សេវាកម្មប្តូររូបិយប័ណ្ណបរទេស អាចជួយអ្នកក្នុងការយករូបិយប័ណ្ណដុល្លារអាមេរិក ឬរូបិយប័ណ្ណបរទេស ណាមួយទៅទិញ ឬលក់ ជារូបិយប័ណ្ណបរទេសណាមួយផ្សេងទៀត។
សេវាកម្មនេះផ្តល់អត្ថប្រយោជន៍ពីការប្រែប្រួលតម្លៃ រូបិយប័ណ្ណបរទេសសម្រាប់អតិថិជនគ្រប់ៗរូប។
សេវាកម្មប្តូររូបិយប័ណ្ណបរទេសរបស់យើង សាមញ្ញ និងងាយស្រួលប្រើ ផ្តល់ជូនជារូបិយប័ណ្ណតាមជម្រើស។
ក្នុងយុគសម័យបច្ចុប្បន្ននេះ រួមផ្សំជាមួយការប្រកួតប្រជែងខ្ពស់ផងនោះ ការទុកចិត្តលើរូបិយប័ណ្ណតែមួយពិត ជាមានហានិភ័យខ្ពស់។ ជម្រើសរូបិយប័ណ្ណអាចជួយឲ្យអតិថិជនមានឱកាសដើម្បីទទួលបាន សក្តានុពលក្នុងការ កាត់បន្ថយថ្លៃដើម និងទទួលបានផលចំណេញពីការប្រែប្រួលតម្លៃរូបិយប័ណ្ណ។ ធនាគារ ANZ Royal នៅទីនេះ អាចជួយលោកអ្នកបាន។
លក្ខណៈពិសេស
រូបិយប័ណ្ណផ្តល់ជូន
គ្រប់រូបិយប័ណ្ណចម្បងៗទាំងអស់
ប្រភេទសេវាកម្មប្តូររូបិយប័ណ្ណ ប្តូរប្រាក់
អត្រាតម្លៃក្នុងថ្ងៃដូចគ្នា ៖ ជួយលោកអ្នកក្នុងការទិញ ឬលក់រូបិយប័ណ្ណបរទេស ក្នុងអត្រាតម្លៃថ្ងៃនេះ ដើម្បីបំពេញតម្រូវការ ចាំបាច់។
កិច្ចសន្យាប្តូរប្រាក់អនាគត ៖ ជួយផ្តល់ជូនលោកអ្នកនូវអត្រាប្តូរប្រាក់នាថ្ងៃនេះ ដើម្បីទិញទំនិញ ឬសេវាកម្មដែលលោកអ្នកមានគម្រោងប្រើនាពេលអនាគត។ ផ្តល់ជូនលោកអ្នកនូវតម្លៃថេរមួយជាមុន។ លោកអ្នកក៏អាចពន្យារពេលប្រើមុនពេល ឬក៏លុបចោលកិច្ចសន្យានេះនៅពេលណាដែលលោកអ្នកចង់។
អនុលោមតាមការវាយតម្លៃឥណទានធនាគារ ៖ កិច្ចសន្យាប្តូរប្រាក់នាពេលអនាគត មានន័យថាលោកអ្នក អាចមិនចាំបាច់ធ្វើការទូទាត់បានរហូតដល់កាលបរិច ឆេទដែលបានកំណត់នាពេលអនាគត ដែលលោកអ្នកបាន ស្នើសុំក្នុងការទូទាត់ជារូបិយប័ណ្ណបរទេស។
នៅក្នុងអំឡុងពេលនេះ អត្រាប្តូរប្រាក់របស់លោកអ្នកមានភាព ថេរ។
គណនីរូបិយប័ណ្ណបរទេស
ជួយលោកអ្នកមិនឲ្យពឹងផ្អែកទាំងស្រុងលើប្រាក់ដុល្លារអាមេរិក ដោយលោកអ្នកអាចមានប្រាក់ ឬប្រាក់សន្សំជារូបិយប័ណ្ណផ្សេងបាន។ ការប្តូររូបិយប័ណ្ណបរទេសជាមធ្យោបាយដែលអាចជួយលោកអ្នក មានឱកាសទទួលបានគណនីរូបិយប័ណ្ណបរទេស។
ព័ត៌មានបន្ថែម សូមទាក់ទងបុគ្គលិកធនាគារ ANZ Royal