គណនីប្រាក់បញ្ញើមានកាលកំណត់ ធនាគារ ANZ Royal ជាមធ្យោបាយដ៏ល្អប្រសើរមួយក្នុងការទទួលបានការប្រាក់អតិបរមាពីប្រាក់សន្សំរបស់
លោកអ្នក។ យើងផ្តល់ជូនអត្រាការប្រាក់កាន់តែខ្ពស់អាស្រ័យលើរយៈពេលកំណត់ដែលលោក អ្នកដាក់ប្រាក់វិនិយោគ។
គណនីប្រាក់បញ្ញើមានកាលកំណត់ ធនាគារ ANZ Royal ផ្តល់សុវត្ថិភាព រួមជាមួយនឹងអត្រាការប្រាក់ថេរ ទៅតាមកាលកំណត់ដែលលោកអ្នក បានជ្រើសរើស។ ប្រសិនបើលោកអ្នកមិនត្រូវការប្រាក់ជាចាំបាច់ ហើយមានបំណង ចង់បានអត្រាការប្រាក់ច្រើន គណនីប្រាក់បញ្ញើមានកាលកំណត់ ធនាគារ ANZ Royal គឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់លោកអ្នក។
លក្ខណៈពិសេស
អត្រាការប្រាក់ប្រកួតប្រជែង
- សាកសួរនៅតាមបណ្ដាសាខាធនាគារ ANZ Royal នានា ឬទូរស័ព្ទមកផ្នែកសេវាកម្មបម្រើអតិថិជនតាមទូរស័ព្ទ ២៤ ម៉ោង
ចំនួនអប្បបរមានៃប្រាក់បញ្ញើ
- 5,000 ដុល្លារអាមេរិក
ថ្លៃសេវាកម្មគណនីប្រចាំខែ
- មិនមាន
ការទូទាត់ការប្រាក់
- ការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃ ប៉ុន្តែត្រូវបានទូទាត់នៅចុងរយៈពេលកំណត់នៃការដាក់ប្រាក់បញ្ញើ
- យើងក៏មានផ្តល់ជូនជំរើសសំរាប់រយៈពេល 1ឆ្នាំជាមួយអត្រាការប្រាក់ ទូទាត់រៀងរាល់ខែ
ដកសាច់ប្រាក់
- អាស្រ័យលើការព្រមព្រៀងជាមួយធនាគារ ANZ Royal ការដកប្រាក់មុនកាលកំណត់ គឺអាចធ្វើទៅបាន ប៉ុន្តែអត្រាការប្រាក់លើប្រាក់ ដែលបានដក នឹងមិនត្រូវបានទទួល។ ព័ត៌មានបន្ថែម សូមអានល័ក្ខខ័ណ្ឌផ្សេងៗ កម្រៃ និងថ្លៃសេវាកម្ម។
រយៈពេលនៃការដាក់ប្រាក់
- រយៈពេលអប្បបរមា ៣០ ថ្ងៃ
- រយៈពេលអតិបរមា ១ ឆ្នាំ
មានអ្វីកើតឡើងនៅពេលដល់កាលកំណត់?
- បន្តរយៈពេលកំណត់នេះដោយស្វ័យប្រវត្តិសម្រាប់រយៈពេលកំណត់ថ្មីមួយទៀតជាមួយអត្រាការប្រាក់ដែលបានផ្សព្វផ្សាយប្រសិនបើមិនបានទទួលការណែនាំក្នុងរយៈពេល10ថ្ងៃ
- ប្រាក់បញ្ញើមានកាលកំណត់អាចត្រូវបានបិទ ឬបន្តទៅតាមអត្រាការប្រាក់និង រយៈពេលដែលបានជ្រើសរើសស្របតាមលក្ខខណ្ឌដែលធនាគារ ANZ Royalធ្វើការផ្តល់ជូននាពេលនោះ
- ដកប្រាក់ខ្លះ ឬទាំងអស់នៅសាខាធនាគារ ANZ Royal ដែលជិតលោកអ្នក
- ថែមប្រាក់
សមតុល្យអប្បបរមា
- សមតុល្យអប្បបរមាពេលបើកគណនី 5,000 ដុល្លារអាមេរិក
- សមតុល្យអប្បបរមានៅក្នុងគណនី 5,000 ដុល្លារអាមេរិក
ដើម្បីបើកគណនីប្រាក់បញ្ញើមានកាលកំណត់លោកអ្នកចាំបាច់ត្រូវ៖
- ទាក់ទងមកបុគ្គលិកធនាគារផ្នែកប្រឹក្សាហិរញ្ញវត្ថុបុគ្គលដែលនៅជិតលោកអ្នក
- សូមបង្ហាញអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន*
*សម្រាប់ជនបរទេសត្រូវមានឯកសារបន្ថែមដូចជា៖ កិច្ចសន្យាការងារ ឬអាជ្ញាប័ត្រ ធ្វើអាជីវកម្ម។
ព័ត៌មានបន្ថែម សូមទាក់ទងបុគ្គលិក ធនាគារ ANZ Royal