|
តើខ្ញុំ អាចប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត ដើម្បីធ្វើការទូទាត់ទៅកាន់គណនីនានានៅធនាគារផ្សេងទៀតបានដែរឬទេ? |
|---|
|
បាទ/ចាស ការទូទាត់នានា អាចត្រូវបានគេធ្វើចេញពីគណនីនានាដែលមានសិទ្ធិជាមួយនឹងធនាគារ ANZ Royal ទៅកាន់គណនីមួយដែលមាននៅធនាគារផ្សេងទៀតក្នុងប្រទេសកម្ពុជាបាន ដោយប្រើប្រាស់នូវមុខងារសំណើសុំផ្ទេរប្រាក់ក្នុងស្រុក។ លោកអ្នក ត្រូវតែប្រាកដប្រជាថា លោកអ្នកបានវាយបញ្ចូលព័ត៌មានលម្អិតសម្រាប់សំណើផ្ទេរប្រាក់នោះយ៉ាងត្រឹមត្រូវ ខណៈដែលធនាគារ ANZ Royal មិនចាំបាច់ និង មិនត្រួតពិនិត្យមើលថា ព័ត៌មានលម្អិតដែលផ្ដល់តាមរយៈលោកអ្នកថាពិតជាត្រឹមត្រូវនោះទេ។ |
|
ប្រសិនបើខ្ញុំ ផ្ទេរប្រាក់នៅថ្ងៃនេះចេញពីគណនីមួយទៅគណនីផ្សេងៗទៀតដែលមានជាមួយនឹងធនាគារ ANZ Royal តាមរយៈសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតនោះ តើខ្ញុំអាចដកប្រាក់នោះបានតាម ATM ដែរឬទេ? |
|---|
|
បាទ/ចាស ការផ្ទេរប្រាក់ពីគណនីមួយទៅកាន់គណនីផ្សេងទៀតដែលមានជាមួយនឹងធនាគារ ANZ Royal ជារូបិយប័ណ្ណដូចគ្នាលើទំព័រសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធឺណែត នឹងអាចផ្ទេរបានភ្លាមៗតាម ATM ប្រសិនបើគណនីនោះ អាចផ្ទេរបានតាម ATM ហើយសាច់ប្រាក់ ត្រូវបានគេទូទាត់ផងដែរ។ |
|
តើខ្ញុំអាចស្នើសុំរូបិយាណត្តិ ដោយប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតបានដែរឬទេ? |
|---|
|
បាទ/ចាស ល ោកអ្នក អាចស្នើសុំរូបិយាណត្តិតាមរូបិយប័ណ្ណណាមួយដែលមានផ្ដល់ជូនដោយធនាគារ ANZ Royal ដោយប្រើប្រាស់នូវមុខងារសំណើរូបិយាណត្តិ (Draft Request)។ លោកអ្នក ត្រូវតែប្រាកដប្រជាថា លោកអ្នកបានវាយបញ្ចូលព័ត៌មានលម្អិតសម្រាប់សំណើរូបិយាណត្តិនោះយ៉ាងត្រឹមត្រូវ ខណៈដែលធនាគារ ANZ Royal មិនចាំបាច់ និង មិនត្រួតពិនិត្យមើលថា ព័ត៌មានលម្អិតដែលផ្ដល់តាមរយៈលោកអ្នកថាពិតជាត្រឹមត្រូវនោះទេ។ |
|
តើខ្ញុំអាចផ្ទេរប្រាក់ទៅបរទេស ដោយប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតបានដែរឬទេ? |
|---|
|
បាទ/ចាស លោកអ្នក អាចផ្ទេរប្រាក់ទៅបរទេសបាន ដោយប្រើប្រាស់នូវមុខងារសំណើផ្ទេរប្រាក់ទៅបរទេស(International Transfer Request)។ លោកអ្នក ត្រូវតែប្រាកដប្រជាថា លោកអ្នកបានវាយបញ្ចូលព័ត៌មានលម្អិតសម្រាប់សំណើផ្ទេរប្រាក់នោះយ៉ាងត្រឹមត្រូវ ខណៈដែលធនាគារ ANZ Royal មិនចាំបាច់ និង មិនត្រួតពិនិត្យមើលថា ព័ត៌មានលម្អិតដែលផ្ដល់តាមរយៈលោកអ្នកថាពិតជាត្រឹមត្រូវនោះទេ។ |
| តើសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត អាចនឹងមាន24ម៉ោង 7សប្ដាហ៍ក្នុងមួយសប្ដាហ៍ដែរឬទេ? |
|---|
|
បាទ/ចាស សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត អាចនឹងមានជាធម្មតាក្នុង24ម៉ោង 7សប្ដាហ៍ក្នុងមួយសប្ដាហ៍។ យ៉ាងណាម៉ិញ វាអាចមានលទ្ធភាពដែលថាលទ្ធភាពប្រើប្រាស់អាចនឹងត្រូវមានបញ្ហា ដោយសេវាកម្មមួយដែលកំពុងតែផ្អាកដំណើរការជាបណ្ដោះអាសន្ន ឬ ដែលប្រព័ន្ធ ឬ បរិក្ខារមានភាពរអាក់រអួលមិនដំណើរការតាមធម្មតា ឬមិនដូចបំណង។ |
|
តើខ្ញុំត្រូវបង់ថ្លៃសម្រាប់ទទួលបានសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតនោះដែរឬទេ? |
|---|
|
លោកអ្នក អាចបើកចូលមើលទំព័រសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតបាន សូមពិនិត្យមើលសមតុល្យ និង មើលកំណត់ហេតុប្រតិបត្តិការរបស់លោកអ្នកដោយឥតគិតថ្លៃ។ ប្រតិបត្តិការនានាដែលបានបំពេញហើយតាមរយៈសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតនោះ គេអាចនឹងគិតថ្លៃឈ្នួលប្រតិបត្តិការ។ គណនីនិមួយៗដែលមានជាមួយនឹងធនាគារ ANZ Royal មានកម្រិតប្រតិបត្តិការឥតគិតថ្លៃប្រចាំខែ ដែលក្នុងករណីលើសពីកម្រិតអនុញ្ញាតនឹងត្រូវគេគិតថ្លៃ។ សូមមើលកូនសៀវភៅណែនាំសម្រាប់ព័ត៌មានបន្ថែម។ |
|
តើមានកម្រិតចំនួនទឹកប្រាក់ប៉ុន្មានដែរដែលខ្ញុំអាចផ្ទេរប្រាក់ដោយប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត? |
|---|
|
បាទ/ចាស សម្រាប់អតិថិជនដែលប្រើប្រាស់គណនីបុគ្គល មិនមានកម្រិតលើចំនួនទឹកប្រាក់ដែលលោកអ្នកអាចផ្ទេរពីគណនីធនាគារ ANZ Royal ដែលបានភ្ជាប់ ឬ ចំពោះការទូទាត់ដែលត្រូវបានគេធ្វើឡើងចំពោះម្ចាស់វិក្ក័យបត្រ័ដែលមានចុះឈ្មោះជាមួយនឹងធនាគារ ANZ Royal តាមសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត។ កម្រិតប្រចាំថ្ងៃមួយ នឹងអនុវត្តទៅលើរាល់ប្រតិបត្តិការផ្សេងៗទៀតដែលធ្វើឡើងតាមរយៈសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត។ សម្រាប់អតិថិជនដែលប្រើប្រាស់គណនីក្រុមហ៊ុន មិនមានកម្រិតលើចំនួនទឹកប្រាក់ដែលលោកអ្នកអាចផ្ទេរពីគណនីធនាគារ ANZ Royal ដែលបានភ្ជាប់ឬ ចំពោះការទូទាត់ដែលត្រូវបានគេធ្វើឡើងចំពោះម្ចាស់វិក្ក័យបត្រ័ដែលមានចុះឈ្មោះជាមួយនឹងធនាគារ ANZ Royal តាមសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតទេ។ លើសពីនេះ ការផ្ទេរប្រាក់អាចនឹងចាំបាច់ត្រូវឲ្យមានការអនុញ្ញាតពីហត្ថលេខីម្នាក់ ឬ ច្រើនជាងនេះចំពោះគណនីផ្គត់ផ្គង់ទឹកប្រាក់។ កម្រិតចំនួនទឹកប្រាក់ផ្សេងៗទៀត ក៏នឹងអនុវត្តផងដែរ។ សូមមើលលក្ខខណ្ឌនៃការប្រើប្រាស់ និង ផ្គត់ផ្គង់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត ឬ ជួបប្រធានផ្នែកទំនាក់ទំនងរបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែម។ |
|
តើខ្ញុំអាចមើលកំណត់ហេតុប្រតិបត្តិការរបស់ខ្ញុំ ដោយប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតបានដែរឬទេ? |
|---|
|
បាទ/ចាស។ សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត អនុញ្ញាតឲ្យលោកអ្នកពិនិត្យមើលកំណត់ហេតុប្រតិបត្តិការរបស់លោកអ្នកបានរហូតដល់ទៅ365ថ្ងៃ លើមូលប្បទានប័ត្រធនាគារ ANZ Royal របស់លោកអ្នក ឬ គណនីប្រាក់បញ្ញើដែលមានបានភ្ជាប់ជាមួយនឹងសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត។ ប្រសិនបើលោកអ្នក ចង់ពិនិត្យមើលកំណត់ហេតុរបស់លោកអ្នកច្រើនជាង365ថ្ងៃនោះ លោកអ្នកចាំបាច់ត្រូវបញ្ជាយកនូវរបាយការណ៍របស់លោកអ្នកដែលមានកន្លងមកចំនួនមួយច្បាប់។ សូមទាក់ទងសាខាធនាគារ ANZ Royal ដែលមាននៅតាមមូលដ្ឋានរបស់លោកអ្នក ប្រសិនបើលោកអ្នកចង់បញ្ជាយករបាយការណ៍របស់លោកអ្នកដែលមានកន្លងមកចំនួនមួយច្បាប់។ ថ្លៃផ្សេងៗ នឹងត្រូវគេគិតយកចំពោះច្បាប់ចម្លងរបាយការណ៍ដែលមានចេញឲ្យកន្លងមក។ |
|
តើខ្ញុំអាចទាញយកកំណត់ហេតុប្រតិបត្តិការរបស់ខ្ញុំ ដោយប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតបានដែរឬទេ? |
|---|
|
បាទ/ចាស។ លោកអ្នក អាចជ្រើសរើសដើម្បីទាញយកកំណត់ហេតុប្រតិបត្តិការរបស់លោកអ្នកចេញពីទំព័រសេវាកម្មធនាគារ ANZ Royal Bank តាមប្រព័ន្ធអ៊ីនធើណែតជាទម្រង់ឯកសារតាមកម្មវិធី Microsoft Excel (.xls) ឬ កម្មវិធីដំណើរការទិន្នន័យផ្សេងទៀត (Spreadsheet programs ក្នុងទម្រង់ឯកសារ (.csv)។ |
|
តើខ្ញុំអាចធ្វើការទូទាត់ប្រាក់បៀវត្សឲ្យដល់និយោជិកនានា ដោយប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតបានដែរឬទេ? |
|---|
|
បាទ/ចាស។ សម្រាប់អតិថិជនប្រើប្រាស់គណនីក្រុមហ៊ុន អាចធ្វើការទូទាត់ប្រាក់បៀវត្សបុគ្គលិកបាន ដោយប្រើប្រាស់នូវមុខងារនៃលក្ខណៈពិសេសសម្រាប់ទូទាត់ប្រាក់បៀវត្ស (Payroll Payments) ដែលមាននៅលើគេហទំព័រសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត។ លោកអ្នក អាចបន្តរក្សាបញ្ជីនិយោជិក ហើយប្រើប្រាស់ទិន្នន័យនៅពេលនិមួយៗដែលលោកអ្នកធ្វើការទូទាត់ប្រាក់បៀវត្ស។ |
|
តើខ្ញុំអាចធ្វើការទូទាត់ ដោយប្រើប្រាស់ Diskpay តាមរយៈសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតបានដែរឬទេ? |
|---|
|
បាទ/ចាស ការទូទាត់ដោយប្រើប្រាស់ Diskpay)គឺជាសេវាកម្មទូទាត់ប្រាក់បៀវត្សមួយដែលងាយស្រួលបំផុតសម្រាប់និយោជិក។ ការចំណាយទូទាត់ធំៗតាមធនាគារ ANZ Royal គឺជាការអនុវត្តន៍តាមកម្មវិធីកុំព្យូទ័រដែលអនុញ្ញាតឲ្យលោកអ្នកបង្កើតឯកសារចំណាយទូទាត់ជាលក្ខណៈអេឡិកត្រូនិកសម្រាប់កិច្ចការចំណាយញឹកញាប់ ដែលមានជាអាទិ៍ៈ ប្រាក់បៀវត្ស និង គណនីអ្នកផ្គត់ផ្គង់។ ប្រសិនបើលោកអ្នក មានកិច្ចព្រមព្រៀងស្រាប់ហើយជាមួយនឹងធនាគារ ANZ Royal នោះលោកអ្នកអាចដាក់ឯកសារ Diskpay ស្នើសុំបានលើទំព័រដែលប្រកបដោយសន្ដិសុខសុវត្ថិភាពនៃសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតបាន។ ចំពោះសំណើ Diskpay និមួយៗដែលបានដាក់នៅលើទំព័រសុវត្ថិភាពនៃសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតនោះ ទូរសារបញ្ជាក់មួយច្បាប់ដែលមានការអនុញ្ញាតត្រឹមត្រូវ ត្រូវតែបញ្ជូនមកកាន់ធនាគារ ANZ Royal ឲ្យបានមុន Diskpay អាចត្រូវបានគេដំណើរការអនុវត្តន៍។ ជាមួយនឹង Diskpay នៃធនាគារ ANZ Royal:
សូមទាក់ទងសាខាធនាគារ ANZ Royal ដែលមាននៅតាមមូលដ្ឋានរបស់លោកអ្នក ប្រសិនបើលោកអ្នកចង់ចុះឈ្មោះសម្រាប់ទទួលបានសេវា Diskpay នេះ។ |