Internet security threats

យើងខ្ញុំចង់ជួយអតិថិជនទាំងអស់ឱ្យមានការការពារខ្ពស់ពីការគំរាមកំហែង តាមអ៊ីនធើណែត។ នៅពេលលោកអ្នកបានស្វែងយល់អំពីការគំរាមកំហែងថ្មីៗ និងចាស់ៗ លោកអ្នកអាចបង្កើនឱកាសល្អប្រសើរក្នុងការទប់ទល់នឹងល្បិចកលនានា។

ការគំរាមកំហែងសុវត្ថិភាពប្រតិបត្តិការធនាគារថ្មីៗត្រូវបានកំណត់ ដូចខាងក្រោម ៖

Phishing

Phishing គឺជាកម្មវិធីលួចបន្លំ “fish” ដែលលួចព័ត៌មានលម្អិតផ្ទាល់ខ្លួន ដោយប្រើអ៊ីម៉ែលដែលអះអាងថាផ្ញើមកពីស្ថាប័នហិរញ្ញវត្ថុណាមួយ។ វិធីនេះ មានការពេញនិយមក្នុងការប្រើលួចទិន្នន័យតាមអ៊ីនធើណែត។

អ៊ីម៉ែលដែលអះអាងថាមកពីធនាគារ ឬស្ថាប័នស្របច្បាប់ណាមួយត្រូវបាន គេផ្ញើចូលមកក្នុងប្រអប់ Bulk ។ អ៊ីម៉ែលបានស្នើសុំឱ្យអ្នកទទួលផ្តល់ព័ត៌មាន មួយចំនួនដូចជា ឈ្មោះអ្នកប្រើប្រាស់ លេខសម្ងាត់ លេខចុះឈ្មោះអតិថិជន ឬលេខកូដសម្ងាត់ដោយបណ្តាលឱ្យអាចភ្ជាប់មើលគេហទំព័រ លួចប្រមូល ទិន្នន័យដើម្បីប្រើប្រាស់លួចបន្លំ។

ឧទាហរណ៍នៃអ៊ីម៉ែលបោកបញ្ឆោតមានបង្ហាញដូចខាងក្រោម ៖

Example of Hoax email

ប្រសិនបើលោកអ្នកទទួលបានអ៊ីម៉ែលដែលស្នើសុំឱ្យលោកអ្នកធ្វើ ការចុះឈ្មោះម្តងទៀត ឬបញ្ចូលទិន្នន័យជាថ្មីម្តងទៀត សូមលុបចោល ជាបន្ទាន់ ហើយជូនដំណឹងមកមណ្ឌលគាំទ្រសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត នៅប្រទេសរបស់លោកអ្នក

លោកអ្នកអាចកាត់បន្ថយឱកាសរក្លាយខ្លួនជាជនរងគ្រោះពី Phishing scams អោយបានជាអប្បបរមាដោយ ៖

Spyware និង Adware 

Spyware គឺជាប្រភេទកម្មវិធីដែលលួចប្រមូលព័ត៌មានអ្នកប្រើប្រាស់ដោយ សម្ងាត់នៅពេលមានភ្ជាប់បណ្តាញអ៊ីនធើណែត។

Adware គឺជាប្រភេទ spyware ដែលបង្កើតឡើងដោយអ្នកទីផ្សារដើម្បី ធ្វើការតាមដានទម្លាប់ប្រើប្រាស់របស់អ្នកប្រើប្រាស់ក្នុងគោលបំណងដើម្បី ទាក់ទងផ្សព្វផ្សាយពាណិជ្ជកម្មនៅថ្ងៃក្រោយ។ Adware អាចត្រួតពិនិត្យលើព័ត៌មានដូចជា ប្រភេទគេហទំព័រដែលបើកមើល ប្រភេទអត្ថបទដែលអាន ឬ ប្រភេទផ្ទាំងផ្សាយពាណិជ្ជកម្មដែលអ្នកអានចុចមើល។ ព័ត៌មាននេះនឹងត្រូវ បានគេប្រើប្រាស់ដើម្បីធ្វើការផ្សាយពាណិជ្ជកម្មដោយផ្ទាល់ទៅកាន់ អ្នកប្រើប្រាស់នៅថ្ងៃក្រោយ ឬក៏អាចត្រូវបានគេលក់ទៅឱ្យភាគីទីបីក្នុង គោលបំណងដូចគ្នា។

មានកម្មវិធីជាច្រើនដែលអាចជួយលោកអ្នកការពារ ត្រួតពិនិត្យ និង លុបចោល spyware ពីកុំព្យូទ័ររបស់លោកអ្នក។ ប្រព័ន្ធសុវត្ថិភាពកុំព្យូទ័រ ជាច្រើនមានសមត្ថភាពស្តង់ដារដែលអាចការពារ និងលុបចោល spyware មិនអោយមានទៀត។

លោកអ្នកអាចកាត់បន្ថយឱកាសក្នុងការទាញយក spyware ចូលក្នុងកុំព្យូទ័រ របស់លោកអ្នកដោយចៃដន្យបានដោយ ៖

Viruses និង Worms

មេរោគរបស់កុំព្យូទ័រ (Computer Virus) គឺជាកម្មវិធីដែលភ្ជាប់ខ្លួនវាជាមួយកម្មវិធីផ្សេងមួយទៀត។ វាមានលក្ខណៈប្រហាក់ប្រហែលនឹងមេរោគជីវសាស្រ្តដែរ មេរោគទាំងនេះ ភ្ជាប់ខ្លួនវាទៅនឹងកម្មវិធីមួយទៀតដើម្បីដំណើរការ និងបន្តបង្កើតឡើងថែមទៀត។ មិនដូចជា ពពួក Trojans ឡើយ ដែលវាជាកម្មវិធីអាចដំណើរការបាន ដោយខ្លួនឯង ដោយឡែកពពួកមេរោគទាំងនោះអាចដំណើរការបាន នៅពេលកម្មវិធីដែលមានមេរោគនោះត្រូវបានដំណើរការ។ នៅពេលចាប់ផ្តើមដំណើរការ វាព្យាយាមពង្រីកខ្លួនបន្ថែម និងភ្ជាប់ខ្លួនវាទៅនឹងកម្មវិធីផ្សេងទៀត។ វាអាចធ្វើឱ្យទំហំផ្ទុក និងអង្គចងចាំរួមតូច និងបង្កើតបញ្ហាដល់កុំព្យូទ័រណាមួយ។
មេរោគអ៊ីម៉ែលគឺជាប្រភេទមេរោគទំនើបចុងក្រោយគេក្នុងចំណោមពពួក មេរោគកុំព្យូទ័រទាំងឡាយ។ វាត្រូវបានបញ្ជូនតាមសារអ៊ីម៉ែល ហើយជាទូទៅ តែងចម្លងដោយស្វ័យប្រវត្តិខ្លួនឯងទៅឈ្មោះទំនាក់ទំនងទាំងអស់ដែល មាននៅក្នុងបញ្ជីឈ្មោះទំនាក់ទំនងរបស់ជនរងគ្រោះ។

Worm គឺមានលក្ខណៈស្រដៀងគ្នានឹងមេរោគដែរ។ វារំខានកុំព្យូទ័រដែលគ្មាន បណ្តញាសុវត្ថិភាពគ្រប់ជ្រុងជ្រោយ។ នៅពេលវារកឃើញថាប្រព័ន្ធ សុវត្ថិភាពកុំព្យូទ័រមានប្រឡោះប្រហោង មេរោគ Worm នេះព្យាយាមចម្លង ខ្លួនវាពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀត។ ដូចគ្នានឹងមេរោគដែរ ពពួក Worm នេះអាចមានសមត្ថភាពបំផ្លាញកុំព្យូទ័រដូចគ្នា។

លោកអ្នកអាចបង្កើនឱកាសដើម្បីប្រាកដថាកុំព្យូទ័ររបស់លោកអ្នកមិនមានការរំខានពី Worm និងមេរោគដោយត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម ៖
- ត្រូវបញ្ចូល ឬដំឡើងកម្មវិធីកម្ចាត់មេរោគ និងធ្វើបច្ចុប្បន្នភាពជានិច្ច។
- ត្រូវទាញយក និងបញ្ចូលកម្មវិធីជួសជុលប្រព័ន្ធការពារសុវត្ថិភាព ឱ្យបានឆាប់តាមដែលលោកអ្នកអាចធ្វើបាន។
- មិនត្រូវទទួលយក បើកមើលឯកសារភ្ជាប់តាមអ៊ីម៉ែលទាំងឡាយណាដែល លោកអ្នកមិនស្គាល់ប្រភពច្បាស់លាស់។
- ត្រូវបញ្ចូល ឬដំឡើងកម្មវិធីណាដែលមានប្រភពអាចជឿជាក់បាន។

Trojans

Trojans គឺជាកម្មវិធីបំផ្លាញកុំព្យូទ័រមួយដែលមើលទៅហាក់ដូចជាកម្មវិធីដែល គ្មានបង្កគ្រោះថ្នាក់ណាមួយ។ មិនដូចពពួកមេរោគទេ ក្រុម Trojans មិនចាំ បាច់ចម្លងខ្លួន ឬមិនត្រូវការភ្ជាប់ខ្លួនជាមួយកម្មវិធីណាមួយឡើយ។

អ្នកប្រើប្រាស់កុំព្យូទ័រនៅពេលបច្ចុប្បន្ននេះតែងតែទទួលយកពពួក Trojans នៅក្នុងកុំព្យូទ័ររបស់ពួកគេ ដោយជឿជាក់ថាជាកម្មវិធីដែលគ្មានការបង្ក គ្រោះថ្នាក់ ឬក៏ជាកម្មវិធីជំនួយណាមួយ។ Trojans បានអះអាងថាគ្មានមេរោគ ឬកម្មវិធីដែលបង្កគ្រោះថ្នាក់ដល់កុំព្យូទ័រ ប៉ុនែ្តតាមពិតមានមេរោគ និងធ្វើឱ្យ កុំព្យូទ័ររបស់លោកអ្នកងាយរងគ្រោះពីពពួក Hackers ។

លោកអ្នកអាចកាត់បន្ថយឱកាសក្នុងការទាញយក Trojans ដោយចៃដន្យបាន ៖