ហេតុអ្វីត្រូវធ្វើការជាមួយយើង?

ឱកាសការងារយូរអង្វែង

យោងតាមការរីកចម្រើនគួរឲ្យកត់សម្គាល់របស់ធនាគារ ANZ Royal ក៏ដូចជាទំនាក់ទំនងរបស់ខ្លួនជាមួយធនាគារANZ Group បុគ្គលិករបស់យើងអាចទទួលបានឱកាសយ៉ាងច្រើន ទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ខ្លួន។ បុគ្គលិករបស់យើងជាង ៣០% ត្រូវបានដំឡើងឋានៈទៅកាន់តំណែងជាន់ខ្ពស់ និងតំណែងដែលមានការប្រកួតប្រជែង។

ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់នូវឱកា សការងារជាច្រើនសម្រាប់អភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ យើងបានរៀបចំផែនការអភិវឌ្ឍន៍ និងបន្តវេនដើម្បីបង្កើនសមត្ថភាពបុគ្គលិកក្នុងស្រុករយៈពេល វែងដើម្បីធ្វើការជំនួសបុគ្គលិកបរទេសជាន់ខ្ពស់។ ផែនការនេះកំពុងបន្តអនុវត្តតាមរយៈការ បញ្ជូនបុគ្គលិកក្នុងស្រុករបស់យើងទៅធ្វើការនៅក្រៅប្រទេសដូចជា អូស្ត្រាលី ឬញូវហ្សេឡិន រយៈពេល ១២ ទៅ ១៨ ខែ ដើម្បីទទួលបាននូវបទពិសោធន៍ និងការយល់ដឹងអំពីបទដ្ឋាន ការងារអន្តរជាតិ និងឱកាសពង្រីកបណ្ដាញការងារ។

ការវិនិយោគលើការអភិវឌ្ឍសមត្ថភាពបុគ្គលិកតាមរយៈការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ផ្ទាល់ខ្លួន

ការអភិវឌ្ឍសមត្ថភាពគឺជាអាទិភាពចម្បងរបស់យើង ដែលធនាគារ ANZ Royal ធ្វើការ វិនិយោគយ៉ាងច្រើនលើការបណ្ដុះបណ្ដាលបុគ្គលិកជារៀងរាល់ឆ្នាំ។ វគ្គបណ្ដុះបណ្ដាលជាច្រើន ត្រូវបានរៀបចំឡើង រួមមានវគ្គបណ្ដុះបណ្ដាលណែនាំឲ្យស្គាល់ប្រព័ន្ឋការងារធនាគារ វគ្គបណ្ដុះ បណ្ដាលលើការងារផ្ទាល់ វគ្គបណ្ដុះបណ្ដាលេនៅក្រៅប្រទេស និងការបញ្ជូនអ្នកជំនាញវិជ្ជាជីវៈ មកបណ្ដុះបណ្ដាលបុគ្គលិកក្នុងស្រុក។ ពីមួយឆ្នាំទៅមួយឆ្នាំ យើងបានបង្កើនថវិកាសម្រាប់ ការបណ្ដុះបណ្ដាល និងបង្កើនម៉ោងបណ្ដុះបណ្ដាលទ្វេដង។

ក្នុងរយៈពេល ២ ឆ្នាំ កន្លងទៅនេះ បុគ្គលិករបស់យើងជាង ៦០ នាក់ត្រូវបានបញ្ជូនឲ្យចូលរួម វគ្គបណ្ដុះបណ្ដាលនៅក្រៅប្រទេសដូចជា អូស្ត្រាលី ញូវហ្សេឡិន ហ្វីជី សិង្ហបុរី ហ្វីលីពីន និងវៀតណាម។

កម្មវិធីគាំទ្រការសិក្សានៅខាងក្រៅក៏ត្រូវបានបង្កើតឡើងផងដែរដើម្បីជួយឲ្យបុគ្គលិករបស់ យើងអាចបន្តការសិក្សាក្រោយឧត្តមរួមមានកម្រិតជំនាញ វិជ្ជាជីវៈដូចជា ACCA ជាដើម។

ការផ្តល់ជូននេះបញ្ជាក់ឲ្យឃើញពីការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកនិងការប្តេជ្ញាចិត្ត អភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈនិងគាំទ្រដល់ការសិក្សាបំប៉ន។

កម្មវិធីបណ្ដុះបណ្ដាលនេះនឹងបន្តកាន់តែសកម្មឡើងតាមរយៈវគ្គបណ្ដុះបណ្ដាលដែលកាន់តែមាន លក្ខណៈទូលំទូលាយផ្តល់ភាពជាអ្នកដឹកនាំ ដល់អ្នកគ្រប់គ្រងរបស់យើង ព្រមទាំងវគ្គបណ្ដុះបណ្ដាល អេឡិចត្រូនិក (តាមគេហទំព័រ និងប្រព័ន្ឋអ៊ីនធឺណិត) និងការបញ្ជូនបុគ្គលិកដែល មានសក្តានុពល ទៅបរទេសក្នុងរយៈពេលវែង និងខ្លី។

វប្បធម៌ផ្អែកលើសមត្ថភាពការងារជាក់ស្តែង

កម្មវិធីលើកទឹកចិត្តរបស់យើងត្រូវបានរៀបចំឡើងដើម្បីផ្សារភ្ជាប់ការអនុវត្តការងារជាក់ស្តែង និងរង្វាន់លើកទឹកចិត្ត។ កម្មវិធីនេះផ្អែកលើសមិទ្ឋិផលនៃការសម្រេចគោលដៅបានជោគជ័យ ទាំងបុគ្គលម្នាក់ៗ និងធនាគារ ANZ Royal ។ ភាពសុក្រិតត្រឹមត្រូវ តម្លាភាព និងភាពត្រឹមត្រូវ ឥតលម្អៀង ត្រូវបានយកចិត្តទុកដាក់ជាចម្បងដើម្បីធានាបានថាដំណើរការវាយតម្លៃប្រចាំឆ្នាំ ត្រូវបានធ្វើឡើងដោយផ្អែកលើការអនុវត្តការងាររបស់បុគ្គលិកម្នាក់ៗដែលមានការត្រួតពិនិត្យ វាយតម្លៃដោយអ្នកគ្រប់គ្រងថ្នាក់ក្រោម នាយកគ្រប់គ្រងអង្គភាព និងនាយកគ្រប់គ្រងជាន់ខ្ពស់ ដែលធម្មតាមានឋានានុក្រមខ្ពស់ជាងអ្នកគ្រប់គ្រងថ្នាក់ក្រោមចំនួន ២ ថ្នាក់។

ការត្រួតពិនិត្យវាយតម្លៃប្រាក់បៀវត្សរ៍ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីធានាឲ្យបាននូវ តុល្យភាពមួយស្របតាមអតិផរណា តាម ជភី និងដើម្បីផ្តល់រង្វាន់លើកទឹកចិត្តចំពោះបុគ្គលិក ដែលមានស្នាដៃល្អ។

ក្រៅពីការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ធនាគារ ANZ Royal ក៏មានការយកចិត្តទុកដាក់ចំពោះ បរិយាកាសសង្គមរបស់បុគ្គលិកផងដែរដូចជា សមាគមមូលនិធិសង្គម ពិធីជួបជុំបុគ្គលិក ការប្រារព្ឋកម្មវិធីផ្សេងៗ និងទិវាគ្រួសាររីករាយផងដែរ។

វប្បធម៌ថាមពលគុណតម្លៃ

ធនាគារ ANZ Royal មានចក្ខុវិស័យចង់ក្លាយជាធនាគារឈានមុខគេនៅកម្ពុជាដែលកសាង ទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយអតិថិជនប្រកបដោយកិត្តិនាមនៃការជឿទុកចិត្ត ភាពងាយស្រួល សេវាកម្មល្អគ្មានគូប្រៀប និងដំណោះស្រាយច្នៃប្រឌិតទំនើបថ្មី។  យើងជឿជាក់ថា គុណតម្លៃ របស់យើងគឺជាកត្តាសំខាន់ និងជាគោលការណ៍ដ៏រឹងមាំមួយដែលអាចជួយឲ្យយើងអាចធ្វើការ ជាក្រុមដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់យើង។ គុណតម្លៃរបស់យើងគឺជា គោលការណ៍ចង្អុលបង្ហាញ និងជាទិសដៅសម្រាប់ការសម្រេចចិត្តរបស់យើង។

យើងចង់ធ្វើអ្វីៗគ្រប់យ៉ាង ដែលស្របតាមល័ក្ខខ័ណ្ឌ និងតម្រូវការរបស់ច្បាប់ និងបទដ្ឋាននានា។

កម្មវិធីសហគមន៍ និងសង្គម

យុទ្ឋសាស្ត្រផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍របស់យើងមានគោលដៅលើកស្ទួយសុខមាលភាព សេដ្ឋកិច្ចសង្គមនៃសហគមន៍ដែលយើងរស់នៅ និងធ្វើការ។

កម្មវិធីសហគមន៍របស់យើងផ្តោតទៅលើការចូលរួមគាំទ្រសហគមន៍តាមរយៈការឧបត្ថម្ភទាំងផ្នែកហិរញ្ញវត្ថុ ព្រមទាំងកម្លាំងកាយ និងកម្លាំងចិត្ត។ យើងក៏បានជួយគាំទ្រវិស័យសំខាន់ៗចំនួន បីផងដែររួមមាន ៖ កីឡា សហគមន៍ និងសិល្បៈ/វប្បធម៌។ អស់រយៈពេល ២ ឆ្នាំកន្លងទៅនេះ យើងបានចូលរួមយ៉ាងសកម្មក្នុងការឧបត្ថម្ភគាំទ្រដល់សហគមន៍តាមរយៈសកម្មភាពផ្សេងៗជា ច្រើនដូចជា ការឧបត្ថម្ភដល់មជ្ឈមណ្ឌលវះកាត់កុមារ សហព័ន្ឋខ្មែរកីឡាបាល់ឱប សហព័ន្ឋកីឡា វាយកូនបាល់កម្ពុជា អង្គការការពារបេតិកភណ្ឌ មជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា កម្មវិធីចែកមួក សុវត្ថិភាពដល់កុមារ កម្មវិធីប្រណាំងរទេះជនពិការ ព្រមទាំងកម្មវិធីផ្សេងៗជាច្រើនទៀត។ បុគ្គលិករបស់យើងក៏បានផ្តល់នូវការគាំទ្រយ៉ាងសកម្មដល់សហគមន៍តាមរយៈកម្មវិធីស្ម្រ័គចិត្ត ផងដែរ ។

ថ្មីៗនេះ យើងបានសហការជាមួយអង្គការមិត្តសំឡាញ់អន្តរជាតិ និងមជ្ឈមណ្ឌលបណ្ដាញសុវត្ថិភាពកុមារ ដើម្បីធ្វើការការពារកុមារពីហានិភ័យផ្សេងៗ។ យើងមានមោទនភាពក្នុងការ និយាយថា យើងគឺជាស្ថាប័នហិរញ្ញវត្ថុដំបូងគេនៅកម្ពុជាដែលយកចិត្តទុកដាក់ការពារសុវត្ថិភាព កុមារ។

ស្តាប់ ឆ្លើយតប និងអនុវត្តចំពោះមតិយោបល់របស់បុគ្គលិក

យើងស្វែងយល់ពីគំនិត និងមតិយោបល់បុគ្គលិករបស់យើងអំពីការរីកចម្រើនរបស់យើងតាម រយៈវេទិកាបុគ្គលិក និងការអង្កេតការលើកទឹកចិត្តប្រចាំឆ្នាំដែលធ្វើឡើងរៀងរាល់ឆ្នាំដោយ ទីប្រឹក្សាឯករាជ្យ។ យើងទទួលបានលទ្ឋផលដ៏អស្ចារ្យដោយមានបុគ្គលិកជាង ៩៥% បានចូលរួម ក្នុងការអង្កេត និងបញ្ចេញទស្សនៈយល់ឃើញដោយសេរីអំពីការធ្វើការនៅធនាគារ ANZ Royal ។ ចំណាត់ថ្នាក់របស់យើងទាក់ទងនឹងការអង្កេតនេះបានកើនឡើងពី ៥១% ក្នុងឆ្នាំ ២០០៦ ទៅ ៦៧% ក្នុងឆ្នាំ ២០០៧ ។ នេះបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា បុគ្គលិករបស់យើង មានការលើកទឹកចិត្ត និងមានឆន្ទៈធ្វើការតាមរយៈវប្បធម៌ការងាររបស់យើង និងមានេមាទនភាព ដែលបានក្លាយជាចំណែកមួយនៃក្រុមការងាររបស់ធនាគារ ANZ Royal ។

ឱកាសការងារស្មើភាព

គោលការណ៍របស់យើងគឺជ្រើសរើសមនុស្សដែលមានស មត្ថភាពធ្វើការដោយមិនគិតថាគាត់ជានរណាឡើយ។ ការជ្រើសរើសបុគ្គលិកទាំងអស់ត្រូវបានផ្សព្វផ្សាយនៅផ្នែកខាងក្នុងជាមុន បន្ទាប់មកទើបផ្សព្វផ្សាយនៅផ្នែកខាងក្រៅជាសាធារណៈ។ បេក្ខជនដែលមានបំណងចង់ដាក់ ពាក្យសុំធ្វើការ ហើយមានសមត្ថភាព និងការតាំងចិត្តខ្ពស់ត្រូវបានផ្តល់ឱកាសស្មើៗគ្នាក្នុងការ ជ្រើសរើស។

ធនាគារ ANZ Royal មានគោលការណ៍មិនរើសអើងក្នុងការជ្រើសរើសបុគ្គលិក ការអភិវឌ្ឍ ជំនាញវិជ្ជាជីវៈ ការផ្តល់តម្លៃតបស្នង និងអត្ថប្រយោជន៍នានាព្រមទាំងនីតិវិធីការងារ។

បរិយាសការងារមានសុវត្ថិភាព និងសុខមាលភាព

ធនាគារ ANZ Royal មានការតាំងចិត្តខ្ពស់ក្នុងការយកចិត្តទុកដាក់លើសុខភាព សុវត្ថិភាព និងសុខមាលភាពបុគ្គលិករបស់យើង។

ក្នុងនាមជានិយោជិតដែលមានការយកចិត្តទុកដាក់ខ្ពស់ ធនាគារ ANZ Royal បានផ្តល់ជូន លើសពីតម្រូវការ យើងចែកមួកសុវត្ថិភាពដល់បុគ្គលិករបស់យើងទាំងអស់ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរទាំងពេលធ្វើការ និងមិនធ្វើការ។

ធនាគារ ANZ Royal ផ្តល់តម្លៃដល់ការចូលរួមចំណែកលះបង់របស់បុគ្គលិកគ្រប់រូបដែលជា ហេតុធ្វើឲ្យយើងចែករំលែក និងរក្សាបានបរិយាកាសការងារមួយដែលបុគ្គលិកទាំងអស់ត្រូវបាន យកចិត្តទុកដាក់។ ការវិនិយោគដ៏ប្រសើរបំផុតរបស់យើងគឺបុគ្គលិក និងសុខភាពរបស់ពួកគេ។

ដើម្បីថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងដើម្បីធនាគារ ANZ Royal របស់បុគ្គលិក ទាំងអស់ ឥឡូវនេះបុគ្គលិកក្នុងស្រុកទាំងអស់អាចទទួលបាននូវការធានារ៉ាប់រងលើគ្រោះថ្នាក់ បុគ្គលបន្ថែមពីលើការធានារ៉ាប់រងព្យាបាលសុខភាព។

ការអនុវត្តតាមស្តង់ដារអន្តរជាតិ

ការគ្រប់គ្រងហានិភ័យ និងការអនុវត្តតាមគោលការណ៍គ្រប់គ្រងអន្តរជាតិគឺជាចំណុចសំខាន់ មួយសម្រាប់ការងារនានាដែលយើងអនុវត្តនៅធនាគារ ANZ Royal ។ យើងទទួលបាន ការពង្រឹងដំណើរការនីតិវិធី និងគោលនយោបាយផ្ទៃក្នុងពីធនាគារ ANZ Banking Group ដែលមានបទពិសោធន៍ជាង ១៧០ ឆ្នាំមកហើយ។

សកម្មភាពយើងទាំងអស់ត្រូវបានគ្រប់គ្រងត្រឹមត្រូវតាមបទដ្ឋានអន្តរជាតិ និងស្របតាម តម្រូវការនានារបស់ច្បាប់។

ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍មានលក្ខណៈប្រកួតប្រជែង

ជារៀងរាល់ឆ្នាំ យើងផ្តួចផ្តើម និងចូលរួមក្នុងការធ្វើអង្កេតចំនួនពីរដែលរៀបចំឡើងដោយ ទីប្រឹក្សាឯករាជ្យចំនួនពីររូបស្តីអំពីប្រាក់បៀវត្សរ៍។ លទ្ឋផលបានបង្ហាញថា រចនាសម្ព័ន្ឋប្រាក់ បៀវត្សរ៍ និងអត្ថប្រយោជន៍របស់យើងមានលក្ខណៈប្រកួតប្រជែង។ យើងនឹងបន្តចូលរួមធ្វើការ អង្កេតអំពីប្រាក់បៀវត្សរ៍ប្រចាំឆ្នាំថែមទៀតដើម្បីធានាឲ្យបានថា ប្រាក់បៀវត្សរ៍របស់យើងនៅតែ មានភាពប្រកួតប្រជែង។ តាមរយៈលទ្ឋផលនៃការអង្កេត យើងនឹងបន្តជំរុញគោលការណ៍ធ្វើ ការលើសម៉ោងដើម្បីរក្សានូវភាពប្រកួតប្រជែងមួយដែលយើងជាក្រុមការងារមួយបន្តព្យាយាម សម្រេចឲ្យបាននូវចក្ខុវិស័យរបស់យើង។

ក្រៅពីអត្ថប្រយោជន៍ស្តង់ដារដូចជា ការថែរក្សាសុខភាព និងការធានារ៉ាប់រងគ្រោះថ្នាក់ ផ្ទាល់ខ្លួន និងសុខភាព ២៤ ម៉ោង ឯកសណ្ឋាន និងគណនីសន្សំមិនគិតថ្លៃសេវាកម្ម បុគ្គលិករបស់យើងថែមទាំងទទួលបានអត្ថប្រយោជន៍បន្ថែមជាច្រើនទៀតដូចជា ៖

គោលការណ៍ប្រាក់កម្ចីសម្រាប់បុគ្គលិកធនាគារ ANZ Royal គឺផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ បុគ្គលិកទាំងអស់ទាក់ទងនឹងតម្រូវការលំនៅដ្ឋានស្នាក់នៅ និងតម្រូវការចាំបាច់បន្ទាន់នានា។

លោកអ្នកត្រូវមានកម្មវិធី Adobe Reader ដើម្បីអាចមើលឯកសារប្រភេទ PDF ។ លោកអ្នកអាចទាញយកកម្មវិធី Adobe Reader មកប្រើដោយឥត គិតថ្លៃ។