Terms of use

អំពីគេហទំព័រនេះ
បណ្តាញទំនាក់ទំនងភាគីទីបី
ការភ្ជាប់បណ្តាញគេហទំព័រធនាគារ ANZ ជាមួយនឹងគេហទំព័រធនាគារ ANZ Group ដទៃទៀត   
ការភ្ជាប់បណ្តាញគេហទំព័រពីខាងក្រៅជាមួយនឹងគេហទំព័រធនាគារ ANZ   
អ៊ីមែល
កម្មវិធីភាគីទីបី
ការបញ្ជូន
ការទាញយក
ការផ្គត់ផ្គង់ និងព័ត៌មានផលិតផលធនាគារ ANZ Group
ការធានា
ការកំណត់នៃការទទួលខុសត្រូវ   
ការបញ្ឈប់   
អំណាចច្បាប់ 
ការរក្សាសិទ្ធិ និងពាណិជ្ជសញ្ញា
ការភ្ជាប់មកគេហទំព័រធនាគារ ANZ    
ការយល់ព្រម និងការផ្លាស់ប្តូរល័ក្ខខ័ណ្ឌប្រើប្រាស់   

 

អំពីគេហទំព័រនេះ

នេះគឺជាគេហទំព័រដែលប្រតិបត្តិដោយធនាគារ Australia and New Zealand Banking Group Limited (ABN 11 005 357 522) ("ANZ") ដោយមានឈ្មោះថា "www.anz.com" ("ANZ Web Site") ។ គេហទំព័រ ANZ ត្រូវបានដាក់ឱ្យប្រតិបត្តិការក្នុងនាមធនាគារ ANZ និងក្រុមហ៊ុនដែលជាប់ទាក់ទង (ដែលហៅជារួមថា “ANZ Group”) ។

ការប្រើប្រាស់ព័ត៌មាន រូបភាព និងធនធានទិន្នន័យផ្សេងទៀតរបស់លោកអ្នកនៅលើ គេហទំព័រនេះ (“ធនធានទិន្នន័យលើគេហទំព័រនេះ”) ត្រូវស្ថិតនៅក្រោមល័ក្ខខ័ណ្ឌនៃការ ប្រើប្រាស់ និងបញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាន (Terms of Use and the Privacy and Security Statement) ។

បន្ថែមពីលើល័ក្ខខ័ណ្ឌដែលមាននៅក្នុងឯកសារនេះ មានល័ក្ខខ័ណ្ឌដោយឡែកផ្សេងទៀត ដែលចាត់ទុកជា ផ្នែកមួយរបស់ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ និងគ្រប់គ្រងលើការប្រើប្រាស់ ការមើល-អានផ្នែកជាក់លាក់ណា មួយរបស់គេហទំព័រ ANZ ។ ដោយសារល័ក្ខខ័ណ្ឌ បន្ថែមនេះអាចកំណត់ព្រំដែនសេរីភាពរបស់លោកអ្នក ដូច្នេះលោកអ្នកគួរពិនិត្យមើល ល័ក្ខខ័ណ្ឌទាំងនោះនៅពេលលោកអ្នកបានឃើញក្នុងពេលបើកមើល គេហទំព័រ ANZ ។

 នេះគឺជាកិច្ចព្រមព្រៀងស្របច្បាប់រួមគ្នារវាងអ្នកប្រើប្រាស់ និងធនាគារ ANZ ហើយការ ប្រើប្រាស់គេហទំព័រតម្រូវឱ្យមានការយល់ព្រមអនុវត្តតាមល័ក្ខខ័ណ្ឌកំណត់នានានៃកិច្ច ព្រមព្រៀងនេះ។

 

បណ្តាញទំនាក់ទំនងភាគីទីបី

គេហទំព័រធនាគារ ANZ Royal អាចភ្ជាប់បណ្តាញទំនាក់ទំនងជាមួយគេហទំព័រដទៃផ្សេងទៀតដែលប្រតិបត្តិ ដោយភាគីទីបី (“គេហទំព័រភាគីទីបី”)។ ធនាគារ ANZ Group មិន យល់ព្រម និងយល់ស្របតាមប្រតិបត្តិករ គេហទំព័រភាគីទីបី ឬក៏ព័ត៌មាន រូបភាព និង ធនធានទិន្នន័យ ផ្សេងទៀតដែលមាននៅលើគេហទំព័រភាគីទីបី (“ធនធានទិន្នន័យភាគី ទីបី”) ឡើយ។

យោងតាមច្បាប់ជាធរមានផ្សេងៗដែលមិនបានបញ្ជាក់ជូននៅទីនេះ ធនាគារ ANZ Group មិនធានា ឬ ទទួលខុសត្រូវចំពោះ ៖

នៅពេលលោកអ្នកចូលតាមបណ្តាញភ្ជាប់ដែលមាននៅលើគេហទំព័រធនាគារ ANZ នោះធនធាន ទិន្នន័យរបស់គេហទំព័រភាគីទីបីអាចបង្ហាញឡើងនៅក្នុងផ្ទាំងអំនានរបស់លោកអ្នកដោយធនធាន ទិន្នន័យនៅលើគេហទំព័រនេះ។ ធនធានទិន្នន័យនេះគឺជាធនធានទិន្នន័យភាគីទីបីដោយស្ថិតនៅ ក្រោមល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ផងដែរ។

រាល់ការផ្តល់ជូនពិសេសក្នុងការលក់ និងការផ្សព្វផ្សាយទាក់ទងនឹងទំនិញ និងសេវាកម្ម ដែលមានបង្ហាញ នៅលើគេហទំព័រភាគីទីបីគឺជាការទទួលខុសត្រូវ និងផ្តល់ឱ្យដោយប្រតិបត្តិករ ភាគីទីបី។ រាល់ការផ្តល់ជូន ពិសេស និងការផ្សព្វផ្សាយដែលត្រូវបានធ្វើឡើងនៅលើគេហទំព័រ ANZ គឺជាការផ្តល់ជូនពិសេស និងការ ផ្សព្វផ្សាយដែលធ្វើឡើងដោយធនាគារ ANZ Group ក្នុងនាមប្រតិបត្តិករ។ ធនាគារ ANZ Group មិនធ្វើ សកម្មភាពណាមួយក្នុងនាមជាប្រតិបត្តិករ ភាគីទីបីឡើយ។

ធនាគារ ANZ អាចទទួលការទូទាត់ប្រាក់ពីប្រតិបត្តិករគេហទំព័រភាគីទីបីទាក់ទងនឹងទំនិញ ឬក៏សេវាកម្ម ដែលផ្គត់ផ្គង់ដោយប្រតិបត្តិករដោយសារលោកអ្នកភ្ជាប់ទៅគេហទំព័រភាគីទីបី ពីគេហទំព័រ ANZ ។

 

ការភ្ជាប់បណ្តាញគេហទំព័រធនាគារ ANZ ជាមួយនឹងគេហទំព័រធនាគារ ANZ Group ដទៃទៀត

ដើម្បីផ្តល់ភាពងាយស្រួលជូនលោកអ្នក យើងខ្ញុំអាចដាក់បង្ហាញបណ្តាញភ្ជាប់ក្នុងផ្ទាំងអំនាន (hyperlink) របស់លោកអ្នកទៅកាន់គេហទំព័រធនាគារ ANZ Group ដទៃទៀត។ លោកអ្នកត្រូវកត់សម្គាល់ថាផលិតផល និងសេវាកម្មដែលបានផ្តល់ជូននៅក្នុងគេហទំព័រ ទាំងនេះអាចកំណត់តាមទីកន្លែង តំបន់ ឬប្រទេសដែលអ្នក ប្រើប្រាស់ស្ថិតនៅ ឬក៏ច្បាប់ ដែលអាចអនុវត្តបាន។ ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់គេហទំព័រធនាគារ ANZ Group នីមួយៗ អាចមានភាពខុសគ្នា។ លោកអ្នកគួរតែអាន និងស្វែងយល់អំពីល័ក្ខខ័ណ្ឌដែលត្រូវអនុវត្ត មុនពេលចាប់ផ្តើមប្រើគេហទំព័រ។ មាតិកានៅក្នុងគេហទំព័រដែលបានភ្ជាប់អាចមិនមែន សម្រាប់បុគ្គល ឬអ្នកដែលស្ថិតក្រោមច្បាប់កំណត់ផ្សេងដែលច្បាប់បានហាមឃាត់ដល់ការ ផ្សព្វផ្សាយមាតិកានោះ។

 

ការភ្ជាប់បណ្តាញគេហទំព័រពីខាងក្រៅជាមួយនឹងគេហទំព័រធនាគារ ANZ

បើលោកអ្នកចង់ភ្ជាប់គេហទំព័រភាគីទីបីណាមួយមកគេហទំព័រធនាគារ ANZ  លោកអ្នកត្រូវទទួលការ យល់ព្រមជាលាយលក្ខណ៍អក្សរពីធនាគារ ANZ ជាមុនសិនមុនពេលបង្កើត បណ្តាញភ្ជាប់ក្នុងផ្ទាំងអំនាន (hyperlink) ណាមួយ។ រាល់ការយល់ព្រមណាមួយគឺ ស្ថិតនៅក្នុងការសម្រេចចិត្តដោយឆន្ទានុសិទ្ធរបស់ ធនាគារ ANZ ។ ជាទូទៅ ការស្នើសុំ បណ្តាញភ្ជាប់ក្នុងផ្ទាំងអំនាន (hyperlink) ត្រូវបានយល់ព្រមប្រសិនបើ ឈ្មោះរបស់យើងខ្ញុំ និង/ឬអាសយដ្ឋានគេហទំព័ររបស់យើងខ្ញុំត្រូវបានដាក់បង្ហាញបានច្បាស់ល្អ។ បណ្តាញភ្ជាប់ ត្រូវតែរហ័ស និងភ្ជាប់ដោយផ្ទាល់មកទំព័រមុខ ឬទំព័រដើមរបស់គេហទំព័រធនាគារ ANZ ។ ការភ្ជាប់មកគេហទំព័រ ឬមាតិកាធនាគារ ANZ ដោយមិនឆ្លងកាត់ទំព័រមុខ (deep-linking) ត្រូវបានហាមឃាត់ យ៉ាងតឹងរ៉ឹង។ ការប្រើប្រាស់ ឬការបង្ហាញស្លាកសញ្ញា ពាណិជ្ជសញ្ញ និងពាណិជ្ជនាមធនាគារ ANZ តាមរយៈបណ្តាញភ្ជាប់ក្នុងផ្ទាំងអំនាន (hyperlink) ត្រូវ បានអនុញ្ញាតឱ្យដាក់ក្នុងករណីតិចតួចប៉ុណ្ណោះ ហើយអាចត្រូវបានគិតប្រាក់ក្នុងតម្លៃ ដែលត្រូវកំណត់ឡើងដោយធនាគារ ANZ ទៅតាមឆន្ទានុសិទ្ធិ ផ្តាច់មុខរបស់ខ្លួន។ (សម្គាល់ ៖ ល័ក្ខខ័ណ្ឌទាក់ទងនឹងពាណិជ្ជសញ្ញា និងការរក្សាសិទ្ធិមានផ្តល់ជូននៅ ក្នុងឯកសារនេះ)។

ធនាគារ ANZ មិនទទួលខុសត្រូវចំពោះការរៀបចំបណ្តាញភ្ជាប់ក្នុងផ្ទាំងអំនាន (hyperlink) ណាមួយរវាង គេហទំព័រភាគីទីបី និងគេហទំព័រណាមួយរបស់ធនាគារ ANZ ។ បណ្តាញភ្ជាប់ត្រូវរៀបចំឡើងដើម្បីផ្តល់ ភាពងាយស្រួលជូនលោកអ្នក និងមិនមានការយល់ព្រមរបស់ គេហទំព័រភាគីទីបីដែលបានភ្ជាប់ ផលិតផល និង/ឬសេវាកម្មនោះ។ លោកអ្នកអាចភ្ជាប់ទៅបានដោយទទួលខុសត្រូវដោយខ្លួនឯងរាល់ហានិភ័យដែល កើតឡើង។ ធនាគារ ANZ Group មិនទទួលខុសត្រូវរាល់ការខូចខាត ឬការខាតបង់ណាមួយដែលកើតឡើង ដោយរូប លោកអ្នក ឬភាគីទីបីណាមួយ ឬក៏ការភ្ជាប់ទៅកាន់គេហទំព័រធនាគារ ANZ ណាមួយ។ យើងខ្ញុំសូម រក្សាសិទ្ធិលុបចោលការយល់ព្រមណាមួយដែលយើងខ្ញុំបានអនុញ្ញាតចំពោះការភ្ជាប់តាមរយៈគេហទំព័រណាមួយរបស់ធនាគារ ANZ តាមបណ្តាញភ្ជាប់ plain-text link ឬក៏ប្រភេទបណ្តាញភ្ជាប់ដទៃទៀតបានគ្រប់ ពេល។ ធនាគារ ANZ ក៏សូមរក្សាសិទ្ធិស្នើសុំលុបចោលភាគីទីបីណាមួយបានគ្រប់ពេលតាមឆន្ទានុសិទ្ធិ របស់ខ្លួន។

 

  អ៊ីមែល

ធនាគារ ANZ មិនធានាថារាល់សារដែលបានផ្ញើមកកាន់ធនាគារតាមអ៊ីនធឺណិតត្រូវបាន ធានាសុវត្ថិភាព ទាំងស្រុងនោះទេ។ រាល់សារដែលបានផ្ញើមកធនាគារតាមអ៊ីមែល ឬតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងទៀត ដើម្បីបញ្ជាក់ពីគោលបំណងណាមួយ ធនាគារមិនទទួលខុសត្រូវចំពោះការខូតខាតណាមួយដែលកើតឡើង ដោយអ្នកប្រើប្រាស់ឡើយ។ ធនាគារ ANZ មិនទទួលខុសត្រូវចំពោះការខូតខាតដែលកើតឡើង ដោយផ្ទាល់ ដោយមិនផ្ទាល់ ដោយករណីពិសេសណាមួយតាមរយៈការប្រើគេហទំព័រនេះទេ។

 

កម្មវិធីភាគីទីបី

ទោះជាមានការបញ្ជាក់អំពីលទ្ធភាពដែលអាចទាញយកកម្មវិធី (download) តាមរយៈ បណ្តាញភ្ជាប់ពី គេហទំព័រធនាគារ ANZ ក៏ដោយ នោះគឺជាផលិតផលភាគីទីបី។ ផលិតផលទាំងនោះអាចទាមទារឱ្យមាន អាជ្ញាប័ណ្ណរវាងលោកអ្នក និងម្ចាស់ផលិតផលដែលពាក់ព័ន្ធ។ យោងតាមច្បាប់ ធនាគារ ANZ Group មិនទទួលខុសត្រូវចំពោះផលិតផលរបស់ភាគីទីបី ហើយក៏មិនផ្តល់ការធានានិងមិនផ្តល់ការយល់ព្រម ចំពោះផលិតផល ឬភាគីណាមួយឡើយ។ ទោះយ៉ាងណាក៏ដោយ យើងសូមស្វាគមន៍រាល់មតិយោបល់ និងសំណូមពរទាក់ទងនឹង ផលិតផលទាំងនោះ។

 

ការបញ្ជូន

តាមរយៈដំណើរការទូទៅរបស់អ៊ីនធឺណិត រាល់ការបញ្ជូននានាអាចមានការរំខាន បាត់បង់ យឺតយ៉ាវ និង/ឬមានកំហុសបច្ចេកទេស។ ធនាគារ ANZ មិនទទួលខុសត្រូវចំពោះកំហុស ការមិនដំណើរការ ឬការរំខានក្នុងការបញ្ជូនដោយបណ្តាលមកពីបរិក្ខារទំនាក់ទំនងមិនដំណើរការដែលជាហេតុធ្វើឱ្យមានការប៉ះពាល់រយៈពេលកំណត់ ឬភាពត្រឹមត្រូវនៃការបញ្ជូន សារ និងប្រតិបត្តិការ។ 

 

ការទាញយក

ទាក់ទងនឹងការទាញយកព័ត៌មាន រូបភាព កម្មវិធី ឬមាតិកាណាមួយ ធនាគារ ANZ មិនធានាថា ៖

 លោកអ្នកត្រូវទទួលខុសត្រូវថាលោកអ្នកពិតជាទទួលបានការការពារយ៉ាងត្រឹមត្រូវជាមួយកម្មវិធីរបស់ លោកអ្នក ការរក្សាទុកទិន្នន័យក្នុងគ្រាអាសន្ន និង/ឬឧបករណ៍ផ្សេងទៀត។ លោកអ្នកត្រូវប្រុងប្រយ័ត្ន ដោយធ្វើការស្កែនវ៉ីរុសពីកុំព្យូទ័រ ឬឧបករណ៍ផ្សេងៗឱ្យបាន ត្រឹមត្រូវ។ យើងខ្ញុំមិនផ្តល់ការណែនាំ ឬការធានាណាមួយទាក់ទងនឹងភាពត្រឹមត្រូវ មុខងារ ឬការប្រើប្រាស់កម្មវិធីរបស់ភាគីទីបីណាមួយ ដែលអាចត្រូវប្រើភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រធនាគារ ANZ ណាមួយ។ 

 

ការផ្គត់ផ្គង់ និងព័ត៌មានផលិតផលធនាគារ ANZ Group

ធនធានទិន្នន័យនៅក្នុងគេហទំព័រនេះអាចមានព័ត៌មានទូទៅអំពីផលិតផល និងសេវាកម្ម ធនាគារ ANZ Group ។ លើកលែងតែមានការបញ្ជាក់ បើមិនដូច្នោះព័ត៌មាននេះ ៖

 ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មជាក់លាក់ណាមួយ សូមបំពេញបែបបទអេឡិច ត្រូនិក (e-form) នៅក្នុងទំព័រផលិតផល ឬសេវាកម្ម។ ធនធានទិន្នន័យនៅលើគេហទំព័រនេះ មិនត្រូវបានប្រើចំពោះ ផលិតផលដែលទទួលបានតាមរយៈ ANZ Direct ឡើយ។

 រាល់ពាក្យស្នើសុំឥណទានត្រូវផ្អែកទៅលើលក្ខណៈវិនិច្ឆ័យអនុម័តឥណទានទូទៅរបស់ ធនាគារ ANZ Group ។

លើកលែងតែមានការយល់ព្រមជាក់លាក់ផ្សេងពីនេះ បើមិនដូច្នោះទេ ៖

 

ការធានា

ធនាគារ ANZ Group យើងខ្ញុំប្រឹងប្រែងធ្វើគ្រប់យ៉ាងដើម្បីប្រាកដថារាល់ព័ត៌មាននានា នឹងមិនមានបញ្ហារំខាន ណាមួយកើតឡើង ប៉ុន្តែយើងខ្ញុំមិនធានាចំពោះភាពត្រឹមត្រូវ គ្រប់គ្រាន់ ឬពេញលក្ខណៈរបស់ធនធាន ទិន្នន័យនៅលើគេហទំព័រនេះទេ។ ព័ត៌មានទាំងអស់អាចមាន ការផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹង ជាមុន។ ធនាគារ ANZ សូមណែនាំថា លោកអ្នកគួរតែស្វែងរកដំបូន្មានឯករាជ្យណាមួយមុនពេលធ្វើការ សម្រេចចិត្តណាមួយទាក់ទងនឹង ធនធានទិន្នន័យនៅលើគេហទំព័រធនាគារ ANZ ឬភាគីទីបី។ ធនាគារ ANZ Group មិន ធានាថា គេហទំព័រធនាគារ ANZ ឬគេហទំព័រភាគីទីបីនឹងមិនមានវ៉ីរុស ឬក៏មិនមានការរំខាន ណាមួយនៅពេលលោកអ្នកចូលមកកាន់គេហទំព័រធនាគារ ANZ ឬគេហទំព័រភាគីទី បី។ 

 

ការកំណត់នៃការទទួលខុសត្រូវ

ក្រៅពីការទទួលខុសត្រូវណាមួយដែលកំណត់ដោយច្បាប់និងមិនអាចមានការលើកលែងនោះគ្មានសមាជិក ធនាគារ ANZ Group ណាមួយត្រូវទទួលខុសត្រូវចំពោះលោកអ្នករាល់ ការបាត់បង់ ការខូតខាតបំណុល ការទាមទារសំណង និងការចំណាយណាមួយ (រួមទាំង ប៉ុន្តែមិនកំណត់ចំពោះថ្លៃផ្នែកច្បាប់ និងថ្លៃការពារ ឬថ្លៃសំណងជំងឺចិត្ត) ដែលកើតឡើង ឬកំណត់ចំពោះធនធានទិន្នន័យលើគេហទំព័រធនាគារ ANZ ឬភាគីទីបីដែលនៅក្នុងកិច្ចសន្យា រួមទាំងការធ្វេសប្រហែស ឬខបញ្ញត្តិផ្សេងៗ។

ការទទួលខុសត្រូវសមាជិកណាមួយរបស់ធនាគារ ANZ Group ចំពោះការល្មើស ល័ក្ខខ័ណ្ឌ ឬការធានា ដែលកំណត់ដោយច្បាប់ ឬអ្វីផ្សេងទៀត និងមិនអាចមានការលើក លែងគឺការទទួលខុសត្រូវមានកំណត់ ជាមួយទស្សនៈរបស់ធនាគារ ANZ ៈ

 

 ការបញ្ឈប់

ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ទាំងនេះ (និងកិច្ចព្រមព្រៀងដែលបង្កើតឡើងដោយការប្រើប្រាស់ ព័ត៌មាន រូបភាព និងធនធានទិន្នន័យនៅលើគេហទំព័រធនាគារ ANZ) និងការចូលមកកាន់ គេហទំព័រធនាគារ ANZ អាចត្រូវបានបញ្ឈប់គ្រប់ពេលពីធនាគារ ANZ ដោយមិនចាំបាច់ ជូនដំណឹងជាមុន។ រាល់ការកំណត់ អាជ្ញាប័ណ្ណដែលផ្តល់ដោយលោកអ្នក និងរាល់ការបញ្ជាក់ និងព្រំដែននៃការទទួលខុសត្រូវដោយធនាគារ ANZ Group នឹងនៅតែបន្ត តែទោះយ៉ាង ណាក៏ដោយ លោកអ្នកនឹងមិនត្រូវបានផ្តល់សិទ្ធិឱ្យចូលគេហទំព័រ ធនាគារ ANZ ទេ។  

 

អំណាចច្បាប់

លើកលែងតែមានការយល់ព្រម បើមិនដូច្នោះ ៖

 

ការរក្សាសិទ្ធិ និងពាណិជ្ជសញ្ញា

រាល់ការរក្សាសិទ្ធិ និងការអនុញ្ញាតសិទ្ធិចំពោះធនធានទិន្នន័យនៅក្នុងគេហទំព័រនេះគឺជា កម្មសិទ្ធិរបស់ ធនាគារ ANZ Group ឬភាគីទីបីណាមួយដែលអាចអនុវត្ត។

គ្មានផ្នែកណាមួយនៃធនធានទិន្នន័យនៅលើគេហទំព័រអាចត្រូវបានផលិតឡើងវិញ ចម្លងយកដាក់បញ្ចូល ក្នុងភាគីទីបី ភ្ជាប់បណ្តាញ រៀបចំ ដាក់ឱ្យប្រើជាសាធារណៈ ចែកចាយ ឬបញ្ជូន តាមមធ្យោបាយណាមួយ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីធនាគារ ANZ លើកលែងកន្លែងដែលចាំបាច់សម្រាប់ មើលធនធានទិន្នន័យគេហទំព័រនេះនៅលើផ្ទាំងអំនាន របស់លោកអ្នក ឬអនុញ្ញាតដោយច្បាប់រក្សាសិទ្ធិ Copyright Act 1968 (Cth) ឬក៏ច្បាប់ផ្សេងៗទៀត ឬក៏ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ទាំងនេះ។

“ANZ” និងពាណិជ្ជសញ្ញាដែលពាក់ព័ន្ធគឺជាពាណិជ្ជសញ្ញារបស់ធនាគារ Australia and New Zealand Banking Group Limited ។

 

 ការភ្ជាប់មកគេហទំព័រធនាគារ ANZ

សូមទាក់ទងធនាគារ ANZ ប្រសិនបើលោកអ្នកចង់ដាក់បណ្តាញភ្ជាប់ណាមួយនៅក្នុង គេហទំព័រធនាគារ ANZ ។

 

 ការយល់ព្រម និងការផ្លាស់ប្តូរល័ក្ខខ័ណ្ឌប្រើប្រាស់

លោកអ្នកទទួលស្គាល់ និងយល់ព្រមថានៅពេលលោកអ្នកប្រើប្រាស់គេហទំព័រធនាគារ ANZ មានន័យថា លោកអ្នកយល់ព្រមប្រតិបត្តិតាមរាល់ល័ក្ខខ័ណ្ឌ និង បញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាន។

 នេះគឺជាល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ដែលកំពុងអនុវត្ត។ ល័ក្ខខ័ណ្ឌទាំងនេះប្រើជំនួសល័ក្ខខ័ណ្ឌនៃការប្រើ ប្រាស់គេហទំព័រធនាគារ ANZ ផ្សេងទៀត ដែលបានផ្សាយតាមគេហទំព័រធនាគារ ANZ រហូតមកដល់ បច្ចុប្បន្ន។ នៅពេលខ្លះ ធនាគារ ANZ អាចផ្លាស់ប្តូរល័ក្ខខ័ណ្ឌនៃ ការប្រើប្រាស់ដោយផ្សាយល័ក្ខខ័ណ្ឌនៃ ការប្រើប្រាស់ដែលបានផ្លាស់ប្តូរនៅលើគេហទំព័រ ធនាគារ ANZ ។ លោកអ្នកយល់ព្រមថា ធ្វើដូច្នេះ ធនាគារ ANZ បានផ្តល់ជូនលោកអ្នក នូវកំណត់សម្គាល់គ្រប់គ្រាន់នៃការផ្លាស់ប្តូរ។

ធនាគារ ANZ សូមរក្សាសិទ្ធិណាមួយដែលមិនបានបញ្ជាក់នៅក្នុងល័ក្ខខ័ណ្ឌនៃការប្រើប្រាស់។ កាលបរិច្ឆេទ នៃការផ្សាយថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០០០ ការផ្សាយលើកទី ៤ ។