ប្រាក់កម្ចីទិញផ្ទះដំបូងរបស់ធនាគារ ANZ Royal
ជាមួយប្រាក់កម្ចីទិញផ្ទះរបស់ធនាគារ ANZ Royal លោកអ្នកអាចក្លាយជាម្ចាស់កម្មសិទ្ឋិគេហដ្ឋានដំបូង របស់លោកអ្នកបានយ៉ាងងាយស្រួល។ លោកអ្នកអាចទទួលបានប្រាក់កម្ចីរហូតដល់ 60% នៃតម្លៃសរុបរបស់ គេហដ្ឋាន ជាមួយការសងរំលោះរហូតដល់ 20ឆ្នាំ ដោយមានអត្រាការប្រាក់ ទាប។ ដូច្នេះ លោកអ្នកនឹងមិនចាំបាច់សន្សំបន្តិចម្តងៗដើម្បីទិញផ្ទះឡើយ។
ប្រាក់កម្ចីទិញផ្ទះធនាគារ ANZ Royal ជាដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតមួយ ដែលធ្វើ ឲ្យជីវិតលោកអ្នកងាយស្រួល។ ចាប់ផ្តើមឥឡូវនេះ ហើយដាក់ពាក្យស្នើសុំប្រាក់កម្ចីទិញផ្ទះនៅថ្ងៃនេះ។
វិធី ៦ យ៉ាងដើម្បីទទួលបានប្រាក់កម្ចីទិញផ្ទះ
១. អញ្ជើញមកសាខាធនាគារ ANZ Royal ណាមួយដើម្បីជួបជាមួយទីប្រឹក្សាផ្នែកលក់
២. បើកគណនីប្រតិបត្តិការ ធនាគារ ANZ Royal ដើម្បីទទួលប្រាក់កម្ចី និងដើម្បីរៀបចំការសង រំលោះវិញ។
៣. បំពេញពាក្យស្នើសុំ
៤. ផ្តល់ឯកសារចាំបាច់នានា
៥. មានលក្ខណៈត្រឹមត្រូវស្របតាមលក្ខណៈវិនិច្ឆ័យឥណទានរបស់ធនាគារ ANZ Royal ប្រសិនបើពាក្យស្នើសុំត្រូវបានយល់ព្រម លោកអ្នកនឹងទទួលបានលិខិតផ្តល់ជូន
៦. ទទួលយកប្រាក់កម្ចី និងរៀបចំផែនការសងរំលោះ