ចូលេរបើចុះេឈាម ះ

គណនីសន្សំ - សេវាកម្មធនាគារប្រចាំថ្ងៃ

គណនីសន្សំ

គណនីសន្សំធនាគារ ANZ Royal  គឺជាគណនីដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រង។ ក្រៅពីអាចការពារសាច់ប្រាក់របស់លោកអ្នក គណនីនេះ ក៏អាចជួយលោកអ្នកទទួលបានប្រាក់រាល់ថ្ងៃតាមរយៈការប្រាក់-ដែលទទួលបានពីប្រាក់
សន្សំរបស់លោកអ្នក។ គណនីសន្សំក៏អាចឲ្យលោកអ្នកធ្វើប្រតិបត្តិការ ឬដកប្រាក់បានគ្រប់ពេលវេលា តាមរយៈម៉ាស៊ីន  ATM និងបណ្ដាញ EFTPOS ។ លោកអ្នកមិនចាំបាច់យកប្រាក់សុទ្ឋច្រើនតាមខ្លួន ដែលអាចបាត់បង់ដោយចៃដន្យ ឬចាយវាយលើសកំណត់។ គណនីសន្សំ ជាគណនីថ្មីដ៏អស្ចារ្យមួយ ដែលអាចជួយសន្សំប្រាក់ដោយមិនមានការព្រួយបារម្ភ។ ដូច្នេះ លោកអ្នកអាចគិតគូរអំពីអនាគតរបស់លោកអ្នកបានយ៉ាងល្អ។ នេះគ្រាន់តែជាមេធ្យាបាយមួយរបស់ធនាគារ ANZ Royal  ក្នុងការធ្វើឲ្យជីវិតងាយស្រួល។

មានគម្រោងចង់ធ្វើដំណើរកម្សាន្តលំហែកាយ ឬក៏សន្សំប្រាក់ដើម្បីទិញរថយន្ត ឬផ្ទះថ្មីមែនទេ? ទោះលោកអ្នកចង់សន្សំប្រាក់ដើម្បីធ្វើអ្វីក៏ដោយ លោកអ្នកអាចសម្រេចបានយ៉ាងឆាប់រហ័សជាមួយគណនីសន្សំ ធនាគារ ANZ Royal ។

លោកអ្នកអាចរីករាយជាមួយចំណូលការប្រាក់ប្រចាំថ្ងៃពីប្រាក់សន្សំរបស់លោកអ្នក (ទូទាត់ជូនរៀងរាល់ត្រីមាស) អាចដាក់ប្រាក់បៀវត្សរ៍ទៅក្នុង គណនីនេះដោយផ្ទាល់ និងអាចដាក់ប្រាក់បញ្ញើផ្សេងៗទៀតទៅក្នុង គណនីបាននៅតាមបណ្ដាសាខាធនាគារ ANZ Royal នានា។

គណនីនេះស័ក្តិសមបំផុតសម្រាប់ការសន្សំដោយមិនចង់ធ្វើប្រតិបត្តិការដកប្រាក់។ ប្រសិនបើលោកអ្នកចង់បានធ្វើប្រតិបត្តិការដកប្រាក់ សូមអានផ្នែក គណនី Access ធនាគារ ANZ Royal

លក្ខណៈពិសេស

អត្រាការប្រាក់

ថ្លៃសេវាកម្មគណនីប្រចាំខែ

ចំនួនប្រតិបត្តិការប្រចាំខែដោយឥតគិតថ្លៃ ជាមួយធនាគារ ANZ Royal  

ការប្រើប្រាស់ប្រាក់

លទ្ឋភាពក្នុងការដាក់ប្រាក់បញ្ញើទៀងទាត់

កម្រៃ និងថ្លៃសេវាកម្ម

សមតុល្យអប្បបរមា

* ប្រសិនបើគណនីត្រូវបានបិទក្នុងរយៈពេល ៣ ខែបន្ទាប់ពីបានបើក យើងនឹងគិតថ្លៃសេវាកម្មនេះ។