្រូវប្រុងប្រយ័ត្ន កុំខ្វល់ពី ចំណងជើងអ៊ីម៉ែលដែលធ្វើឱ្យលោកអ្នកចាប់អារម្មណ៍ ឬឯកសារភ្ជាប់ណាមួយឡើយ។ អ៊ីម៉ែលចៃដន្យណាមួយ ជាពិសេសឯកសារភ្ជាប់ទាំងឡាយណា (ផ្ញើមកពីមនុស្សដែលលោកអ្នកស្គាល់ ឬក៏មនុស្សដែលមិនធ្លាប់ស្គាល់) អាចមាន ភ្ជាប់មេរោគ ហើយប្រហែលជាអាចត្រូវបានផ្ញើមកដោយឈ្មោះអ្នកផ្ញើមិនបានដឹងខ្លួន។ ប្រសិនបើលោកអ្នកទទួលបានអ៊ីម៉ែលប្រភេទនេះ ហើយមាន ការសង្ស័យ សូមលុបចោលជាបន្ទាន់។

ត្រូវប្រាកដថា អ្នកប្រើប្រាស់កុំព្យូទ័រទាំងអស់ដឹងអំពីវិធីប្រើប្រាស់ដែលមាន សុវត្ថិភាពនៅពេលភ្ជាប់អ៊ីនធើណែត។

ពិតជាមានសារៈសំខាន់ដែលអ្នកប្រើប្រាស់កុំព្យូទ័រគ្រប់រូបត្រូវដឹងពីការអនុវត្តសុវត្ថិភាពត្រឹមត្រូវ។ អ្នកប្រើប្រាស់ទាំងអស់គួរដឹងពីវិធីដើម្បីធ្វើបច្ចុប្បន្នភាពក
ម្មវិធីកម្ចាត់មេរោគពីអ្នកផ្គត់ផ្គង់កម្មវិធី និងវិធីដើម្បីបង្កើតលេខសម្ងាត់ ដែលត្រឹមត្រូវ។

ការការពារលេខកូដសម្ងាត់

ត្រូវកំណត់លេខសម្ងាត់ដែលអ្នកដទៃពិបាកស្មានត្រូវ

ោកអ្នកនឹងមានសុវត្ថិភាពប្រសិនបើអ្នកផ្សេងពិបាកស្មានលេខកូដសម្ងាត់ របស់លោកអ្នក! មិនត្រូវឱ្យអ្នកណាម្នាក់ដឹងពីលេខកូដសម្ងាត់របស់លោកអ្នក និងមិនត្រូវប្រើលេខកូដសម្ងាត់តែមួយនៅកន្លែងច្រើនឡើយ។ ប្រសិនបើ មានអ្នកណាម្នាក់អាចស្មានត្រូវលេខកូដសម្ងាត់ណាមួយរបស់លោកអ្នក លោកអ្នកមិនចង់អោយពួកគេអាចប្រើលេខសម្ងាត់នោះនៅតាមកន្លែងមួយចំនួនឡើយ។

ត្រូវចងចាំគោលការណ៍ទាំង ៥ នៃលេខកូដសម្ងាត់

១-មិនត្រូវជ្រើសរើសលេខកូដសម្ងាត់ដែលងាយស្រួលទាក់ទងនឹង អត្តសញ្ញាណរបស់លោកអ្នកឡើយ (ឧទាហរណ៍ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ ឬឈ្មោះលោកអ្នក ឬក៏ផ្នែកណាមួយ)។
២-លេខកូដសម្ងាត់ត្រូវមានចំនួន ៨ ខ្ទង់ជាអប្បបរមាដោយមិនមានបញ្ជាក់ ពីអត្ថន័យណាមួយប្រសិនបើអាចធ្វើបាន និងត្រូវមានអក្សរធំ អក្សរតូច និង លេខលាយបញ្ចូលគ្នា (ឧទាហរណ៍ xk28LP97)។
៣-ត្រូវផ្លាស់ប្តូរលេខកូដសម្ងាត់ឱ្យបានទៀងទាត់យ៉ាងហោចណាស់ក្នុង រយៈពេល ៣០ ថ្ងៃម្តង។
៤-មិនត្រូវឱ្យលេខសម្ងាត់ទៅអ្នកណាម្នាក់ឡើយ! ត្រូវប្រុងប្រយ័ត្នចំពោះ អ៊ីម៉ែល ឬទូរស័ព្ទដែលស្នើសុំលេខកាត ឬព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ ទាំងបុគ្គលិកធនាគារ ANZ ទាំងប៉ូលីសមិនមានសិទ្ធិសាកសួរពី លេខកូដសម្ងាត់ ឬព័ត៌មានលេខសម្ងាត់របស់លោកអ្នកឡើយ។
៥-មិនត្រូវសរសេរលេខសម្ងាត់របស់លោកអ្នកនៅកន្លែងណាមួយឡើយ ទោះបីក្នុងរូបភាពលាក់បាំង ឬបន្លំបែបណាក៏ដោយ។

ត្រូវរក្សាលេខកូដសម្ងាត់ និងអត្តសញ្ញាណអ្នកប្រើប្រាស់ (ID user) ជាសម្ងាត់

ដើម្បីប្រាកដថាលោកអ្នកគឺជាមនុស្សតែម្នាក់គត់ដែលដឹងព័ត៌មានប្រើប្រាស់ផ្ទាល់ខ្លួន លោកអ្នកមិនត្រូវកត់ត្រា ឬឱ្យអ្នកផ្សេងដឹងពីព័ត៌មាននានាដែល លោកអ្នកប្រើតាមកុំព្យូទ័រ និងព័ត៌មានប្រតិបត្តិធនាគារណាមួយឡើយ ទោះបីក្នុងរូបភាពលាក់បាំងបន្លំបែបណាក៏ដោយ។

មិនត្រូវឱ្យអ្នកណាម្នាក់ដឹងពីលេខកូដសម្ងាត់របស់លោកអ្នកឡើយ ទោះជា សមាជិកក្នុងក្រុមគ្រួសារតែមួយ ជាមិត្តភក្តិ ឬក៏ជាបុគ្គលិកធនាគារ ANZ Royal។

 

ត្រូវជូនដំណឹងមកធនាគារ ANZ Royal ជាបន្ទាន់ប្រសិនបើលោកអ្នកដឹងថា 

េខកូដសម្ងាត់របស់លោកអ្នកមានអ្នកផ្សេងដឹង ឬអ្នកផ្សេងប្រើប្រាស់។

ប្រសិនបើលោកអ្នកសង្ស័យថា លេខកូដសម្ងាត់របស់លោកអ្នកមានអ្នកផ្សេង បានដឹង សូមទាក់ទងជាបន្ទាន់មកមណ្ឌលគាំទ្រសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត (ភ្ជាប់មកទំព័រ ទំនាក់ទំនងមកយើងខ្ញុំ) នៅក្នុងប្រទេសរបស់លោកអ្នក ដើម្បីរៀបចំបង្កើតលេខកូដសម្ងាត់របស់លោកអ្នកថ្មី។

ការចូលប្រើអ៊ីនធើណែត

វិធីត្រឹមត្រូវដើម្បីចូលប្រើសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណែត

គ្រប់ពេលដែលលោកអ្នកចូលប្រើសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណែត ត្រូវវាយអាសយដ្ឋានគេហទំព័រដោយផ្ទាល់នៅក្នុងប្រអប់អាសយដ្ឋាន។

មិនត្រូវចូលគេហទំព័រធនាគារតាមប្រព័ន្ធអ៊ីនធឺណិត anzroyal.com ដោយចុចភ្ជាប់ដោយ ផ្ទាល់ពីអ៊ីម៉ែលឡើយ។ ប្រសិនបើមានការសង្ស័យ សូមទាក់ទងមណ្ឌលគាំទ្រសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធឺណិត (ភ្ជាប់មកទំព័រ ទំនាក់ទំនងមកយើងខ្ញុំ) នៅក្នុងប្រទេសរបស់លោកអ្នក។

Manually enter the URL

រកមើលសញ្ញា “កូនសោ” នៅជ្រុងខាងស្តាំផ្នែកខាងក្រោមនៃផ្ទាំងរុករក អ៊ីនធើណែតរបស់លោកអ្នក

នៅពេលលោកអ្នកចូលមើលព័ត៌មានផ្ទាល់ខ្លួន សូមពិនិត្យមើលសញ្ញា “កូនសោ” នៅជ្រុងខាងក្រោមផ្ទាំងរុករករបស់លោកអ្នក។ សញ្ញា “កូនសោ” បញ្ជាក់ថា ទំព័រដែលលោកអ្នកកំពុងអានមានការការពារ សុវត្ថិភាពបន្ថែម។ លោកអ្នកអាចចុចទ្វេដងជាប់គ្នា (double-click) ដើម្បី ពិនិត្យមើលព័ត៌មានលម្អិត។

Secure site padlock

មិនត្រូវទុកកុំព្យូទ័រភ្ជាប់អ៊ីនធើណែតចោលនៅពេលលោកអ្នកមិនប្រើឡើយ។

នៅពេលលោកអ្នកចាកចេញពីកុំព្យូទ័រដោយមិនអាចមើលការខុសត្រូវបាន សូមបិទកុំព្យូទ័រ ឬក៏បិទបណ្តាញអ៊ីនធើណែត។ ការធ្វើដូច្នេះអាចជួយកាត់ បន្ថយឱកាសលួចចូលប្រើកុំព្យូទ័ររបស់លោកអ្នក។

នៅពេលប្រើប្រាស់ ឬមើលព័ត៌មានផ្ទាល់ខ្លួននៅលើអ៊ីនធើណែត ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះបរិយាកាសនៅជុំវិញខ្លួន

លោកអ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់នៅពេលពិនិត្យមើល ឬផ្តល់ព័ត៌មាន ផ្ទាល់ខ្លួននៅទីសាធារណៈ។ លោកអ្នកគួរតែប្រើប្រាស់កុំព្យូទ័រណាដែល លោកអ្នកជឿទុកចិត្តថាគ្មានការរំខានពីមេរោគ ឬពពួក Trojan horses ។ ត្រូវប្រុងប្រយ័ត្ននៅពេលចូលប្រើកុំព្យូទ័រសាធារណៈ ឬកុំព្យូទ័រដែល លោកអ្នកមិនអាចត្រួតត្រាបាន។

អ៊ីម៉ែលបោកបញ្ឆោត

តើគួរធ្វើដូចប្រសិនបើខ្ញុំទទួលបានអ៊ីម៉ែលបោកបញ្ឆោត?

១-លុបចោល
ប្រសិនបើលោកអ្នកទទួលបានអ៊ីម៉ែលបោកបញ្ឆោត សូមលុបអ៊ីម៉ែលនោះ ចោលជាបន្ទាន់។ មិនត្រូវចុចបណ្តាញភ្ជាប់ពីអ៊ីម៉ែល ឬបើកឯកសារភ្ជាប់ ណាមួយឡើយ។ មិនត្រូវផ្តល់ព័ត៌មានលម្អិតផ្ទាល់ខ្លួនដូចជា លេខកូដសម្ងាត់ ផ្ទាល់ខ្លួន លេខសម្ងាត់ ព័ត៌មានចុះឈ្មោះអតិថិជន ឬក៏ព័ត៌មានចូលប្រើ ណាមួយឡើយ។

ធនាគារ ANZ Royal មិនផ្ញើអ៊ីម៉ែលដើម្បីស្នើសុំព័ត៌មានគណនី ឬព័ត៌មានផ្ទាល់ខ្លួន របស់លោកអ្នកឡើយ។

២-រាយការណ៍អំពីអ្វីដែលបានកើតឡើង
រាល់អ៊ីម៉ែលបោកបញ្ឆោតដែលកើតឡើងគួរតែត្រូវបានរាយការណ៍មកកាន់ មណ្ឌលគាំទ្រសេវាកម្មធនាគា ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត (ភ្ជាប់មកទំព័រ ទំនាក់ទំនាក់មកយើងខ្ញុំ) នៅក្នុងប្រទេសរបស់លោកអ្នក។

៣-ស្កែនកុំព្យូទ័រដើម្បីរកមេរោគ
អ៊ីម៉ែលបោកបញ្ឆោតមានភ្ជាប់មេរោគ ឬ Trojan horses ដែលអាចចូលទៅ ក្នុងកុំព្យូទ័រនៅពេលលោកអ្នកបើកឯកសារភ្ជាប់ដែលមាននៅក្នុងអ៊ីម៉ែល។ ប្រសិនបើលោកអ្នកចុចចំណុចណាមួយនៅក្នុងអ៊ីម៉ែល មេរោគនឹងចាប់ផ្តើម ដំណើរការចូលក្នុងកុំព្យូទ័រលោកអ្នកទាំងស្រុង។ ធនាគារ ANZ Royal សូមណែនាំ ថាលោកអ្នកត្រូវធ្វើដំណើរការស្កែនកុំព្យូទ័ររបស់លោកអ្នកឱ្យបានទៀងទាត់។

៤-រៀបចំបង្កើតលេខសម្ងាត់សេវាកម្មធនាគារ
តាមប្រព័ន្ធអ៊ីនធើណែតរបស់លោកអ្នក

បន្ទាប់ពីលោកអ្នកបានស្កែនកុំព្យូទ័រ និងប្រាកដថាគ្មានមេរោគ ឬ Trojans ទេ សូមចាប់ផ្តើមរៀបចំបង្កើតលេខសម្ងាត់សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណែតរបស់ លោកអ្នកដោយទូរស័ព្ទមកមណ្ឌលគាំទ្រសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត (ភ្ជាប់មកទំព័រ ផ្នែកទំនាក់ទំនងយើងខ្ញុំ)

 

ខ្ញុំមិនមានកម្មវិធីកម្ចាត់មេរោគទេ។

កុំព្យូទ័រដែលគ្មានកម្មវិធីកម្ចាត់មេរោគ ឬក៏មានកម្មវិធីកម្ចាត់មេរោគហួស សម័យងាយទទួលការរំខានពីមេរោគយ៉ាងខ្លាំង។ កម្មវិធីកម្ចាត់មេរោគគឺជា វិធីដ៏សាមញ្ញ និងមិនមានការចំណាយច្រើនក្នុងការការពារព័ត៌មានផ្ទាល់ខ្លួន លោកអ្នកពីការរំខាននានា។

មានអ្នកផ្គត់ផ្គង់ផ្សេងៗគ្នាជាច្រើនដែលធ្វើការផ្គត់ផ្គង់កម្មវិធីការពារសុវត្ថិភាព អ៊ីនធើណែត។ សូមសាកសួរអ្នកប្រឹក្សាយោបល់របស់មណ្ឌលគាំទ្រសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត (ភ្ជាប់មក ទំព័រទំនាក់ទំនងមកយើងខ្ញុំ) ដើម្បីទទួលបានព័ត៌មានបន្ថែម។ ធនាគារ ANZ Royal សូមណែនាំថា លោកអ្នកមិនត្រូវប្រើសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណែតទេ ប្រសិនបើលោកអ្នកមិនមានកម្មវិធីកម្ចាត់មេរោគទំនើបចុងក្រោយបំផុត។

ខ្ញុំទទួលបានអ៊ីម៉ែលស្នើសុំព័ត៌មានផ្ទា
ល់ខ្លួនរបស់ខ្ញុំពីស្ថាប័នហិរញ្ញវត្ថុផ្សេង។

ចោរលួចព័ត៌មានតាមប្រព័ន្ធកុំព្យូទ័រ (Cyber thieves) អាចបង្កើតអ៊ីម៉ែលនានាដោយក្លែងបន្លំធ្វើជាស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័ននានា។ លោកអ្នកអាចទទួលអ៊ីម៉ែលដែលក្លែងបន្លំធ្វើជា
ស្ថាប័ន ណាមួយដែលលោកអ្នកអាចស្គាល់ ឬមិនស្គាល់។

ប្រសិនបើលោកអ្នកទទួលបានអ៊ីម៉ែលបោកបញ្ឆោតដែលប 
ញ្ជាក់ថាមកពីស្ថាប័នហិរញ្ញវត្ថុ ឬស្ថាប័នផ្សេងណាមួយ សូមលុបចោលជាបន្ទាន់ ហើយ ចាប់ផ្តើមស្កែនមេរោគពីកុំព្យូទ័ររបស់លោកអ្នក។ មិនត្រូវចុចភ្ជាប់បណ្តាញ ឬបើកឯកសារភ្ជាប់ណាមួយដែលមាននៅក្នុងអ៊ីម៉ែលនោះឡើយ។

ធនាគារ ANZ Royal នឹងមិនស្នើសុំលោកអ្នកឱ្យប្រាប់ពីលេខកូដសម្ងាត់ លេខសម្ងាត់ ឬក៏ព័ត៌មានចូលប្រើណាមួយតាមរយៈអ៊ីម៉ែល ឬតាម មធ្យោបាយទំនាក់ទំនងណាមួយឡើយ។

ប្រសិនបើលោកអ្នកទទួលបានអ៊ីម៉ែលស្នើសុំព័ត៌មានទាំងនេះ សូមលុបចោល ជាបន្ទាន់។ មិនត្រូវចុចភ្ជាប់បណ្តាញ ឬបើកឯកសារភ្ជាប់ណាមួយដែលមាន នៅក្នុងអ៊ីម៉ែលនោះឡើយ។

រាយការណ៍អំពីហេតុការណ៍នេះមកមណ្ឌលគាំទ្រសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត (ភ្ជាប់មកទំព័រ ទំនាក់ទំនងមកយើងខ្ញុំ) នៅក្នុងប្រទេសរបស់លោកអ្នក ។ ប្រសិនបើលោកអ្នកមានអារម្មណ៍ថាលេខសម្ងាត់របស់លោ
កអ្នកអាចបង្កឱ្យមានគ្រោះថ្នាក់ណាមួយ មណ្ឌលគាំទ្រយើងខ្ញុំអាចជួយលោកអ្នករៀបចំ បង្កើតលេខសម្ងាត់ថ្មីជូនលោកអ្នក។