សារសំខាន់សម្រាប់អតិថិជនដែលប្រើប្រាស់សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណែត
ថ្មីៗនេះ អតិថិជននានាត្រូវបានគេផ្ដោតជាគោលដៅភ្ជាប់ជាមួយសារអេឡិចត្រូនិកបោកបញ្ឆោតដែលនាំទៅដល់គេហទំព័រធនាគារក្លែងក្លាយមួយ។
សារអេឡិចត្រូនិកនេះ ស្នើសុំឲ្យអតិថិជនរបស់ធនាគារ ANZ Royal បញ្ជាក់នូវព័ត៌មានលម្អិតអំពីគណនីរបស់ពួកគេ។ នៅពេលតំណភ្ជាប់(Link)ដែលស្ថិតក្នុងសារអេឡិចត្រូនិក ត្រូវបានគេចុចលើ គេហទំព័រក្លែងក្លាយអំពីធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតដែលបើកចូលទៅនោះ លេចចេញមក ហើយព័ត៌មានអំពីគណនីអាចនឹងត្រូវគេចាប់យកបាន ប្រសិនបើព័ត៌មានលម្អិតត្រូវបានវាយបញ្ចូល។
ក្នុងលក័្ខខ័ណ្ឌណាមួយដែលលោកអ្នកចុចលើតំណភ្ជាប់នោះ ហើយឆ្លើយតបទៅនឹងសារអេឡិចត្រូនិក ឬ ផ្ដល់នូវសំណើព័ត៌មានលម្អិតណាមួយ។
ជានិច្ចកាល ត្រូវប្រាកដថា លោកអ្នកចូលក្នុងទំព័រសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត ដោយវាយបញ្ចូល www.anzroyal.com ទៅក្នុងរបាអាសយដ្ឋាន(address bar) ជំនួសការចូលតាមតំណភ្ជាប់(Link)នានាទៅកាន់គេហទំព័រធនាគារ ANZ Royal។ ចូរកុំអនុវត្តន៏តាមសារអេឡិចត្រូនិកណាមួយដែលណែនាំផ្ទុយពីនេះ។
អតិថិជននានាដែលបានទទួលរួចហើយនូវសារអេឡិចត្រូនិក ហើយនៅមានកង្វល់អំពីបញ្ហានេះ ត្រូវទាក់ទងមណ្ឌលជំនួយផ្នែកសេវាកម្មធនាគារ ANZ Royal +855 23 999 000.
សូមមើលការការពារសន្ដិសុខសុវត្ថិភាពលើប្រព័ន្ធអ៊ីនធើណែតរបស់យើងខ្ញុំ។
គំរូសារអេឡិចត្រូនិកបោកបញ្ឆោតៈ