កាតឥណទានជួយលោកអ្នកទិញទំនិញ ឬសេវាកម្មដោយមិនចាំបាច់មានសាច់ប្រាក់ ហើយលោកអ្នកអាចទូទាត់សងប្រាក់វិញទៅតាមថ្ងៃកំណត់ នាពេលក្រោយ។ ដើម្បីប្រើឥណទាននេះបាន លោកអ្នកត្រូវបើកគណនីនៅធនាគារ ANZ Royal ។
នៅពេលដែលការស្នើសុំកាតឥណទានរបស់លោកអ្នកត្រូវបានយល់ព្រម លោកអ្នកនឹងទទួលបានឥណទានមួយ ដែលមានចំនួនកំណត់ជាក់លាក់។ លោកអ្នកអាចប្រើប្រាស់កាតឥណទានរបស់លោកអ្នក ដើម្បីទិញទំនិញនៅ ហាងលក់ទំនិញនានាដែលមានបណ្ដាញកាត Visa រហូតដល់ចំនួនកំណត់ ឥណទាន។ រៀងរាល់ខែ ធនាគារ ANZ Royal នឹងផ្តល់ជូនលោកអ្នកនូវរបាយការណ៍ដែលបង្ហាញពីសកម្មភាពកាតរបស់លោកអ្នក ក្នុងរយៈពេល ៣០ ថ្ងៃកន្លងទៅ។
អត្ថប្រយោជន៍សំខាន់ៗនៃកាតឥណទាន
កាតឥណទានអាចឲ្យលោកអ្នកប្រើប្រាស់សាច់ប្រាក់របស់ធនាគារក្នុងលក្ខណៈជាប្រាក់
កម្ចីរយៈពេលខ្លីដើម្បីទិញទំនិញផ្សេងៗដែលលោកអ្នកចង់បាន ហើយទូទាត់សងប្រាក់វិញនៅពេលក្រោយ។ នៅពេលប្រើប្រាស់កាត ឥណទាន លោកអ្នកមិនចាំបាច់យកប្រាក់សុទ្ឋតាមខ្លួនឡើយដែលអាចជួបនូវ ហានិភ័យនៃការបាត់បង់ ឬត្រូវ ចោរលួចជាដើម។ ដូច្នេះ កាតឥណទានអាចឲ្យលោកអ្នកគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នក បានកាន់តែងាយស្រួល។
លោកអ្នកអាចទូទាត់សងប្រាក់វិញតាមថ្ងៃកំណត់នៅពេលក្រោយ ដោយមិនចាំបាច់ទូទាត់សងភ្លាមៗឡើយ!
ជាមួយកាតឥណទាន ធនាគារ ANZ Royal លោកអ្នកនឹងរីករាយជាមួយនឹងការទិញទំនិញមិនគិតការប្រាក់ រយៈពេល ៤៥ ថ្ងៃ។ អ្វីដែលលោកអ្នកត្រូវធ្វើ គឺទូទាត់់សមតុល្យចុងក្រោយសរុបនៃរបាយការណ៍កាតឥណទាន
របស់លោកអ្នកតាមកាលបរិច្ឆេទកំណត់។
មានន័យថាលោកអ្នកអាចទិញទំនិញពិសេសៗ ដោយមិនចាំបាច់រង់ចាំដល់ថ្ងៃបើកប្រាក់បៀវត្សរ៍!
លោកអ្នកអាចប្រើកាតឥណទាន ធនាគារ ANZ Royal នៅក្នុងប្រទេសជាង ១៣០ ក៏ដូចជានៅតាមម៉ាស៊ីន ATM ជាង ១ លានគ្រឿងនៅទូទាំង ពិភពលោក ដោយប្រើបណ្ដាញ Visa ដ៏ធំទូលាយ។ កាន់តែពិសេសជាង នេះ លោកអ្នកអាចប្រើកាតឥណទាន ធនាគារ ANZ Royal នៅតាមហាងលក់ទំនិញដែលមានសញ្ញា Blue Spot ទូទាំងប្រទេសកម្ពុជា។ ដូច្នេះ លោកអ្នកអាចរីករាយនៅក្នុងការរស់នៅដោយមិនចាំបាច់ មានប្រាក់សុទ្ឋ នៅក្នុងដៃ។
ទិញវត្ថុពិសេសដែលលោកអ្នកចង់បានភ្លាមៗដោយមិនចាំបាច់រង់ចាំ នេះជាអ្វីដែលកាតឥណទាន ធនាគារ ANZ Royal អាចជួយលោកអ្នកបាន។
លក្ខណៈពិសេស
|
កាតឥណទានត្បូងពេជ្រ |
កាតឥណទានត្បូងមរកត |
|---|---|
|
ឥណទានសុទ្ឋ មិនមានប្រាក់បញ្ញើធានា |
មានទ្រព្យធានា |
|
ទទួលឯកសិទ្ឋិពិសេសពីកម្មវិធីត្បូងពេជ្រ |
ថ្លៃសេវាកម្មប្រចាំឆ្នាំទាប |
|
មិនគិតការប្រាក់ ៤៥ ថ្ងៃលើការទិញ ទំនិញ |
មិនគិតការប្រាក់ ៤៥ ថ្ងៃលើការទិញ ទំនិញ |
|
ងាយស្រួលទិញទំនិញតាមអ៊ីនធឺណិត និងទូរស័ព្ទ |
ងាយស្រួលទិញទំនិញតាមអ៊ីនធឺណិត និងទូរស័ព្ទ |
|
អាចប្រើបាននៅហាងលក់ទំនិញជាង ២៥ លានកន្លែងទូទាំងពិភពលោក |
អាចប្រើបាននៅហាងលក់ទំនិញជាង ២៥ លានកន្លែងទូទាំងពិភពលោក |
|
សាកសួរអំពីគណនីនៅផ្នែកបម្រើអតិថិជន ២៤ ម៉ោង របស់ធនាគារ ANZ Royal |
សាកសួរអំពីគណនីនៅផ្នែកបម្រើអតិថិជន ២៤ ម៉ោង របស់ធនាគារ ANZ Royal |
|
មានសុវត្ថិភាពជា ងការយកសាច់ប្រាក់តាមខ្លួន |
មានសុវត្ថិភាពជាងការយ កសាច់ប្រាក់តាមខ្លួន |
|
ថ្លៃសេវាកម្មប្រចាំឆ្នាំ ១០០ ដុល្លារអាមេរិក |
ថ្លៃសេវាកម្មប្រចាំឆ្នាំ ២៥ ដុល្លារអាមេរិក |
|
អត្រាការប្រាក់ប្រចាំខែ ២,៩២% |
អត្រាការប្រាក់ប្រចាំខែ ១,៥% (កម្ចីសាច់ប្រាក់ ១,៨៣%) |
|
ការទូទាត់សងអប្បបរមា ១០% នៃសមតុល្យបំណុលប្រចាំខែ |
ការទូទាត់សងអប្បបរមា ១០% នៃសមតុល្យបំណុលប្រចាំខែ |
ព័ត៌មានសំខាន់ៗ
ព្យាយាមទូទាត់សមតុល្យចុងគ្រាសរុបតាមកាលបរិច្ឆេទកំណត់។ លោកអ្នកអាចផ្ទៀងផ្ទាត់ការទូទាត់សងប្រាក់ របស់លោកអ្នកបានដោយទូរស័ព្ទទៅ ផ្នែកបម្រើអតិថិជន ២៤ម៉ោង តាមរយៈលេខ ០២៣ ៩៩៩ ០០០។
ប្រសិនបើលោកអ្នកមិនទទួលបានរបាយការណ៍របស់លោកអ្នកទេ សូមទំនាក់ទំនងមកផ្នែកបម្រើអតិថិជន ២៤ម៉ោង តាមទូរស័ព្ទលេខ (៨៥៥) ២៣ ៩៩៩ ០០០ ដើម្បីស្នើសុំរបាយការណ៍ច្បាប់ចម្លង។
សូមទូទាត់សងប្រាក់យ៉ាងហោចណាស់ចំនួនអប្បបរមា តាមកាលបរិច្ឆេទកំណត់ រួមទាំងចំនួនបំណុលដែលត្រូវសងភ្លាមៗ។
សូមប្រាកដក្នុងចិត្តថា ចំនួនកំណត់ឥណទានមានភាពត្រឹមត្រូវ និងមានភាពងាយស្រួលសម្រាប់លោកអ្នកត្រួតពិនិត្យ។ ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗ សូមទំនាក់ទំនងមកផ្នែកបម្រើអតិថិជន ២៤ម៉ោង ធនាគារ ANZ Royal តាមទូរស័ព្ទលេខ (៨៥៥) ២៣ ៩៩៩ ០០០។
សូមប្រាកដក្នុងចិត្តថាលោកអ្នកបានចុះហត្ថលេខាលើកាតរបស់លោកអ្នក ហើយរក្សាទុកយ៉ាងមានសុវត្ថិភាព។ សូមកុំប្រាប់ឲ្យអ្នកដទៃដឹងអំពីលេខកូដសម្ងាត់ផ្ទាល់ខួនរបស់លោកអ្នក និងកុំសរសេរលេខកូដសម្ងាត់នៅក្បែរកាត។
ប្រសិនបើកាតរបស់លោកអ្នកបាត់ ឬត្រូវចោរលួច សូមទំនាក់ទំនងមកផ្នែកបម្រើអតិថិជន ២៤ម៉ោង ធនាគារ ANZ Royal តាមទូរស័ព្ទលេខ (៨៥៥) ២៣ ៩៩៩ ០០០។
ល័ល័ក្ខខ័ណ្ឌផ្សេងៗនៃកាតឥណទាន ធនាគារ ANZ Royal (PDF 296kB)
កម្រៃ និងថ្លៃសេវាកម្មផ្សេងៗ នៃកាតឥណទាន ធនាគារ ANZ Royal (PDF 180kB)
លោកអ្នកត្រូវមានកម្មវិធី Adobe Reader ដើម្បីអាចមើលឯកសារប្រភេទ PDF ។ លោកអ្នកអាចទាញយកកម្មវិធី Adobe Reader មកប្រើដោយឥត គិតថ្លៃ។