ធនាគារ ANZ Royal មានប្រព័ន្ធការពារសុវត្ថិភាពដើម្បីជួយការពារព័ត៌មានគណនីផ្ទាល់ខ្លួនរបស់លោកអ្នក។ បណ្តាញសុវត្ថិភាពនេះអាចការពារចាប់ពី ការកំណត់លេខកូដទិន្នន័យឌីជីថលរហូតដល់ Firewalls ។ បច្ចេកវិជ្ជា កំណត់លេខកូដទិន្នន័យឌីជីថលរួមជាមួយ Firewalls អាចជួយផ្តល់ជូននូវ ការធានាសុវត្ថិភាពមួយចំនួនក្នុងការការពារលេខកូដសម្ងាត់ លេខសម្ងាត់ លេខចុះឈ្មោះ និងព័ត៌មានគណនី។
លេខកូដទិន្នន័យឌីជីថលអាចជួយផ្លាស់ប្តូរតួអក្សរ និងលេខទៅជាកូដភាសា មួយ។ លេខកូដទិន្នន័យឌីជីថលការពារមិនឱ្យអ្នកប្រើប្រាស់ផ្សេងដែលគ្មាន ការអនុញ្ញាត អាចមើល ឬកែប្រែទិន្នន័យរបស់លោកអ្នកបានឡើយ។ ធនាគារ ANZ Royal កំណត់លេខកូដទិន្នន័យឌីជីថលរបស់ទិន្នន័យផ្ទាល់ខ្លួនរបស់ លោកអ្នកតាមបច្ចេកវិជ្ជាកំណត់លេខកូដទិន្នន័យឌីជីថល 128-bit SSL (Secure Socket Layer) ។ លោកអ្នកអាចដឹងថាតើសេវាកម្មធនាគារតាមប្រព័ន្ធ អ៊ីនធើណែតមានសុវត្ថិភាព ឬកំណត់លេខកូដទិន្នន័យឌីជីថលបាន នៅពេល លោកអ្នកឃើញ <https://> នៅក្នុងប្រអប់អាសយដ្ឋាន និង/ឬនៅពេល លោកអ្នកឃើញសញ្ញាសោនៅជ្រុងខាងស្តាំផ្នែកខាងក្រោមនៃផ្ទាំងរុករក។ លោកអ្នកអាចចុចទ្វេដងជាប់គ្នានៅលើសញ្ញាសោដើម្បីពិនិត្យមើល ហត្ថលេខាអេឡិចត្រូនិកធនាគារ ANZ Royal។

ធនាគារ ANZ Royal មានបំពាក់ Firewall ដើម្បីការពារមិនឱ្យអ្នកប្រើប្រាស់ដែល គ្មានការអនុញ្ញាត អាចចូលប្រើប្រាស់ក្នុងបណ្តាញបានឡើយ។ Firewall មានមុខងារធ្វើជារបាំងការពារនៅចន្លោះកុំព្យូទ័ររបស់លោកអ្នក និង អ៊ីនធើណែត។ មុខងាររបស់វាដូចជាអ្នកយាមនៅមាត់ទ្វារដែលអាចប្រាកដថា មានតែទិន្នន័យដែលទទួលបានការអនុញ្ញាតតែប៉ុណ្ណោះដែលអាចចេញចូល ក្នុងកុំព្យូទ័ររបស់លោកអ្នកបាន។

ប្រព័ន្ធសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណែតរបស់ធនាគារ ANZ Royal មានការកំណត់ រយៈពេលចំនួន ៥ នាទីជារយៈពេលកំណត់ដែលលោកអ្នកអាចបើកសេវាកម្ម ធនាគារអ៊ីនធឺណិតចោលដោយមិនមានដំណើរការមុខងារណាមួយ។ បន្ទាប់ពីផុតរយៈពេលកំណត់នេះប្រព័ន្ធសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណែតរបស់ធនាគារ ANZ Royal នឹងត្រូវបិទដោយស្វ័យប្រវត្តិ។
ប្រសិនបើលោកអ្នកមិនប្រើប្រាស់កុំព្យូទ័រក្នុងរយៈពេលយូរ លោកអ្នកត្រូវចាក ចេញពីសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណែតរបស់ធនាគារ ANZ Royal ។ ដូច្នេះ ព័ត៌មាន ប្រតិបត្តិការធនាគាររបស់លោកអ្នកនឹងមិនមានអ្នកផ្សេងមើលឡើយ។
ដើម្បីស្វែងយល់អំពីវិធីដែលល្អប្រសើរក្នុងការធានាសុវត្ថិភាពសូមមើល ការណែនាំរៀបចំកម្មវិធីរបស់យើងដើម្បីប្រាកដថា ការចូលមើល អ៊ីនធើណែតរបស់លោកអ្នកមានការរៀបចំត្រឹមត្រូវ។
ព័ត៌មានបន្ថែមអំពីសុវត្ថិភាពប្រតិបត្តិការគណនីរបស់លោកអ្នក និងសំណួរ ផ្សេងៗមានបញ្ជាក់នៅក្នុងល័ក្ខខ័ណ្ឌសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណែតរបស់ធនាគារ ANZ Royal ។