ធនាគារ ANZ Royal មានការប្តេជ្ញាចិត្តចំពោះស ហគមន៍ដែលយើងរស់នៅ និងធ្វើការ
តាមរយៈកម្មវិធីសហគមន៍របស់ធនាគារ ANZ Royal យើងផ្តោតទៅលើការធ្វើវិភាគទានដល់ សហគមន៍តាមរយៈការឧបត្ថម្ភគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងទឹកចិត្ត។ ធនាគារ ANZ Royal យើងខ្ញុំមានគោលបំណងបង្កើតនូវភា ពជាដៃគូដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក យូរអង្វែង រួមជាមួយការរៀបចំបង្កើតឲ្យបាននូវការធ្វើវិភាគទានដ៏មានតម្លៃដល់កិច្ចអភិវឌ្ឍ នៅកម្ពុជា។
ក្នុងនាមជាធនាគារដែលអ្នកចំណូលថ្មីក្នុងទីផ្សារ យើងបាននាំមកជូននូវផលិតផល និងសេវាកម្ម ធនាគារប្រកបដោយភាពច្នៃប្រឌិតទំនើប និងថ្មីទាន់សម័យដល់ផ្នែកសេវាកម្មហិរញ្ញវត្ថុ។ រួមជាមួយផលិតផល និងសេវាកម្មទាំងនេះផងដែរ យើងខិតខំក្នុងការអភិវឌ្ឍ គាំទ្រ និងផ្តល់ព័ត៌មានដល់ប្រជាជនកម្ពុជាអំពីការគ្រប់គ្រងសាច់ប្រាក់ និងតួនាទីរបស់ធនាគារ។