The ANZ website contains the following tabs:
ធនាគារ ANZ Royal សូមស្វាគមន៍
ធនាគារ ANZ Royal ជាធនាគារលំដាប់ថ្នាក់អន្តរជាតិដែលបង្កើតឡើងដោយការវិនិយោគរួមទុន រវាងក្រុមហ៊ុន Royal Group of Companies ដែលជាសាជីវកម្មដ៏ធំជាងគេក្នុងប្រទេសកម្ពុជា និង ធនាគារ Australia and New Zealand Banking Group Limited (ANZ) ដែលជាសាជីវកម្ម លំដាប់ថ្នាក់ពិភពលោកមានបទពិសោធន៍ផ្នែកធនាគារអន្តជាតិជាង ១៧០ ឆ្នាំ និងជាធនាគារ អន្តរជាតិមួយនៅលើពិភពលោកក្នុង ចំណោមធនាគារអន្តរជាតិធំៗទាំង ៥០ ផ្អែកតាមការវិនិយោគ មូលធនក្នុងទីផ្សារ។ ធនាគារ ANZ មានភាគហ៊ុនចំនួន ៥៥% ហើយក្រុមហ៊ុន Royal Group មាន ភាគហ៊ុន ៤៥%។
នៅធនាគារ ANZ Royal យើងមានចក្ខុវិស័យចង់ក្លាយជាធនាគារឈានមុខគេនៅកម្ពុជាដែល កសាងទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយអតិថិជន ប្រកបដោយកិត្តិនាមនៃការជឿទុកចិត្ត ភាពងាយស្រួល សេវាកម្មល្អគ្មានគូប្រៀប និងដំណោះស្រាយច្នៃប្រឌិតទំនើបថ្មី។ ទស្សនវិស័យរបស់ ធនាគារយើងខ្ញុំគឺធ្វើឲ្យជីវិតអតិថិជនងាយស្រួល។
ធនាគារ ANZ Royal ជាធនាគារតែមួយគត់នៅកម្ពុជាដែលផ្តល់ជូនសេវាកម្មធនាគារអេឡិចត្រូនិក តាមរយៈអ៊ីនធឺណិត និងផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារជាច្រើនទៀតដល់អតិថិជនបុគ្គល និងអតិថិជនពាណិជ្ជកម្ម។ សេវាកម្មទាំងនោះរួមមានគណនី Access គណនីសន្សំ គណនីពាណិជ្ជកម្ម គណនីប្រាក់បញ្ញើមានកាលកំណត់ គណនីគ្រប់គ្រងសាច់ប្រាក់ សេវាកម្មផ្ទេរប្រាក់ ប្រាក់កម្ចីទិញផ្ទះ ប្រាក់កម្ចីពាណិជ្ជកម្ម សេវាកម្មទូទាត់ និងពាណិជ្ជកម្ម ព្រមទាំងសេវាកម្មផ្សេងៗ ជាច្រើនទៀត។ បុគ្គលិកប្រកបដោយជំនាញវិជ្ជាជីវៈដែលទទួលបានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ ផ្នែកធនាគារ អាចផ្តល់សេវាកម្មបម្រើអតិថិជនល្អគ្មានគូប្រៀប រួមជាមួយសេវាកម្មធនាគារប្រកបដោយ ភាពច្នៃប្រឌិត និងងាយស្រួលដូចជា សេវាកម្មម៉ាស៊ីន ATM ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយ សប្តាហ៍ ម៉ាស៊ីនឆូតកាតអេឡិចត្រូនិក និងកាតឥណទាន ព្រមទាំងមានបណ្ដាញសាខាធំទូលាយ ទូទាំងខេត្តក្រុងជាច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ខេត្តបាត់ដំបង តំបន់ប៉ោយប៉ែត ខេត្តកំពង់ចាម និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ ធនាគារ ANZ Royal ផ្តល់ជម្រើស ធនាគារល្អបំផុតដល់អតិថិជនដើម្បីធ្វើឲ្យជីវិតងាយស្រួល។
ធនាគារ ANZ Royal ទទួលបានពានរង្វាន់ដូចជា "ពានរង្វាន់ពុទ្ឋិហិរញ្ញវត្ថុច្នៃប្រឌិត" ពីវិទ្យាស្ថានពុទ្ឋិហិរញ្ញវត្ថុអាស៊ីប៉ាស៊ីហ្វិក (Financial Insights Asia Pacific) មានទីតាំងនៅសិង្ហបុរី និងពានរង្វាន់ "ធនាគារប្រចាំឆ្នាំ ២០០៦" ពីទស្សនាវដ្តីធនាគារ (The Banker) នៅទីក្រុងឡុងដ៍។
ទីតាំងបណ្ដាញសេវាកម្មធនាគារ ANZ Royal
• មានសាខាចំនួន ២០
• ម៉ាស៊ីន ATM នៅតាមសាខាចំនួន ៣៩ គ្រឿង និងនៅកន្លែងផ្សេងៗក្រៅពីសាខាចំនួន ៨៧ គ្រឿង។
ម៉ោងធ្វើការ-សេវាកម្មធនាគារ
ម៉ោង ៨ៈ៣០ នាទីព្រឹកដល់ម៉ោង ៤ៈ០០ ល្ងាច ពីថ្ងៃចន្ទ ដល់សុក្រ (លើកលែងថ្ងៃឈប់សម្រាក បុណ្យជាតិ)
សាខា
សេវាកម្ម Premier Banking របស់ធនាគារ ANZ Royal:ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ម៉ោង ៨ៈ៣០ ព្រឺកដល់ម៉ោង ៤ៈ០០ល្ងាច
សាខាចំនួនបី (សាខាអូឡាំពិក សាខាវិមានឯករាជ្យ និងសាខាមាត់ទន្លេ) មានបើកបម្រើសេវាកម្មនៅថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ៈ៣០ព្រឹក ដល់ម៉ោង ១២ៈ០០ថ្ងៃត្រង់ផងដែរ (លើកលែងថ្ងៃឈប់សម្រាកបុណ្យជាតិ)។