ធនាគារ ANZ អន្តរជាតិ (ANZ Global)

ANZ Global

ធនាគាររបស់យើងខ្ញុំមានប្រវត្តិជាង១៧៥ឆ្នាំមកហើយ ។ យើងខ្ញុំមានឆន្ទៈមុះមុតក្នុងការ កសាងភាពជាដៃគូ យូរអង្វែងជាមួយអតិថជន ម្ចាស់ភាគហ៊ុន និងសហគម ទាំងឡាយនៅក្នុងប្រទេសចំនួន៣២មានដូចជាប្រទេស អូស្ត្រាលី ប្រទេសញ៉ូហ្ស៊ីឡែន ប្រទេសនៅទូទាំងតំបន់ អាស៊ីនិងប៉ាស៊ីហ្វិក ព្រមទាំងប្រទេសនៅតំបន់មជ្ឈឹម បូព៌ា ទ្វីបអឺរ៉ុប និងអាមេរិក។

យើងខ្ញុំផ្តល់ផលិតផលនិង សេវាកម្មផ្នែកហិរញ្ញវត្ថុ និងធនាគារដល់អតិថិជនប្រមាណជា ៨លាននាក់។ យើងខ្ញុំផ្តល់ការងារជូនបុគ្គលិកចំនួន ៤៨.០០០នាក់ នៅទូទាំងពិភពលោក។

គុណតម្លៃរបស់ធនាគារ ANZ Royal

  • សុចរិត (ធ្វើអ្វីដែលត្រឹមត្រូវ)
  • សហប្រតិបត្តិការ (ធ្វើការរួមគ្នាជាធ្លុងមួយដើម្បី អតិថិជន និងម្ចាស់ភាគហ៊ុន)
  • ទំនួលខុសត្រូវ (មានភាពម្ចាស់ការលើការងារ របស់ខ្លួន)
  • ការគោរព (ផ្តល់តម្លៃលើរាល់មតិយោបល់)
  • ឧត្តមភាព (បញ្ចេញអស់សមត្ថភាព ជម្រុញភាព រីកចំរើន ផ្តោតលើអាជីវកម្ម)

ធនាគារ ANZ Royal

ANZ Royal Bank

ប្រវត្តិរបស់យើង

ធនាគារ ANZ ROYAL ជាការវិនិយោគរួមទុនរវាង ធនាគារ Australia and New Zealand Banking Group Limited (ANZ) ដែលមានភាគហ៊ុន ចំនួន៥៥% និងក្រុមហ៊ុន Royal Group of Companies (RGC) ដែលមានភាគហ៊ុន ចំនួន៤៥%។

ចាប់តាំងពីបើកប្រតិបត្តិការនៅខែកញ្ញាឆ្នាំ២០០៥មក ធនាគារ ANZ Royal បានបើកសាខាចំនួន ១៧ និងបានដាក់ឲដំណើរការម៉ាស៊ីនអេធីអឹម (ATM) ចំនួន ១១៥គ្រឿងនៅរាជធានីភ្នំពេញ និងតាមបណ្តា ខេត្តសំខាន់មួយចំនួន។ យើងបានបើកគណនីជូន អតិថិជនប្រមាណ ២០៥.៤៣៥ និងបានផ្តល់ការងារ ដល់បុគ្គលិកជាង៥០០នាក់។

ចក្ខុវិស័យរបស់យើង

ចក្ខុវិស័យរបស់យើងគឺក្លាយទៅជា"ធនាគារអន្តរជាតិ ឈានមុខគេនៅកម្ពុជា" ដែលផ្តោតជាចំបងទៅលើ បួនផ្នែកគឺ៖

  • ការផ្តោតលើប្រទេសក្នុងតំបន់មហាទន្លេមេគង្គនិង ក្នុងតំបន់
  • អ្នកនាំមុខផលិតផលនិងគំនិត
  • ការអនុវត្តអភិបាលកិច្ចល្អបំផុត
  • ជំរើសនិយោជកក្នុងវិស័យនេះ

លោកអ្នកត្រូវមានកម្មវិធី Adobe Reader ដើម្បីអាចមើលឯកសារប្រភេទ PDF ។ លោកអ្នកអាចទាញយកកម្មវិធី Adobe Reader មកប្រើដោយឥត គិតថ្លៃ។