|
តើសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតមានសុវត្ថិភាពទេ? តើខ្ញុំអាចធ្វើឲ្យបញ្ហាសន្តិសុខសុវត្ថិភាពកាន់តែប្រសើរបានយ៉ាងដូចម្ដេច ? |
|---|
|
វាសំខាន់ណាស់សម្រាប់ធនាគារ ANZ Royal ដែលព័ត៌មានអំពីគណនីរបស់លោកអ្នកទទួលនូវការការពារ ហើយជាលទ្ធផល វិធានការណ៍សន្តិសុខសុវត្ថិភាពមួយចំនួន ត្រូវបានលើកយកមកប្រើប្រាស់។ វិធានការណ៍ការពារទាំងនេះ គឺដើម្បីធានាឲ្យបានថា ពាក្យសម្ងាត់ ព័ត៌មានលម្អិតអំពីគណនី ព័ត៌មានឆ្លើយតបផ្សេងៗទៀតរបស់លោកអ្នក មិនអាចត្រូវបានប្រើប្រាស់ដោយមនុស្សដែលគ្មានការអនុញ្ញាតត្រឹមត្រូវនោះទេ។ សម្រាប់ព័ត៌មានបន្ថែមស្ដីពីរបៀបដែលលោកអ្នកត្រូវការពារព័ត៌មានពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មធនាគាររបស់លោកអ្នក សូមមើល Protect Your Banking. |
|
តើខ្ញុំអាចអនុញ្ញាតឲ្យមនុស្សផ្សេងទៀតមានលទ្ធភាពប្រើប្រាស់គណនីរបស់ខ្ញុំដែលមានជាមួយនឹងធនាគារ ANZ Royal ដោយប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតបាន ដែរឬទេ? |
|---|
|
ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន និង ទឹកប្រាក់របស់លោកអ្នក អ្នកមិនត្រូវអនុញ្ញាតឲ្យមនុស្សផ្សេងទៀតនូវលទ្ធភាពប្រើប្រាស់គណនីផ្ទាល់ខ្លួនរបស់លោកអ្នកដែលមានជាមួយនឹងធនាគារ ANZ Royal តាមរយៈសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត ដោយប្រើប្រាស់អត្តលេខរបស់លោកអ្នកនោះឡើយ។
|
|
តើខ្ញុំអាចអនុញ្ញាតឲ្យនិយោជិករបស់ខ្ញុំប្រើប្រាស់គណនីរបស់ខ្ញុំដែលមានជាមួយនឹងធនាគារ ANZ Royal ដោយប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតបានដែរឬទេ? |
|---|
|
សម្រាប់អតិថិជនក្នុងនាមជាក្រុមហ៊ុន (ពោលគឺ ម្ចាស់គណនី គឺជាអង្គភាពមួយ) អាចនឹងអនុញ្ញាតឲ្យអ្នកណាម្នាក់ដែលពួកគេស្គាល់ តាមធម្មតាជានិយោជិករបស់ពួកគេ មានលទ្ធភាពប្រើប្រាស់គណនីដែលបានភ្ជាប់ទៅនឹងសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតក្នុងនាមជាអ្នកប្រើប្រាស់ដែលទទួលបាននូវការអនុញ្ញាតត្រឹមត្រូវ។ លើសពីនេះ ម្ចាស់គណនីនេះ ក៏ត្រូវតែកំណត់ឲ្យបានផងដែរកម្មវត្ថុនិងគោលបំណងថាតើបុគ្គលនោះនឹងត្រូវគេផ្ដល់នូវលទ្ធភាពប្រើប្រាស់ ‘ពាក់ព័ន្ធនឹងហិរញ្ញវត្ថុ’ ឬ ‘មិនពាក់ព័ន្ធនឹងហិរញ្ញវត្ថុ’ ផងដែរ។
សូមទូរស័ព្ទទាក់ទងផ្នែកទ្រទ្រង់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត សម្រាប់ព័ត៌មានបន្ថែម។ |
|
តើមានអ្វីកើតឡើងទៅ ប្រសិនបើមានមនុស្សម្នាក់ផ្សេងទៀតរកឃើញ (ឬ ខ្ញុំគិតថាពួកគេបានរកឃើញនិងដឹង) ពាក្យសម្ងាត់របស់ខ្ញុំនោះ ? |
|---|
|
ភ្លាមៗ លោកអ្នកត្រូវៈ
ត្រូវចាំថា ពាក្យសម្ងាត់មានលក្ខណៈអក្សរតូចផងធំផង។ យើងខ្ញុំ សូមណែនាំឲ្យលោកអ្នកវាយបញ្ចូលនូវពាក្យសម្ងាត់លោកអ្នក ដោយបិទប៊ូតុង ‘Caps Lock’។ ពាក្យសម្ងាត់សម្រាប់ប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត ត្រូវតែៈ
|
|
តើខ្ញុំត្រូវធ្វើដូចម្ដេចទៅ ប្រសិនបើខ្ញុំភ្លេចពាក្យសម្ងាត់ ឬ អត្តលេខប្រើប្រាស់របស់ខ្ញុំ? |
|---|
|
សម្រាប់ជំនួយដោះស្រាយបញ្ហា សូមទូរស័ព្ទទាក់ទងទៅផ្នែកទ្រទ្រង់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត ដែលធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លើកលែងថ្ងៃឈប់សម្រាក (អត្រាការហៅ អាចនឹងត្រូវគេគិតសម្រាប់ទូរស័ព្ទចល័ត និង ទូរស័ព្ទតាមទូរសាធារណៈ)។ សម្រាប់អ្នកហៅពីបរទេស (អត្រាតម្លៃហៅពីក្រៅប្រទេស អាចនឹងត្រូវគេគិត) សូមចុចហៅលេខៈ +855 23 999 000, 24ម៉/7ថ្ងៃ។ សូមចាំថា លោកអ្នកមានលទ្ធភាពចំនួនបីដងក្នុងការវាយបញ្ចូលពាក្យសម្ងាត់លើទំព័រសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត។ ប្រសិនបើលោកអ្នក ភ្លេចពាក្យសម្ងាត់របស់ខ្លួន ឬ វាយបញ្ចូលពាក្យសម្ងាត់ចូលមានកំហុសច្រើនដងពេកនោះ លទ្ធភាពប្រើប្រាស់របស់លោកអ្នកនឹងត្រូវគេដាក់ឲ្យអសកម្ម ហើយលោកអ្នកចាំបាច់ត្រូវទូរស័ព្ទទាក់ទងមណ្ឌលជំនួយផ្នែកសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត តាមរយៈលេខៈ +855 23 999 000 ដើម្បីឲ្យគេដាក់ឲ្យវាដំណើរការ ឬ ស្ដារលទ្ធភាពប្រើប្រាស់របស់លោកអ្នកជាប្រក្រតីឡើងវិញ។ |