| តើអ្វីទៅជាសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត ? |
|---|
|
សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត គឺជាកម្មវិធីមួយដែលមានលក្ខណៈពិសេសប្រកបដោយសុវត្ថិភាពដែលបង្កលទ្ធភាពឲ្យដល់អតិថិជននានាអាចប្រើប្រាស់គណនីរបស់ខ្លួនជាមួយនឹងធនាគារ ANZ Royal បានគ្រប់ទីកន្លែងនៅទូទាំងពិភពលោកតាមរយៈប្រព័ន្ធអ៊ីនធើណែត។ លោកអ្នក អាចដំណើរការប្រើប្រាស់សេវាកម្មធនាគារបានយ៉ាងងាយពីគេហដ្ឋាន ឬ ការិយាល័យរបស់លោកអ្នក ដោយមិនចាំបាច់អញ្ជើញទៅសាខា ឬ ទៅកាន់ទីតាំងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) ណាមួយនោះទេ? ការប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត លោកអ្នកអាចៈ
លើសពីនេះ ក្រុមហ៊ុននានា ក៏អាចៈ
|
| តើខ្ញុំត្រូវចុះឈ្មោះសម្រាប់ទទួលបានសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតយ៉ាងដូចម្ដេច? |
|---|
|
ដើម្បីចុះឈ្មោះទទួលបានសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត លោកអ្នកត្រូវតែជាអតិថិជនរបស់ធនាគារ ANZ Royal។ លោកអ្នក អាចដាក់ពាក្យស្នើសុំបើកគណនីមួយជាមួយធនាគារ ANZ Royal បាន ដោយអញ្ជើញទៅកាន់សាខាធនាគារ ANZ Royal ដើម្បីបំពេញបែបបទដាក់ពាក្យស្នើសុំ។ ដើម្បីចុះឈ្មោះសម្រាប់ទទួលបានលទ្ធភាពប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតបាន សូមអនុវត្តតាមនូវសេចក្ដីណែនាំដូចខាងក្រោមនេះ៖
ឥឡូវនេះ លោកអ្នកបានត្រៀមរួចរាល់ហើយដើម្បីប្រើប្រាស់នូវបណ្ដាលក្ខណៈពិសេស និង អត្ថប្រយោជន៍នានានៃសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត។ |
| តើខ្ញុំចាំបាច់ត្រូវការកម្មវិធីនិងគ្រឿងកុំព្យូទ័រ (Software ឬ Hardware) ដើម្បីប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតដែរឬទេ? |
|---|
|
សម្រាប់បទពិសោធន៍លើការយល់ដឹងដ៏ប្រសើរបំផុតលើសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតនោះ យើងខ្ញុំសូមណែនាំ និង គាំទ្រនូវកម្មវិធីអ៊ីនធើណែត និង ប្រព័ន្ធប្រតិបត្តិការ(Operating System) នានាដូចខាងក្រោមនេះ៖ កម្មវិធី Windows XP
កម្មវិធី Windows Vista
កម្មវិធី MacOS X 10.5
សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត អាចនឹងមិនដំណើរការសោះ ឬ ដំណើរការទៅមិនបានត្រឹមត្រូវ នៅពេលប្រើប្រាស់ជាមួយកម្មវិធីផ្សេងៗទៀត។ សម្រាប់ព័ត៌មានបន្ថែមស្ដីពីរបៀបដែលលោកអ្នកត្រូវការពារព័ត៌មានពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មធនាគាររបស់លោកអ្នក សូមមើល Protect Your Banking. |
| តើខ្ញុំអាចប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតសម្រាប់គណនីក្រុមហ៊ុន ក៏ដូចជាគណនីបុគ្គលរបស់ខ្ញុំដែលមានជាមួយនឹងធនាគារ ANZ Royal បានដែរឬទេ? |
|---|
|
បាទ/ចាស ការប្រើប្រាស់អត្ដលេខរបស់អ្នកប្រើប្រាស់ដាច់ដោយឡែកពីគ្នា លោកអ្នកអាចចូលប្រើប្រាស់ចំពោះគណនីបុគ្គលឬ គណនីក្រុមហ៊ុនរបស់លោកអ្នកដែលមានជាមួយនឹងធនាគារ ANZ Royal ក៏បាន។ អត្តលេខសម្រាប់អ្នកប្រើប្រាស់ ត្រូវបានផ្ដល់ជូនលោកអ្នកដោយធនាគារ ANZ Royal នៅពេលដែលសំណើលោកអ្នកសម្រាប់ប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត ទទួលបានការបញ្ជាក់យល់ព្រម។ ក្នុងករណីដែលលោកអ្នកចាំបាច់ត្រូវការលទ្ធភាពប្រើប្រាស់ទាំងគណនីបុគ្គល និង គណនីក្រុមហ៊ុនដែលមានជាមួយនឹងធនាគារ ANZ Royal នោះ លោកអ្នកចាំបាច់ត្រូវបំពេញបែបបទចុះឈ្មោះទាំងពីរសម្រាប់ប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមអ៊ីនធើណែត។ |
| តើខ្ញុំអាចបើកគណនីថ្មីមួយជាមួយនឹងធនាគារ ANZ Royal ឬ បិទគណនីដែលមានជាមួយនឹងធនាគារ ANZ Royal តាមរយៈសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតបានដែរឬទេ? |
|---|
|
ទេ។ ដោយសារហេតុផលសន្តិសុខនិងសុវត្ថិភាព លោកអ្នកមិនអាចបើក ឬ បិទគណនីមួយជាមួយនឹងធនាគារ ANZ Royal នៅលើទំព័រសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតនោះបានទេ ប៉ុន្តែលោកអ្នកអាចបើកគណនីថ្មីមួយជាមួយនឹងធនាគារ ANZ Royal ឬ បិទគណនីមួយដែលមានជាមួយនឹងធនាគារ ANZ Royal រួចហើយបាន នៅឯសាខាធនាគារ ANZ Royal ដែលមាននៅតាមមូលដ្ឋានរបស់លោកអ្នក។ សូមទាក់ទងយើងខ្ញុំ សម្រាប់ព័ត៌មានបន្ថែម ឬ សម្រាប់ទីតាំងធនាគារ ANZ Royal របស់លោកអ្នកដែលមាននៅជិតបំផុត។ |
| តើខ្ញុំអាចបន្ថែម ឬ ផ្លាស់ប្ដូរគណនីជាមួយនឹងធនាគារ ANZ Royal ដែលខ្ញុំចង់ឲ្យគេភ្ជាប់ទៅនឹងសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតនោះបានយ៉ាងដូចម្ដេច? |
|---|
|
លោកអ្នក ចាំបាច់ត្រូវបំពេញបែបបទរៀបចំការប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត ហើយដាក់ពាក្យនេះសុំទៅសាខាធនាគារ ANZ Royal ដែលមាននៅតាមមូលដ្ឋានរបស់លោកអ្នក។ ទម្រង់បែបបទនានា អាចរកបានលើប្រព័ន្ធអ៊ីនធើណែត ឬ ពីសាខាធនាគារ ANZ Royal ដែលមាននៅតាមមូលដ្ឋានរបស់លោកអ្នក។ បែបបទរៀបចំការប្រើប្រាស់គណនីបុគ្គលលើសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត បែបបទរៀបចំការប្រើប្រាស់គណនីក្រុមហ៊ុនលើសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត |
| តើខ្ញុំអាចពិនិត្យមើលលើគណនីប្រាក់បញ្ញើមានកាលកំណត់ ជាមួយសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតបានឬទេ? |
|---|
|
បាទ/ចាស ប្រសិនបើលោកអ្នក កំណត់អោយគេភ្ជាប់គណនីទាំងនេះទៅនឹងសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតលើមូលដ្ឋានបែបបទចុះឈ្មោះសម្រាប់ប្រើប្រាស់សេវានេះ លោកអ្នកនឹងមានលទ្ធភាពពិនិត្យមើលលើសមតុល្យដែលមានបច្ចុប្បន្ននៃគណនីទាំងនេះនៅលើទំព័រសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធឺណែតបាន។ |
| តើខ្ញុំអាចពិនិត្យមើលលើគណនីប្រាក់ប្រាក់កម្ចីជាមួយសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតបានដែរឬទេ? |
|---|
|
បាទ/ចាស ប្រសិនបើលោកអ្នក កំណត់អោយគេភ្ជាប់គណនីទាំងនេះទៅនឹងសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតលើមូលដ្ឋានបែបបទចុះឈ្មោះសម្រាប់ប្រើប្រាស់សេវានេះ លោកអ្នកនឹងមានលទ្ធភាពពិនិត្យមើលលើសមតុល្យដែលមានបច្ចុប្បន្ននៃគណនីទាំងនេះនៅលើទំព័រសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតបាន។ លើសពីនេះ លោកអ្នកនឹងមានលទ្ធភាពផ្ទេរប្រាក់ទៅកាន់គណនីប្រាក់កម្ចីរបស់លោកអ្នកដែលមានជាមួយនឹងធនាគារ ANZ Royal បាន និងពិនិត្យមើលលើប្រតិបត្តិការចុងក្រោយចំនួន20។ |
| តើខ្ញុំអាចទូទាត់វិក្ក័យប័ត្រនានារបស់ខ្ញុំ ដោយប្រើប្រាស់សេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែតបានដែរឬទេ? |
|---|
|
បាទ/ចាស លោកអ្នក អាចចំណាយទូទាត់វិក្ក័យប័ត្រទៅឲ្យម្ចាស់វិក្ក័យប័ត្រណាមួយដែលបានចុះឈ្មោះជាមួយនឹងធនាគារ ANZ Royal ហើយនោះបាន។ លោកអ្នក អាចធ្វើការចំណាយទូទាត់ភ្លាមៗ ឬ ការទូទាត់តាមកាលបរិច្ឆេទកំណត់សំរាប់ពេលខាងមុខបាន (ប៉ុន្តែមិនមែនការទូទាត់តាមកាលវិភាគ នោះទេ) នៅលើទំព័រសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត។ |