The ANZ website contains the following tabs:
គណនីមូលប្បទានប័ត្រធនាគារ ANZ Royal អាចឲ្យលោកអ្នកបើកគណនី ដោយដាក់ឈ្មោះតែម្នាក់ ឬច្រើននាក់។ សៀវភៅមូលប្បទានប័ត្រ និងកាត Access នឺងផ្តល់ជូនតាមរយៈគណនីនេះ។
ប្រសិនបើលោកអ្នកធ្វើប្រតិបត្តិការញឹកញាប់ ហើយមានបំណងចង់បានសៀវភៅមូលប្បទានប័ត្រ នោះគណនីមូលប្បទានប័ត្រ ធនាគារ ANZ Royal គឺស័ក្តិសមបំផុតសម្រាប់លោកអ្នក។
លោកអ្នកគ្រាន់តែបង់ថ្លៃសេវាកម្មគណនីត្រឹមតែ ១ដុល្លារអាមេរិកក្នុងមួយខែ នោះលោកអ្នកអាចធ្វើប្រតិបត្តិការ ដោយគ្មានកំណត់ នៅតាមរយៈសាខាធនាគារ ANZ Royal ម៉ាស៊ីន ATM មូលប្បទានប័ត្រ និងម៉ាស៊ីនឆូតកាតអេឡិចត្រូនិក។
លក្ខណៈពិសេស
ថ្លៃសេវាកម្មគណនីប្រចាំខែ
១ ដុល្លារអាមេរិក
ចំនួនប្រតិបត្តិការប្រចាំខែដោយឥតគិតថ្លៃ ជាមួយធនាគារ ANZ Royal
គ្មានចំនួនកំណត់នៅពេលធ្វើប្រតិបត្តិការតាមរយៈធនាគារ ANZ Royal ម៉ាស៊ីន ATM និងម៉ាស៊ីនឆូតកាតអេឡិចត្រូនិក
ការប្រើប្រាស់ប្រាក់
តាមរយៈសាខាធនាគារ ANZ Royal ម៉ាស៊ីន ATM មូលប្បទានប័ត្រ និងម៉ាស៊ីនឆូតកាតអេឡិចត្រូនិក
លទ្ឋភាពក្នុងការដាក់ប្រាក់បញ្ញើទៀងទាត់
មាន- រួមទាំងប្រាក់បៀវត្សរ៍ និងប្រាក់ចំណូលទៀងទាត់នានា
កម្រៃ និងថ្លៃសេវាកម្ម
សូមប្រឹក្សាជាមួយបុគ្គលិកយើងខ្ញុំនៅសាខាណាមួយ ឬទាក់ទងផ្នែកបម្រើអតិថិជន ២៤ ម៉ោង
សមតុល្យអប្បបរមា
សមតុល្យអប្បបរមាពេលបើកគណនី ១.០០០ ដុល្លារអាមេរិក
សមតុល្យអប្បបរមានៅក្នុងគណនី ៥០០ ដុល្លារអាមេរិក
ល័ក្ខខ័ណ្ឌផ្សេងៗ (PDF 144KB) នឹងផ្តល់ជូនតាមការស្នើសុំ។
លោកអ្នកត្រូវមានកម្មវិធី Adobe Reader ដើម្បីអាចមើលឯកសារប្រភេទ PDF ។ លោកអ្នកអាចទាញយកកម្មវិធី Adobe Reader មកប្រើដោយឥត គិតថ្លៃ។