គ្រប់គ្រងគណនីរបស់លោកអ្នក – មើលសមតុល្យ និងប្រវត្តិប្រតិបត្តិការរបស់លោកអ្នក ។
ផ្ទេរសាច់ប្រាក់ – ផ្ទេរសាច់ប្រាក់រវាងគណនីរបស់លោកអ្នក
ធ្វើការទូទាត់ចំណាយ – ផ្ទេរសាច់ប្រាក់ទៅកាន់បុគ្គល ឬក្រុមហ៊ុនដទៃ ។
ផ្ញើលុយទៅបរទេស – ផ្ទេរសាច់ប្រាក់ទៅគណនីមួយនៅឯបរទេសតាមរូបិយប័ណ្ណបរទេសដែលបានជ្រើសរើស ។
សន្តិសុខសុវត្ថិភាព – ធនាគារ ANZ Royal មានដាក់ជូននូវវិធានការការពារសន្តិសុខសុវត្ថិភាពជាច្រើន ដើម្បីជួយការពារព័ត៌មានអំពីគណនីបុគ្គលរបស់លោកអ្នក ។
អាចប្រើប្រាស់នៅទីណាក៏បាន – អាចប្រើប្រាស់គណនីទាំងអស់ដែលមានតំណភ្ជាប់ទៅនឹងសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត ពីទីកន្លែងណាក៏បាននៅលើពិភពលោក* ។
លក្ខណៈពិសេសសំរាប់គណនីក្រុមហ៊ុន
មានការអនុញ្ញាតច្រើន – អតិថិជនដែលជាក្រុមហ៊ុន អាចរក្សាការគ្រប់គ្រងគណនីទាំងអស់បាន តាមរយៈការតម្រូវអោយមានការអនុញ្ញាតច្រើន ក្នុងការបញ្ជូនសំណើមកធនាគារ ANZ Royal ។
ផ្តល់អោយបុគ្គលិកអាចចូលទៅបង្កើត និងមើលប្រតិបត្តិការនានាបាន – អនុញ្ញាតអោយបុគ្គលិក គណនេយ្យករ និងអ្នកប្រើប្រាស់ដទៃទៀតដែលមានការអនុញ្ញាតត្រឹមត្រូវ ចូលប្រើប្រាស់គណនីខ្លះ ឬទាំងអស់របស់លោកអ្នក តាមរយៈសេវាកម្មធនាគារ ANZ Royal តាមប្រព័ន្ធអ៊ីនធើណែត ។
* ការអាក់ខានបម្រើសេវាកម្មជាបណ្តោះអាសន្ន អាចកើតមានឡើង ។