អំពីយើងខ្ញុំ

ធនាគារ ANZ អន្តរជាតិ (ANZ Global)

ក្នុងនាមជាក្រុមហ៊ុនដ៏ធំបំផុត និងទទួលបានជោគជ័យយ៉ាងសម្បើមនៅក្នុងប្រទេសអូស្ត្រាលី គុណតម្លៃរបស់យើងគឺជួយស្ថាបនាអនាគតប្រកបដោយស្ថិរភាពមួយសម្រាប់ពាណិជ្ផកម្ម ម្ចាស់ភាគហ៊ុន បុគ្គលិក អតិថិជន និងសហគមន៍របស់យើង។ ពាណិជ្ផកម្មរបស់យើងបម្រើដល់ អតិថិជនជាង ៦ លាននាក់ ហើយមានទ្រព្យសម្បត្តិគិតជាទឹកប្រាក់ស្មើ ២៩៣ ពាន់លានដុល្លារ។ យើងផ្តល់ការងារដល់បុគ្គលិកសរុប ៣០.០០០ នាក់ ហើយដែលតំណាង ឲ្យទីផ្សារចម្បងមួយនៅប្រទេសអូស្ត្រាលី និងញូវហ្សេឡិនក៏ដូចជានៅ អាស៊ី តំបន់ប៉ាស៊ីហ្វិក ចក្រភពអង់គ្លេស អឺរ៉ុប និងសហរដ្ឋអាមេរិក។

គុណតម្លៃរបស់ធនាគារ ANZ

ធនាគារ ANZ Royal

ប្រវត្តិរបស់យើង

ធនាគារ ANZ Royal គឺជាការវិនិយោគរួមទុនរបស់ក្រុមហ៊ុន Royal Group of Companies (RGC)  ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា។ ធនាគារ ANZ Royal មានភាគហ៊ុន ៥៥% កាន់កាប់ដោយធនាគារ Australia and New Zealand Banking Group (ANZ) និង ភាគហ៊ុន ៤៥% ទៀតកាន់កាប់ដោយក្រុមហ៊ុន Royal Group of Companies (RGC) ។

ចាប់តាំងពីបើកប្រតិបត្តិការនៅខែ កញ្ញា ឆ្នាំ២០០៥មក ធនាគារ ANZ Royal បានបើកសាខារបស់ខ្លួនចំនួន ១៩រួមបញ្ចូលភ្នាក់ងារមួយកន្លែង និងបានដាក់ឲ្យដំណើរការម៉ាស៊ីន ATM បានចំនួន ១២៥គ្រឿងនៅទូទាំងក្រុងភ្នំពេញ និងខេត្តសំខាន់ៗជាច្រើន។ យើងបានបើកគណនីជូនអតិថិជនជាង ៨២.០០០ គណនី  ផ្តល់ការងារជូនបុគ្គលិកចំនួនជាង ៥០០នាក់ និងមានបណ្ដាញលក់រាយធំជាងគេបង្អស់នៅក្នុងចំណោម ធនាគារ ANZ ផ្សេងៗទៀតដែលស្ថិតនៅក្រៅប្រទេសអូស្ត្រាលី និងញូវហ្សេឡិន។

ចក្ខុវិស័យរបស់យើង

ចក្ខុវិស័យរបស់យើងគឺ "ក្លាយជាធនាគារឈានមុខគេនៅកម្ពុជាដែលកសាងទំនាក់ទំនងយ៉ាង ជ្រាលជ្រៅជាមួយអតិថិជនប្រកបដោយកិត្តិនាម នៃការជឿទុកចិត្ត ភាពងាយស្រួល សេវាកម្ម ល្អគ្មានគូប្រៀប និងដំណោះស្រាយច្នៃប្រឌិតទំនើបថ្មី" ។

គុណតម្លៃរបស់យើង

លោកអ្នកត្រូវមានកម្មវិធី Adobe Reader ដើម្បីអាចមើលឯកសារប្រភេទ PDF ។ លោកអ្នកអាចទាញយកកម្មវិធី Adobe Reader មកប្រើដោយឥត គិតថ្លៃ។