ពានរង្វាន់ចំនួន ២ ត្រូវបានផ្តល់ជូនធនាគារ ANZ Royal ចំពោះការតាំងចិត្តរបស់ខ្លួនក្នុងការធ្វើឲ្យជីវិតអតិថិជនគ្រប់រូបងាយស្រួល ៖
- ធនាគារ ANZ Royal ទទួលបានពានរង្វាន់ "ពុទ្ឋិហិរញ្ញវត្ថុច្នៃប្រឌិត ឆ្នាំ ២០០៧" ពីវិទ្យាស្ថានពុទ្ឋិហិរញ្ញវត្ថុអាស៊ីប៉ាស៊ីហ្វិក (Financial Insights Asia Pacific) ដែលមានទីតាំងនៅសិង្ហបុរី។ ក្រៅពីស្ថាប័នហិរញ្ញវត្ថុជាង ៦០ ផ្សេងទៀត ធនាគារ ANZ Royal គឺជាស្ថាប័នហិរញ្ញវត្ថុមួយ ដែល្រតូវបានផ្តល់រង្វាន់ក្នុងការទទួលស្គាល់ចំពោះសេវាកម្ម និងយុទ្ឋសាស្ត្រច្នៃប្រឌិតរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា។
- នៅក្នុងឆ្នាំដំបូងនៃប្រតិបត្តិការរបស់ខ្លួន ធនាគារ ANZ Royal ត្រូវបានទទួលស្គាល់ជា "ធនាគារប្រចាំឆ្នាំ ២០០៦" ដោយទស្សនាវដ្តីធនាគារដ៏ល្បីល្បាញ (The Banker) នៅទីក្រុងឡុងដ៍។ ពានរង្វាន់នេះជាការទទួលស្គាល់លើសមិទ្ឋិផលសំខាន់ៗដែលធនាគារសម្រេច បានចាប់តាំងពីការផ្តួចផ្តើមបង្កើតធនាគាររហូតដល់ដំណើរការអភិវឌ្ឍអាជីវកម្ម ដោយផ្តល់ជូនអតិថិជននូវសេវាកម្មល្អប្រសើរតាមស្តង់ដារ និងផលិតផលធនាគារប្រកបដោយភាពច្នៃប្រឌិតថ្មី។