ធនាគារ ANZ Royal សូមស្វាគមន៍

ធនាគារ ANZ Royalបានធ្វើអោយទីផ្សារហិរញ្ញវត្ថុនៅប្រទេសកម្ពុជាមានការវិវឌ្ឍន៏ចាប់តាំងពីបើកដំណើរការអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ២០០៥។ធនាគារ ANZ Royal ជាធនាគារលំដាប់ថ្នាក់អន្តរជាតិដែលបង្កើតឡើង ដោយការវិនិយោគរួមទុន រវាងក្រុមហ៊ុន Royal Group of Companies ដែលជាសាជីវកម្មដ៏ធំជាងគេ ក្នុងប្រទេសកម្ពុជា និង ធនាគារ Australia and New Zealand Banking Group Limited (ANZ) ដែលជាធនាគារ ធំមួយក្នុងចំណោមធនាគារលំដាប់ថ្នាក់ពិភពលោក។ ធនាគារ ANZ មានភាគហ៊ុនចំនួន ៥៥% ហើយក្រុមហ៊ុន Royal Group មាន ភាគហ៊ុន ៤៥%។

ធនាគារ ANZ Royal ជាធនាគារដំបូងគេដែលផ្តល់នូវបណ្តាញសេវាម៉ាស៊ីនអេធីអ៊ឹម និងសេវាកម្មធនាគារតាមប្រពន្ធ័អ៊ិនធើណែតដែលផ្តល់នូវមុខងារច្រើនយ៉ាងដើម្បីធ្វើអោយជីវិតងាយស្រួល។

ក្នុងឆ្នាំ២០០៧ធនាគារ ANZ Royal ទទួលបានពានរង្វាន់ "ពុទ្ឋិហិរញ្ញវត្ថុច្នៃប្រឌិត" ពីវិទ្យាស្ថានពុទ្ឋិហិរញ្ញវត្ថុអាស៊ីប៉ាស៊ីហ្វិក (Financial Insights Asia Pacific) ស្ថិតនៅប្រទេសសឹង្ហបុរី និងពានរង្វាន់ "ធនាគារប្រចាំឆ្នាំ ២០០៦"  ពីទស្សនាវដ្តីធនាគារិក (The Banker) នៅទីក្រុងឡុងដ៍។

ធនាគារ ANZ នៅជុំវិញពិភពលោក

ធនាគារ ANZបានបង្កើតឡើងក្នុងប្រទេសអូស្ត្រាលីជាង១៥០ឆ្នាំមុន។ធនាគារបានអភិវឌ្ឍន៏រីកចម្រើនក្លាយជាធនាគារលំដាប់អន្តរជាតិនិង ជាក្រុមផ្តល់សេវាកម្មហរិញ្ញវត្ថុ។ ANZជាធនាគារអូស្ត្រាលី ដែលឈានមុខគេអាស៊ីនិងតំបន់ប៉ាស៊ីហ្វិកហើយបច្ចុប្បន្នបានក្លាយជា ធនាគារមួយ ក្នុងចំណោមធនាគារ លំដាប់ពិភពលោកទាំង៥០និងជាធនាគារដែលរក្សាបាននូវចំណាត់ថ្នាក់ AA។ 

សេវាកម្មរបស់យើង

ខាងក្រោមនេះជាប្រភេទផលិតផលនិងសេវាកម្មដែលធនាគារយើងខ្ញុំផ្តល់ជូនអតិថិជនជាលក្ខណៈបុគ្គលនិងជាលក្ខណៈពាណិជ្ជកម្ម

សេវាកម្មអតិថិជនជាលក្ខណៈបុគ្គល

សេវាកម្មអតិថិជនជាលក្ខណៈសារជីវកម្មនិងសា្ថប័នធនាគារ

សេវាកម្មធនាគារអេឡិចត្រូនិក

កាតឥតពន្ធនិងឥណទានធនាគារ ANZ Royal កាតដែលអាចប្រើប្រាស់បានតាមរយៈម៉ាស៊ីនATM ធានាគារ ANZ Royal រូមមានៈ Visa, Visa Plus, MasterCard, Cirrus និងកាតឥណទានធនាគារANZ Royal

សេវាហិរញ្ញប្បទានពាណិជ្ជកម្ម

• សេវាកម្មចេញលិខិតឥណទាន លិខិតឥណទានអចិន្រៃ្តយ៍ លិខិតដេញថ្លៃ ការអនុវត្តសញ្ញាប័ណ្ណនិងលិខិតធានាផេ្សងៗ
• ហិរញ្ញប្បទានក្រោយការនាំចូល
• សេវាបញ្ជាក់បន្ថែមលើឥណទាននាំចេញ
• ការចរចារ ការបញ្ចុះលើលិខិតឥណទាននាំចេញដោយឬគា្មនការធានា
• ការប្រមូលឯកសារ (ឯកសារធានា)

ការិយាល័យតំណាងធនាគារ ANZ Royal

• ធនាគារANZ Royal មានសាខាចំនួន១៩កន្លែងនៅទូទាំងប្រទេសកម្ពុជា។សាខាចំនួន១១កន្លែងនៅក្នុងរាជធានីភ្នំពេញនិង សាខាចំនួន៨កន្លែងទៀតនៅតាមបណ្តាខេត្ត។ រកទីតាំងសាខារបស់យើងខ្ញុំ

• ម៉ាស៊ីនអេធីអ៊ឹមច្រើនជាងចំនួន១២៥កន្លែងនៅទូទាំងប្រទេស។ រកទីតាំងម៉ាស៊ីនអេធីអ៊ឹម

• មានបណ្តាញម៉ាស៊ីនឆូតកាតអេឡិចត្រូនិកធំទូលាយ

ម៉ោងបំរើសេវាកម្ម

• ម៉ោង ៨:៣០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សំរាក)

• មានសាខា៤កន្លែង (សាខាផ្សារអូឡាំពិក សាខាវិមានឯករាជ្យ សាខាមាត់ទន្លេ និង សាខាទួលគោក) បើកបំរើនៅថ្ងៃសៅរ៏ ចាប់ពីម៉ោង ៨:៣០ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ (លើកលែងថ្ងៃឈប់សំរាក)

ម៉ោងធ្វើការ

• ម៉ោង ៨:៣០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សំរាក)

ព័ត៌ទំនាក់ទំនង

សម្រាប់ព័ត៌បន្ថែមសូមទំនាក់ទំនងមកយើងខ្ញុំ