គណនីបង្កើនភាពងាយស្រួល
របស់ធនាគារ ANZ Royal ជាប្រភេទគណនីសម្រាប់ប្រើ
ប្រាស់ប្រចាំថ្លៃ
ផ្តល់ជូនអតិថិជននូវ
ការប្រាក់ប្រចាំថ្ងៃ
សម្រាប់គណនីសន្សំ។
មធ្យោបាយល្អប្រសើរ ក្នុងការទទួលបានការប្រា ក់អតិបរមាពីគណនីសន្សំ។
ធនាគារ ANZ Royal ជួយលោកអ្នកឲ្យសម្រេចបានគោលដៅរបស់លោកអ្នក និងធ្វើឲ្យជីវិតលោកអ្នកងាយស្រួល។ យើងខ្ញុំផ្តល់ជូនកន្លែងដ៏សុវត្ថិភាព និងគួរឲ្យទុកចិត្តមួយដើម្បីថែរក្សាប្រាក់របស់លោកអ្នក រួមជាមួយវិធីងាយស្រួលជាច្រើនដែលលោកអ្នក
អាចប្រើប្រាស់សាច់ប្រាក់របស់លោកអ្នកតាម តម្រូវការប្រចាំថ្ងៃ។
ការផ្តល់ជូននេះ រួមទាំងបណ្ដាញម៉ាស៊ីន ATM ដ៏ធំបំផុតនៅកម្ពុជា និងបណ្ដាញធនាគារ អេឡិចត្រូនិកផ្សេងៗទៀតដូចជា ម៉ាស៊ីនឆូតកាតអេឡិចត្រូនិក (POS) និងសេវាកម្មធនាគារអ៊ីនធឺណិត។ លើសពីនេះទៀត យើងក៏ផ្តល់ជូនសេវាកម្មប្រាក់កម្ចីបុគ្គលជាច្រើនទៀត រួមមាន ប្រាក់កម្ចីទិញផ្ទះដំបូង ប្រាក់កម្ចីមានផ្ទះជាទ្រព្យធានា និងកាតឥណទាន។ បុគ្គលិកដែលទទួលបានការបណ្ដុះបណ្ដាលប្រកបដោយជំនាញវិជ្ជាជីវៈរបស់យើង ត្រៀមខ្លួនជាស្រេច ដើម្បីជួយប្រឹក្សាអំពីតម្រូវការនានារបស់លោកអ្នក និងផ្តល់ជូនលោកអ្នកនូវដំណោះស្រាយងាយស្រួលបំផុតស្របតាមត ម្រូវការរបស់លោកអ្នក។