អំពី “បញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាន” នេះ
សុវត្ថិភាពនៃព័ត៌មាន
ការធានារ៉ាប់រងអំពីសុវត្ថិភាព
ព័ត៌មានដែលទទួលបាន
ការប្រមូលអាសយដ្ឋាន IP
ការផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកសញ្ញា
ប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់
តើយើងត្រួតពិនិត្យមើលអ៊ីមែលយ៉ាងដូចម្តេច
ការប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មាន
ការទទួលស្គាល់ និងផ្លាស់ប្តូរទៅជាបញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាន
អំពី “បញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាន” នេះ
បញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាននេះ ត្រូវអនុវត្តទៅលើគេហទំព័រនេះ ដែលដាក់ឱ្យដំណើរការ ដោយធនាគារ Australia and New Zealand Banking Group Limited (ABN 11 005 357 522) ("ANZ") ដោយប្រើឈ្មោះ www.anz.com ("គេហទំព័រ ANZ ") ។ គេហទំព័រ ANZ ត្រូវបានដាក់ឱ្យដំណើរការ ក្នុងនាមធនាគារ ANZ និងសាជីវកម្មជាប់ទាក់ទងរបស់ខ្លួន (មានឈ្មោះរួមគ្នាជា“ធនាគារ Australia and New Zealand Banking Group)។
ព័ត៌មានដែលបានរៀបរាប់នៅក្នុង បញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាននេះ អាចត្រូវបាន ចែករំលែក ផ្សព្វផ្សាយរវាងសមាជិកធនាគារ Australia and New Zealand Banking Group។
បញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាននេះ អាចអនុវត្តផងដែរទៅលើ សេវាកម្មនានាដែលផ្តល់ដោយធនាគារ ANZ ក្នុងគេហទំព័រដែលរៀបចំដោយភាគីទីបី។ ប្រសិនបើដូច្នេះ ការបង្ហាញឯកសារយោងទៅកាន់ បញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាននេះ នឹងត្រូវបានធ្វើឡើង នៅលើគេហទំព័រទាំងឡាយនោះ។
ធនាគារ ANZ សូមទទួលស្គាល់ និងស្វាគមន៍ចំពោះលោកអ្នកដែលក្នុងនាមជាអ្នកអាន របស់គេហទំព័រ ANZ មានការព្រួយបារម្ភអំពីព័ត៌មានផ្ទាល់ខ្លួន និងសម្ងាត់ ព្រមទាំង សុវត្ថិភាពនៃព័ត៌មាន ដែលយើងទទួលបានពីលោកអ្នកក្នុងពេលលោកអ្នកប្រើអ៊ីនធឺណិត។ ធនាគារ ANZ ប្តេជ្ញាចិត្តក្នុងការរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកជាអាថ៌កំបាំង។ បញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាននេះ ផ្តល់ការពន្យល់ថាព័ត៌មានផ្ទាល់ ខ្លួនរបស់លោកអ្នក នឹងត្រូវបានថែរក្សាយ៉ាងដូចម្តេច នៅពេលលោកអ្នកចូលទៅកាន់ និងឆ្លើយឆ្លងជាមួយនឹង គេហទំព័រ ANZ។
ដោយហេតុថាគេហទំព័រ ANZ នឹងត្រូវបានកែលំអ និងដោយបច្ចេកវិទ្យាមានការវិវត្ត ធនាគារANZនឹងបន្តខិតខំផ្តល់ជូនលោកអ្នក នូវសេវាកម្មអតិថិជនល្អប្រសើរ និងកាន់តែស័ក្តិសម រួមជាមួយនឹង គេហទំព័រដែលកាន់តែមានប្រសិទ្ធភាពខ្ពស់។ ធនាគារ ANZ លើកទឹកចិត្តលោកអ្នកក្នុងការត្រួតពិនិត្យឡើងវិញនូវបញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាន ឱ្យបានទៀងទាត់ ពីព្រោះ បញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាននេះ អាចមានការផ្លាស់ប្តូរទៅតាមពេលវេលា។
គោលនយោបាយព័ត៌មានផ្ទាល់ខ្លួន ANZ (ANZ Privacy Policy) ផ្តល់ការពន្យល់ ថាតើ ជាទូទៅធនាគារ ANZ អាចការពារព័ត៌មានផ្ទាល់ខ្លួននិងអាថ៌កំបាំងរបស់លោកអ្នក បានយ៉ាងដូចម្តេច។ គោលការណ៍ទាំងឡាយដែលមានចែងនៅក្នុងគោលនយោបាយ ព័ត៌មានផ្ទាល់ខ្លួន ANZ នឹងត្រូវអនុវត្តផងដែរទៅលើគេហទំព័ររបស់ ANZ។
បនែម្ថទៅលើខ្លឹមសារនៃបញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាននេះ ក៏អាចនឹងមានផងដែរ នូវខ្លឹមសារបន្ថែម និងជាក់លាក់មួយចំនួនទៀត ដែលត្រូវអនុវត្តទៅលើផ្នែកមួយចំនួន នៃគេហទំព័រ ANZ ។ លោកអ្នកគប្បីត្រួតពិនិត្យនូវខ្លឹមសារបន្ថែមទាំងនោះ ដែលលោកអ្នកអាចទទួលបាន ពីកន្លែងណាមួយ នៅលើគេហទំព័រ ANZ។ ក្នុងករណីមាន ភាពខុសគ្នារវាងខ្លឹមសារនៃបញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាននេះ ជាមួយនិងខ្លឹមសារបន្ថែម និងជាក់លាក់ទាំងនោះ នោះខ្លឹមសារបន្ថែម និងជាក់លាក់ទាំងនោះ នឹងត្រូវបានយកជាគោល។
សុវត្ថិភាពនៃព័ត៌មាន
ធនាគារ ANZ អនុវត្តជំហានល្អត្រឹមត្រូវមួយដើម្បីការពារសុវត្ថិភាពប្រព័ន្ធផ្ទុកទិន្នន័យអ្នក ប្រើប្រាស់និងព័ត៌មានផ្ទាល់ខ្លួនសមស្របជាមួយនឹងល័ក្ខខ័ណ្ឌនៃការប្រើប្រាស់របស់គេហទំព័រ ANZ និងបញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាននេះ។ ប្រសិនបើបណ្តាញស្វែងរករបស់លោកអ្នកមានលក្ខណៈ ត្រឹមត្រូវវានឹងណែនាំលោកអ្នកថាតើព័ត៌មានដែលលោកអ្នកបានផ្ញើមកយើងត្រូវរក្សាការ សម្ងាត់ (ប្តូរអក្សរទៅជាលេខសម្ងាត់ encrypted) ឬមិនរក្សាការសម្ងាត់ (មិនប្តូរអក្សរ ទៅជាលេខសម្ងាត់ unencrypted) ប្រសិនបើការបញ្ជូនសារសម្ងាត់ត្រូវបានណែនាំ ធនាគារ ANZ ប្រើប្រាស់ SSL encryption ចំនួន 128 ។
ជាញឹកញាប់ ធនាគារ ANZ ត្រួតពិនិត្យលើសុវត្ថិភាព និងការអភិវឌ្ឍបច្ចេកវិជ្ជាប្តូរអក្សរ ទៅជាលេខសម្ងាត់។ គួរឱ្យសោកស្តាយ មិនមានទិន្នន័យបញ្ជូននៅលើអ៊ីនធឺណិតដែលអាចត្រូវបានធានាថាមានសុវត្ថិភាពពេញលេញនោះឡើយ។ ដូច្នេះហើយ ទោះបីធនាគារ ANZ ខិតខំព្យាយាមការពារព័ត៌មានទាំងនេះក៏ដោយ ក៏ធនាគារ ANZ នៅតែមិនអាចធានាអះអាង ឬរ៉ាប់រងសុវត្ថិភាពព័ត៌មានណាមួយដែលលោកអ្នកបានបញ្ជូនពីការទិញទំនិញ ឬ សេវាកម្មតាមអ៊ីនធឺណិតមកកាន់យើងបានឡើយហើយការអនុវត្តរបស់លោកអ្នកត្រូវសត្ថិ លើហានិភ័យរបស់លោកអ្នកផ្ទាល់។ បន្ទាប់ពីយើងទទួលបាននូវការបញ្ជូនទិន្នន័យរបស់ លោកអ្នកហើយ យើងនឹងអនុវត្តជំហានត្រឹមត្រូវដើម្បីរក្សាឱ្យបាននូវសុវត្ថិភាពនៃព័ត៌មាន នៅក្នុងប្រព័ន្ធផ្ទាល់របស់យើង។
ធនាគារ ANZ ប្តេជ្ញាចិត្តក្នុងការការពារការក្លែងបន្លំតាមអ៊ីនធឺណិត។ យើងខិតខំព្យាយាមដើម្បីការពារផលប្រយោជន៍របស់លោកអ្នកតាមរយៈការរក្សាឱ្យបាននូវសុវត្ថិ ភាពក្នុងស្តង់ដារកំរិតខ្ពស់។ ប៉ុន្តែយើងត្រូវការជំនួយជាចាំបាច់ពីលោកអ្នកផងដែរ។ ដើម្បី សុវត្ថិភាព លោកអ្នកត្រូវប្រាកដក្នុងចិត្តថាព័ត៌មានលម្អិតអំពីគណនីធនាគារ របស់លោក អ្នកនៅតែរក្សាបានការសម្ងាត់គ្រប់ពេលវេលា។ សូមកុំចែករំលែក ផ្តល់ឱ្យ ជួយសម្រួល ដោយចេតនា ឬអចេតនាក្តីឱ្យអ្នកដទៃប្រើប្រាស់ព័ត៌មានលម្អិតរបស់ លោកអ្នកដោយ មិនមានការអនុញ្ញាត។ នៅក្នុងហេតុការណ៍គួរឱ្យសង្ស័យថា គណនីរបស់លោកអ្នកត្រូវ បានប្រើដោយមិនមានការអនុញ្ញាត ដោយមិនមាន ការធ្វេសប្រហែស កំហុស ឬការបន្លំ ពីសំណាក់លោកអ្នកទេនោះ ធនាគារ ANZ នឹងទូទាត់សងលោកអ្នកវិញ ក្នុងចំនួនពេញនៃប្រតិបត្តិការផ្សេងៗ ឬប្រតិបត្តិការ ដែលមិនមានការអនុញ្ញាត។
ព័ត៌មានដែលធនាគារ ANZ ទទួលបានពីលោកអ្នក គឺអាស្រ័យលើថាតើលោកអ្នកប្រើប្រាស់សេវាកម្មនានា ផ្តល់ជូនដោយគេហទំព័រ ANZ យ៉ាងដូចម្តេច។
ប្រសិនបើលោកអ្នកចូលទៅកាន់ផ្នែកមិនមានសុវតភ្ថិពៃនគេហទំព័រ ANZ(នោះគឺផ្នែកដែលលោកអ្នកមិនតម្រូវឱ្យចូលទៅ) ដើម្បីអាន ស្វែងរក ឬទាញយកព័ត៌មាន ប្រព័ន្ធរបស់យើងនឹងថតចម្លងទុកនូវកាលបរិចេទ្ឆ និងពេលវេលាដែលលោកអ្នកចូលទៅកាន់គេហទំព័ររបស់ យើង ទំព័រដែលបានបើកមើល និងព័ត៌មានណាមួយដែលលោកអ្នកបានទាញយក។ ទោះយ៉ាងណាក៏ដោយ ប្រព័ន្ធរបស់យើងនឹងមិនកត់ត្រាទុកនូវព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនណាមួយឡើយ។
គេហទំព័រ ANZ ផ្តល់ជូននូវសេវាកម្មងាយស្រួលជាច្រើនរួមមាន ការរៀបចំថវិកា និងការ គណនាប្រាក់កម្ចីទិញផ្ទះ ក៏ដូចជា ការធ្វើអង្កេតតាមអ៊ីនធឺណិត និងបែបបទពាក្យសុំផ្សេងៗ ផងដែរ។
ប្រសិនបើលោកអ្នកប្រើប្រាស់សេវាកម្មណាមួយដូចជាសេវាកម្មរៀបចំថវិកា ឬការគណនា ប្រាក់កម្ចីទិញផ្ទះ ជាទូទៅ យើងមិនថតទុកនូវព័ត៌មានផ្ទាល់ខ្លួនណាមួយដែលលោកអ្នកបាន វាយបញ្ចូលនៅពេលប្រើប្រាស់សេវាកម្មទាំងឡាយនេះឡើយ។ ចំពោះករណីនេះ មានការ លើកលែងមួយ គឺនៅពេលសេវាកម្មមួយដូចជាការរៀបចំថវិកាអនុញ្ញាតឱ្យលោកអ្នកពន្យារ ឬរក្សាទុកនូវគម្រោងលោកអ្នក ហើយអាចបន្តធ្វើឡើងវិញនៅពេលក្រោយ។ ក្នុងករណី នេះព័ត៌មានត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធរបស់យើង ដូច្នេះហើយលោកអ្នកអាចទទួលបានព័ត៌មានវិញ នៅពេលលោកអ្នកបន្តធ្វើគម្រោងរបស់លោកអ្នកម្តងទៀត។ ព័ត៌មានណាមួយដែលមានផ្ទុកនៅក្នុងសេវាកម្មរៀបចំថវិកា ឬសេវាកម្មស្រដៀងគ្នាដទៃទៀតដែលត្រូវបាន រក្សាទុក ឬពន្យារ នឹងមិនត្រូវបានត្រួតពិនិត្យមើលដោយធនាគារ ANZ ឡើយ។
ប្រសិនបើលោកអ្នកសម្រេចចិត្តបញ្ចប់ ឬប្រសិនបើលោកអ្នកបញ្ជូនបែបបទធ្វើអង្កេតឬបែបបទ ពាក្យសុំតាមអ៊ីនធឺណិតរបស់លោកអ្នកនោះព័ត៌មានដែលលោកអ្នកវាយបញ្ចូលនៅក្នុងបែបបទពាក្យសុំ ឬអង្កេតតាមអ៊ីនធឺណិតនឹងត្រូវបានប្រមូលយកដោយធនាគារ ANZប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកលុបចោលបែបបទពាក្យសុំ ឬបញ្ឈប់មុនពេលបញ្ជូនចេញ នោះព័ត៌មានដែលលោកអ្នកវាយបញ្ចូលពីដំបូងរហូតដល់ដំណាក់កាលចុងក្រោយនឹងត្រូវបានលុបជាស្វ័យប្រវត្តិ។ លោកអ្នកអាចពន្យារ និងរក្សាទុកបែបបទពាក្យសុំតាមអ៊ីនធឺណិតបាន។ ប្រសិនបើ លោកអ្នកពន្យារឬរក្សាទុកបែបបទពាក្យសុំរបស់លោកអ្នកឧទាហរណ៍ដោយសារលោកអ្នកមានបំណងបញ្ចប់នៅពេលក្រោយ នោះព័ត៌មានដែលលោកអ្នកបានវាយបញ្ចូលនឹងត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធរបស់យើង ហើយលោកអ្នកអាចទទួលបានព័ត៌មានទាំងនេះវិញក្នុង រយៈពេល ៣០ ថ្ងៃ។ បន្ទាប់ពីរយៈពេលនេះ ព័ត៌មានទាំងនោះនឹងត្រូវបានលុបចោល។ បែប បទពាក្យសុំតាមអ៊ីនធឺណិតដែលត្រូវបានពន្យារ ឬរក្សាទុកនោះនឹងមិនត្រូវបានត្រួតពិនិត្យ មើល ឬដំណើរការដោយយើងខ្ញុំឡើយ។
គេហទំព័រ ANZ ក៏មានបណ្តាញភ្ជាប់ទៅនឹងគេហទំព័ររបស់ភាគីទីបី អ្នកផ្គត់ផ្គង់ទំនិញ និង សេវាកម្ម (គេហទំព័រភាគីទីបី)ផងដែរ។ ប្រសិនបើលោកអ្នកបើកមើលគេហទំព័រភាគីទីបី តាមរយៈគេហទំព័រ ANZហើយប្រសិនបើភាគីទីបីទាំងនោះទទួលបានព័ត៌មាននានាអំពីលោកអ្នក ធនាគារ ANZ ក៏អាចទទួលបាន ឬប្រើប្រាស់ព័ត៌មាននោះដូចគ្នាដែរ ដែលនេះជាផ្នែក មួយនៃការសហការរៀបចំរបស់យើងជាមួយភាគីទីបី។
ក្នុងគេហទំព័រ ANZ លោកអ្នកអាចចូលទៅប្រើប្រាស់គេហទំពរ័ភាគីទីបីបាន ព័ត៌មានពីប្រព័ន្ធ ផ្ទុកទិន្នន័យអ្នកប្រើប្រាស់ ព័ត៌មានអំពីចំណង់ចំណូលចិត្តលោកអ្នកឬព័ត៌មាននានាដែលលោកអ្នកបានផ្តល់ទាក់ទងនឹងលោកអ្នកផ្ទាល់អាចត្រូវបានចែករំលែករវាងយើង និងភាគីទីបី។ ជា ទូទៅ លោកអ្នកមិនត្រូវបានកំណត់អត្តសញ្ញាណដោយផ្អែកលើព័ត៌មានដែលត្រូវបានចែករំលែក នេះឡើយ ប្រសិនបើលោកអ្នកអាចត្រូវបានកំណត់អត្តសញ្ញាណតាមរយៈព័ត៌មាននេះ យើង នឹងស្នើសុំការអនុញ្ញាតពីលោកអ្នកជាមុនសិន មុននឹងចែករំលែកព័ត៌មានទាំងនេះ។
គេហទំព័រភាគីទីបីគួររក្សាបាននូវរបាយការណ៍ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ហើយភាគីទីបី ទាំងឡាយនោះទទួលខុសត្រូវលើការរៀបចំព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។
ការប្រមូលអាសយដ្ឋាន IP
ជាការចាំបាច់ណាស់សម្រាប់ធនាគារ ANZ ក្នុងការប្រមូលអាសយដ្ឋាន IP របស់លោកអ្នក ដើម្បីទំនាក់ទំនងជាមួយផ្នែកផ្សេងៗជាច្រើននៃគេហទំព័រ ANZ។ អាសយដ្ឋាន IP របស់លោកអ្នកជាអត្តសញ្ញាណសម្គាល់កុំព្យូទ័ររបស់លោកអ្នកនៅពេលលោកអ្នកប្រើប្រាស់អ៊ីនធឺណិត។
ឧទាហរណ៍ ធនាគារ ANZ ប្រមូល និងរក្សាទុកនូវអាសយដ្ឋាន IP របស់លោកអ្នក នៅពេលលោកអ្នកប្រើប្រាស់សេវាកម្មធនាគារតាមអ៊ីនធឺណិតរបស់ ANZ។ សម្រាប់សេវាកម្ម ធនាគារតាមអ៊ីនធឺណិតរបស់ ANZ ក្នុងនាមជាផ្នែកមួយនៃសុវត្ថិភាពរបស់យើង យើងប្រើ ប្រាស់ព័ត៌មានទាំងនេះនៅពេលយើងព្យាយាមស្វែងរកនិងការពារមិនឱ្យកើតមានប្រតិបត្តិ ការក្លែងបន្លំនៅតាមធនាគារអ៊ីនធឺណិត។ យើងរក្សាទុកអាសយដ្ឋាន IP របស់លោកអ្នក ដើម្បីរក្សាសុវត្ថិភាព និងសវនកម្ម។ អាសយដ្ឋាន IP របស់លោកអ្នកនឹងមិនត្រូវបានប្រើ ដោយយើងខ្ញុំ ឬផ្សព្វផ្សាយទៅកាន់ភាគីទីបីឡើយ លើកលែងតែក្នុងករណីដើម្បីសុវត្ថិភាព សកម្មភាពមិនសមស្រប ឬបញ្ហាក្លែងបន្លំដូចជា ការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក ឬរបស់យើងដោយមិនមានការអនុញ្ញាត ឬប្រតិបត្តិការក្លែងបន្លំ។
ការផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកសញ្ញា
ធនាគារ ANZ ប្រើប្រាស់ Doubleclick International Asia BV ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម តាមអ៊ីនធឺណិតហើយដែលជាកន្លែងបដាធំៗរបស់ធនាគារ ANZ ត្រូវបានផ្សព្វ ផ្សាយនៅលើគេហទំព័រភាគីទីបី (ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម)។
នៅពេលលោកអ្នកបើកមើលការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ធនាគារ ANZ នៅលើគេហ ទំព័ររបស់ភាគីទីបី ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មប្រើប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់ និងក្នុង ករណីខ្លះប្រើសញ្ញាគេហទំព័រ (web beacons) ក្នុងការប្រមូលព័ត៌មានដូចជា ៖
នៅពេលលោកអ្នកចូលទៅកាន់គេហទំព័រ ANZ បន្ទាប់ពីបើកមើលការផ្សព្វផ្សាយពាណិជ្ជកម្មធនាគារ ANZនៅលើគេហទំព័រភាគីទីបីរួចហើយក្រុមហ៊ុនផ្សាយពាណិជ្ជកម្មនឹងប្រមូល បានព័ត៌មានថាតើលោកអ្នកប្រើប្រាស់គេហទំព័រ ANZ យ៉ាងដូចម្តេច(ឧទាហរណ៍ទំព័រណា ដែលលោកអ្នកបើកមើល)ហើយថាតើលោកអ្នកបញ្ចប់បែបបទពាក្យសុំតាមអ៊ីនធឺណិត ហើយឬនៅ។
សរុបមក ធនាគារ ANZ ក៏បានប្រើប្រាស់ក្រុមហ៊ុនដូចខាងក្រោមដើម្បីប្រមូលព័ត៌មានថាតើលោកអ្នកប្រើប្រាស់គេហទំព័រ ANZ យ៉ាងដូចម្តេចផងដែរ។
ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម និងក្រុមហ៊ុនដែលមានស្លាកសញ្ញា ('companies') ប្រើប្រាស់ព័ត៌មាននោះដើម្បីអនុវត្តការវិភាគស្ថិតិនៃសកម្មភាពទូទៅរបស់អ្នកប្រើប្រាស់ ប៉ុន្តែទិន្នន័យ វិភាគទាំងនោះមិនមានព័ត៌មានផ្ទាល់ខ្លួនឡើយ។ ធនាគារ ANZប្រើប្រាសទិ់ន្នន័យវិភាគទាំងនេះដើម្បីវាយតម្លៃប្រសិទ្ធភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្ម និងផលប្រយោជន៍របស់អតិថិជនក្នុងផ្នែកផ្សេងៗនៃគេហទំព័រ ANZ។ ជាទូទៅ មិនមានព័ត៌មានផ្ទាល់ខ្លួនណាមួយត្រូវបាន ប្រមូលដោយក្រុមហ៊ុននានានៅក្នុងដំណើរការនេះឡើយ។ ទោះយ៉ាងណាក៏ដោយ ប្រសិន បើព័ត៌មានណាមួយត្រូវបានប្រមូលដោយស្វ័យប្រវត្តិនោះ ក្រុមហ៊ុនទាំងឡាយនេះត្រូវបាន តម្រូវឱ្យរក្សាព័ត៌មានផ្ទាល់ខ្លួនជាសម្ងាត់ ក្រោមកិច្ចសហការរៀបចំរបស់ពួកគេជាមួយ ធនាគារ ANZ។
យើងអាចផ្សព្វផ្សាយទៅកាន់ភាគីទីបី រួមមានភាគីផ្សព្វផ្សាយពាណិជ្ជកម្ម ឬអ្នកផ្សព្វផ្សាយ ដែលមានសក្តានុពលភាពនូវព័ត៌មានប្រមូលបានដោយក្រុមហ៊ុនដែលស្ថិតក្នុងលកណ្ខៈទូទៅប៉ុណ្ណោះ។
លោកអ្នកអាចប្រើប្រាស់ opt-out of DoubleClick cookies ។ opt-out នេះត្រូវបាន អនុវត្តនៅលើប្រព័ន្ធDoubleClickដែលផ្សព្វផ្សាយនូវបណ្តាញស្វែងរកបច្ចុប្បន្នរបស់លោកអ្នកតាមរយៈបណ្តាញគេហទំព័រនានារបស់ប្រព័ន្ធ DoubleClick រួមមានគេហទំព័រ ធនាគារ ANZ ផងដែរ។
ប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់
យើងប្រើប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់ជាផ្នែកសំខាន់នៃទំនាក់ទំនងរបស់យើងជាមួយ បណ្តាញស្វែងរក អ៊ីនធឺណិតរបស់លោកអ្នក។ យើងមានគោលដៅផ្តល់ជូនលោកអ្នកនូវ សេវាកម្មអតិថិជនសមស្របកាន់តែល្អប្រសើរព្រមជាមួយគេហទំព័រប្រកបដោយប្រសិទ្ធភាពខ្ពស់។
ប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់ (cookie)ជាបញ្ជីឯកសារតូចមួយត្រូវបានរក្សាទុកនៅក្នុង កុំព្យូទ័ររបស់លោកអ្នកដោយអ្នកផ្គត់ផ្គង់គេហទំព័ររបស់យើង។ ប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើ ប្រាស់អាចទាញយកមកវិញនៅពេលក្រោយដោយគេហទំព័ររបស់យើង។ ប្រព័ន្ធផ្ទុកទិន្នន័យ អ្នកប្រើប្រាស់ត្រូវបានប្រើជាញឹកញាប់នៅលើគេហទំព័រនានា ហើយលោកអ្នកអាចជ្រើស រើសថាតើប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់នឹងត្រូវបានទទួលយកដោយបង្កើតជម្រើសរបស់ លោកអ្នក និងជម្រើសជាច្រើនស្ថិតនៅក្នុងបណ្តាញស្វែងរករបស់លោកអ្នកបានយ៉ាងដូចម្តេច។
ធនាគារ ANZប្រើប្រាស់ប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់សម្រាប់គោលបំណងពីរផ្សេងគ្នា។ យើងចែកចាយប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់ឱ្យទៅបណ្តាញស្វែងរកអ៊ីនធឺណិតនីមួយៗ ដែលចូលមកកាន់គេហទំព័រ ANZ។ ប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់នេះមិនអនុញ្ញាតឱ្យ យើងប្រមូលយកព័ត៌មានបញ្ជាក់អំពី អត្តសញ្ញាណផ្ទាល់ខ្លួនរបស់លោកអ្នកឡើយ។ យើងប្រើប្រាស់ប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់នេះដើម្បី ៖
គេហទំព័រ ANZ មួយភាគធំដំណើរការដោយប្រើប្រាស់ប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់នេះ ដូច្នេះហើយ ប្រសិនបើលោកអ្នកចង់ប្រើប្រាស់គេហទំព័រ ANZ បានពេញលេញ លោកអ្នកតម្រូវឱ្យទទួលយកកម្មវិធីប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់នេះ។
ធនាគារ ANZ ប្រើប្រាស់ប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់សម្រាប់សេវាកម្មមានសុវត្ថិភាព (ជាកន្លែងដែលធនាគារ ANZ ប្រើប្រាស់ការប្តូរអក្សរទៅជាលេខសម្ងាត់)នៅលើគេហទំព័រ ANZ។ ប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់ទាំងនេះត្រូវបានប្រើប្រាស់ក្នុងគោលបំណងផ្សេងៗ រួមមានហេតុផលផ្ទាល់ខ្លួន និងសុវត្ថិភាព។ ប្រសិនបើបណ្តាញស្វែងរករបស់លោកអ្នកមិន ទទួលយកប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់ លោកអ្នកនឹងមិនអាចប្រើប្រាស់សេវាកម្មមាន សុវត្ថិភាពទាំងនេះនៅលើគេហទំព័រ ANZបានឡើយ លោកអ្នកតម្រូវឱ្យមានប្រព័ន្ធផ្ទុកទិន្នន័យ អ្នកប្រើប្រាស់ដើម្បីចូលអាន។ សេវាកម្មទាំងឡាយនេះរួមមាន(ប៉ុន្តែមិនត្រូវបានកំណត់ចំពោះ) ៖
លោកអ្នកប្រហែលជាអាចប្រើប្រាស់ទំព័រព័ត៌មានខ្លះៗបាន ទោះបីលោកអ្នកមិនទទួលយក ប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់ទាំងនេះក៏ដោយ។
តើយើងត្រួតពិនិត្យមើលអ៊ីមែលយ៉ាងដូចម្តេច
យើងនឹងរក្សាទុកនូវអត្ថបទអ៊ីមែលដែលលោកអ្នកផ្ញើមកយើង ប្រសិនបើយើងយល់ថាយើងមានតម្រូវការស្របច្បាប់ក្នុងការធ្វើដូច្នេះ។ អត្ថបទក្នុងអ៊ីមែលរបស់លោកអ្នកអាចត្រូវបានត្រួតពិនិត្យដោយបុគ្គលិកធនាគារ ANZ ក្នុងគោលបំណងរក្សាសុវត្ថិភាព រួមមានកន្លែង ដែលអ៊ីមែលក្លែងបន្លំត្រូវបានសង្ស័យ ការឆ្លើយតបរបស់យើងទៅកាន់លោកអ្នកអាចត្រូវ បានត្រួតពិនិត្យឡើងវិញក្នុងគោលបំណងផ្តល់ឱ្យបាននូវគុណភាពខ្ពស់។
ការប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មាន
យើងនឹងប្រើប្រាស់ ឬផ្សព្វផ្សាយតែព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានដែលត្រូវបានដំណើរការ ដោយប្រព័ន្ធផ្ទុកទិន្នន័យអ្នកប្រើប្រាស់ប៉ុណ្ណោះ សមស្របទៅនឹងគោលនយោបាយសម្ងាត់ របស់ ANZ សមស្របទៅនឹងការផ្តល់ជូនបន្ថែម និងជាក់លាក់មានជាប់ទាក់ទងទៅនឹង ព័ត៌មានផ្ទាល់ខ្លួន ដែលត្រូវបានអនុវត្តទៅលើផ្នែកជាក់លាក់ជាច្រើនក្នុងគេហទំព័រ ANZ ហើយក៏មានបង្ហាញលម្អិតនៅក្នុងបញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាន ផងដែរ។
ការទទួលស្គាល់ និងផ្លាស់ប្តូរទៅជាបញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាន
លោកអ្នកទទួលស្គាល់ និងយល់ព្រមថា ការប្រើប្រាស់គេហទំព័រ ANZ របស់លោកអ្នក បញ្ជាក់ថា លោកអ្នកទទួលយល់ព្រមលើល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់គេហទំព័រ ANZ និង បញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាន។
នេះគឺជា បញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាន បច្ចុប្បន្ន។ បញ្ញត្តិនេះ ជំនួសនូវបញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មានសម្រាប់គេហទំព័រ ANZ ដទៃទៀតដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ ANZ ពីមុនរហូតមកដល់ បច្ចុប្បន្ននេះ។ ក្នុងពេលណាមួយ ANZ អាចមានការផ្លាស់ប្តូរបញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មាន តាមរយៈការផ្សព្វផ្សាយនូវ បញ្ញត្តិស្តីពីព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពព័ត៌មានដែលមានការផ្លាស់ប្តូរថ្មី នៅលើគេហទំព័រ ANZ ។ លោកអ្នក ទទួលស្គាល់ថា តាមរយៈការធ្វើបែបនេះ ធនាគារ ANZ បានផ្តល់ជូនលោកអ្នកនូវ ការជូនដំណឹងគ្រប់គ្រាន់អំពីការផ្លាស់ប្តូរ។